អាមេរិក ៖ លោកចនឃើរីប្រមុខការទូតកំពូលរបស់សហរដ្ឋអាមេរិកបានទទួលស្វាគមន៏យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីរបស់អ៊ុយក្រែនអាសេននីយ៉ាតសិននីគនៅក្រសួងការបរទេសកាលពីថ្ងៃពុធម្សិលមិញមុននិងជួបជាមួយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា។
ក្នុងពេលឆ្លើយតបទៅហ្នឹងសំនួររបស់អ្នកយកសារព័ត៌មានលោកឃើរីបានមានប្រសាសន៏ថាលោកសប្បាយចិត្តនឹងស្វាគមន៏វត្តមានរបស់លោកនាយករដ្ឋមន្ត្រីនៅទីនេះ។បន្ទាប់មកពួកលោកនិងធ្វើដំណើរទៅកាន់សេតវិមានព្រោះពួកលោកមានបញ្ហាច្រើនណាស់ត្រូវពិភាក្សា។នៅពេលនោះលោកនឹងផ្ដល់សេចក្ដីអត្ថធិបប្បាយបន្ថែមទៀត។
ចំណែកលោកប្រធានាធិបតីអូបាម៉ាវិញក៏គ្រោងនិងជួបជាមួយលោកនាយករដ្ឋមន្ត្រីរបស់អ៊ុយក្រែននៅសេតវិមានដែរ។ហើយសហរដ្ឋអាមេរិកនិយាយថាខ្លួនបានត្រៀមរៀបចំរួចជាស្រេចដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញតំបន់គ្រីម៉េ។ហើយរដ្ឋដែលជាសមាជិករបស់សហភាពអឺរ៉ុបក៏បានឯកភាពលើការដាក់ទណ្ឌកម្មនេះដែរ៕
