ប៉ូលិសហុងកុងបានស្នើដលក្រុមបាតុករ ដែលបានបោះជំរុំនៅមុខទីតាំងរដ្ឋាភិបាលស្ថិតនៅក្នុងខ័ណ្ឌ Admiralty រើឥវាន់ហើយវិលត្រឡប់ទៅផ្ទះវិញឲ្យបានមុនម៉ោង៩ព្រឹកថ្ងៃទី១១ខែធ្នូ បើមិនដូច្នោះទេនឹងត្រូវទទួលរងការបោសសម្អាតរុះរើដោយកម្លាំងប៉ូលិស។
តលាការហុងកុងបានសម្រេច អនុញ្ញាតិ្តឲ្យប៉ូលិសរៀបចំសណ្តាប់ធ្នាប់ឡើងវិញដោយរុះរើ ជំរុំទងដែលបាតុករស្នាក់នៅ ដើម្បីធ្វើឲ្យស្ថានភាពល្អប្រសើរឡើងវិញដូចធម្មតា។ រដ្ឋាភិបាលហុងកុងនិងដាក់ពង្រាយប៉ូលិសដល់ទៅជាង៧០០០នាក់ ក្នុងការអនុវត្តិខាងលើ ការបំបែកក្រុមបាតុករនិងរុះរើត្រូវចំណាយពេល១ថ្ងៃ។
ក្រុមនិស្សិតបាតុករបានប្រកាស់ឲ្យដឹងថាពួកគេនឹងប្រឆាំងទៅច្បាប់របស់តុលាការសម្តៅទៅលើក្រុមបាតុករ។ ចំណែកមន្ត្រីប៉ូលិសហុងកុងលោក Cheung Tak Keung បានប្រកាស់ឲ្យដឹងថា បាតុករត្រូវតែប្រមូលឥវាន់កាន់តែឆាប់កាន់តែល្អបើមិនដូច្នោះទេប៉ូលិសនឹងប្រើវិធានការតាមផ្លូវច្បាប់។
ហុងកុងជាទីតាំងសេដ្ឋកិច្ចដ៏សំខាន់បំផុត ពេលនេះបានស្ថិតក្នុងសភាពជាប់ គាំង ដោយសារតែការធ្វើមហាបាតុកម្ម របស់ក្រុមសិស្ស និស្សិត។ វិស័យជា ច្រើនដែលរងផលប៉ះពាល់ដោយបាតុកម្ម ក្នុងនោះវិស័យទេសចរណ៍រងផលប៉ះ ពាល់ខ្លាំងជាងគេ ដោយគ្មានអ្នកទេស ចរចេញចូលនៅទីនេះ ។ សមាគម ទេសចរណ៍ហុងកុងបានប្រកាសថា ក្រសួងទេសចរណ៍ចិនបានផ្អាកផ្ដល់ លិខិតសម្រាប់ក្រុមទេសចរមកពី ប្រទេសចិនចូលមកកាន់នោះហុងកុង ដោយមូលហេតុសន្ដិសុខ នៅពេលដែល បាតុកម្មកាន់តែកើនកម្ដៅ។ វិស័យទេស ចរណ៍ត្រូវខាតបង់ជាទឹកប្រាក់១៣លាន ដុល្លារក្នុងមួយថ្ងៃ ទាំងនោះគិតសម្រាប់ តែថ្លៃសណ្ឋាគារ២២៩សណ្ឋាគារសម្រាប់ ទទួលភ្ញៀវទេសចរចិនដីគោក។
ក្នុងពេល នេះដែរ ប្រទេសអាមេរិក អង់គ្លេស បារាំង កាណដា អូស្ដ្រាលី សិង្ហ បុរីក៏បានប្រកាសហាមប្រាមពលរដ្ឋ របស់ខ្លួនចូលទៅកាន់កោះហុងកុងចៀស វាងរងផលប៉ះពាល់ ។ តាមតួលេខ អ្នក ទេសចរចូលកាន់កោះហុងកុងភាគ ច្រើនមកពីចិនដីគោកមានរហូតដល់ ២ភាគ៣ ។ ក្រុមទេសចរណ៍មកពី ប្រទេសចិនរហូតដល់៣៥០ក្រុមចូល មកកោះហុងកុងក្នុងមួយថ្ងៃៗ ដោយ ក្រុមអ្នកទេសចរនីមួយៗមានអ្នក ទេសចរ៣៥នាក់ ។
វិស័យ ទេសចរណ៍ជាវិស័យគ្រឹះដ៏រឹង មាំនៃសេដ្ឋកិច្ចហុងកុង ។ សេដ្ឋកិច្ចហុង កុងទទួលបានប្រាក់ចំណូលដល់ទៅ៤,៧ ភាគរយសម្រាប់GDP សរុប និងផ្ដល់ ការងារធ្វើដល់ពលរដ្ឋដល់ទៅ២៥០ ពាន់នាក់ ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ការធ្វើបាតុកម្មនោះនឹងធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ នេះ ហើយបើចង់ឱ្យរីកចម្រើនដូចកាល ពីមុនក៏ពិបាកធ្វើបានភ្លាមៗនៅពេល ដែលធ្លាក់ចុះហើយនោះ ។
ការបន្ដ ប៉ះទង្គិចរយៈពេលយូរនៅប្លុក ហាងលក់ទំនិញនៅទីក្រុងហុងកុងរវាង ក្រុមបាតុករដែលគាំទ្រឱ្យមានលទ្ធិប្រជា ធិបតេយ្យនិងមនុស្សដែលប្រឆាំងការ តវ៉ានេះគឺបានបញ្ចប់ហើយកាលពីចុង សបា្ដហ៍កន្លងទៅបន្ទាប់ពីប៉ូលិសចូល បំបែក។
សារព័ត៌មានជប៉ុន ក្យូដូចេញផ្សាយថា ចលនាកណ្ដាលនៃការចូលកាន់កាប់ ដោយសន្ដិវិធីយ៉ាងធំប្រឆាំងនឹងផែន ការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះ កំណែទម្រង់នយោបាយបានប្រែទៅជា អាក្រក់ឡើងៗនៅពេលដែលហ្វូងមនុស្ស មានកំហឹងបានចោទប្រកាន់អ្នកកាន់ កាប់លទ្ធិប្រជាធិបតេយ្យនៅតំបន់ Mongkokដោយបានបណ្ដាលឱ្យក្រុម ទាងពីរប៉ះទង្គិចគ្នាទាំងយប់ ។