ស្ត្រី​វ័យក្មេង ទទួល​ពានរង្វាន់ Nobel សន្តិភាព ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី

0

​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី ផ្សព្វផ្សាយ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ថា​ស្ត្រី​សកម្មជន ជនជាតិ ប៉ា​គី ស្ថាន ម្នាក់ ដែល​បានទទួល​ពានរង្វាន់ Nobel សន្តិភាព ដែលមាន​វ័យក្មេង​ឈ្មោះ Malala Yousafzai បាន​ប្រាប់​ដល់​ប៊ី​ប៊ី​សី​ុ​ថា លោកស្រី​ចង់ ឈាន​ជើង​ចូលប្រឡូក ក្នុង​ឆាកនយោបាយ ។​

​លោកស្រី បាន​និយាយថា នាង​អាច​ធ្វើជា នាយករដ្ឋមន្ត្រី ប៉ា​គី​ស្ថាន នៅពេល​ណាមួយ ព្រោះ​នាង បានបញ្ចប់​ការសិក្សា របស់​នាង​នៅ​អង់គ្លេស ។​download (12)

លោកស្រី Yousafzai បានទទួល​ពានរង្វាន់ ជាមួយ​ម្នាក់ទៀត​ឈ្មោះ Kailash Satyarthi និង​ក្មេង ស្រី​ជនជាតិ​ឥណ្ឌា ក្នុងនាម​ជា​អ្នក​ប្រយុទ្ធ ប្រឆាំងនឹង​ការពារ​សិទ្ធិ ។​
​គេ​បានដឹងថា នៅក្នុង​ខែតុលា ឆ្នាំ​២០១២ នៅក្នុង​យុទ្ធនាការ អប់រំ​ក្មេងស្រី លោកស្រី

Yousafzai ត្រូវបាន​ខ្មាន់កាំភ្លើង តា​លី​បង់បាញ់ នាង​ត្រង់​ផ្នែក​ក្បាល ។​download (11)
​នាង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ត្រី​ដែលមាន​វ័យក្មេង​ខ្ចី ដែល​ទទួលបាន ពានរង្វាន់​សន្តិភាព ៕