​ល្បែង​កន្ទុយលេខ​នៅក្នុង​ផ្សា​កំពង់ស្ពឺ​មាន​មន្ត្រី​ខិលខូច​ជា​សមត្ថកិច្ច​កាង​ពីក្រោយ​

0

​កំពង់ស្ពឺ​=​មេ​ឆ្នោត​ឬ​ហៅថា​ជា​មេ​កន្ទុយលេខ​ដែល​កំពង់​ប្រព្រឹត្ត​យ៉ាងសកម្ម​និង​ដុះ​ស្លែរ​ក្នុង​ផ្សា​កំពង់ស្ពឺ​ក្បែរ​ភ្នែក​លោក​ប៉ូ​លី​ស៏​និង​ប៉េអឹម ថែមទាំង​ក្បែរ​សាលា ខេត្តកំពង់ស្ពឺ​ផង​នោះ ពេលនេះ​មេ​ឆ្នោត​ទាំងនេះ​នៅតែ​បន្ត​កត់​និង​ប្រមូល​លុយ​ពី រាស្ត្រ​រាល់ថ្ងៃ​ហើយ​ចំហ​មិន​ខ្លាច​អ្នកណា​ថែមទៀត ។​

ការលេង​ដោយ​បើកចំហ បាន​បែបនេះ​ត្រូវបាន​គេ​ដឹងថា​មាន​មន្ត្រី​ខិលខូច​ជា​សមត្ថកិច្ច​ជួយ​គាំទ្រ​និង​ជួយ​ដោះស្រាយ​ពេល​មាន​អ្នក​ចង់​ប​ង្រា្ក​ប ហើយ​ក្រុមមន្ត្រី​ទាំងនោះ​ក៏​ជា​រនុកក្នុង សម្រាប់​ជាការ​តាមដាន​និង​រាយ​ការ​ណ៏​ដល់​មេ​កន្ទុយលេខ​ទាំង​នេះដែរ ។​20141211_102838
​តាម​ប្រភព​ព​ត៏​មានបាន​ឲ្យ​ដឹងថា​ការរកស៊ីរ​បរក​ត់ក​ន្ទុ​យ​លេខ​ក្នុង​ផ្សា​នេះ​កើត​លុះត្រាតែ​មេ​ឆ្នោត​ទាំង​នោះបាន​បង់លុយ​ខែ​ទៅ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ក្នុង​រួមមាន​សមត្ថកិច្ច​សាលាក្រុង​ច្បារមន លោក​ប៉ូ​លី​ស៏ និង​លោក​ប៉េអឹម រួមទាំង​អាជ្ញា ធរ​ក្នុង​ផ្សា​ផងដែរ ។​
​បើ​ការ​ឲ្យ​ដឹង​ពី​ក្រុមអាជីវករ​លក់​ក្នុង​ផ្សា​បាន​និយាយថា​តូប​លក់​សាច់ជ្រូក​ដែលជា​កន្លែង​កត់​កន្ទុយ​លេខ​ដ៏​ធំ​ក្នុង​ផ្សា​កំពង់ស្ពឺ​តាម​ច្រកចូល​ពី​ខាងមុខ​ផ្សា​គេ​បាន​កត់​និង​ស៊ីសង​លុយ​យ៉ាង​ចំហ មិនមាន​ការលាក់លាម​ទេ ដោយសារតែ​ពួក​មេ​កត់ និង​ទទួល​ស៊ីសង​ដ៏​ធំ​នេះ​គេ​បាន​បងលុយ​ដល់​ក្រុម​សមត្ថកិច្ច​ទាំងនោះ​គ្រប់ៗ​កន្លែង ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​កន្ទុយលេខ​ដ៏​ធំ​នេះ​គេ​បាន​ប្រមូល​លុយ​ពី ក្រុម​កូនកញ្ច្រែង​ឬ​(​អ្នក​កត់​ឬ​ប្រមូល​តាម​ភូមិ​)​ក្នុង​មួយថ្ងៃ​មិន​ក្រោម​ពី​១០​ទៅ​២០​លាន​រៀល​ទេ​ក្នុង​មួយថ្ងៃ ហើយ​លុយ​ទាំងនោះ​គឺ​គេ​បាន​ច្រក​ថង់​វិច​យកទៅ​ផ្ទះ ជា​រាល់​ល្ងាច​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​បន្តិច​ឡើយ ។​
​ករណី​ល្បែងស៊ីសង កន្ទុយលេខ​ខុសច្បាប់​នៅ​ទូទាំង​ខេត្ត​កំពង​ស្ពឺ បាន​បើក​លេង យ៉ាង​គគ្រឹកគគ្រេង តែ​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េអឹម រួម​អាជ្ញាធរ​មិន​បង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។
​ការបើក​លេង ល្បែង​កន្ទុយលេខ ខុសច្បាប់​នោះដែរ​មាន​ក្នុង​ផ្សា​កំពង់ស្ពឺ ផ្សា​ព្រៃ​ផ្តៅ ផ្សា​ត្រពាំង​ក្រឡឹង ផ្សា​ត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែ​ជួយ​កាង​និង​លាក់​ការបន្ថែម ។​
​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្ត​មួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុង​នានា គឺ​គេ បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្តកំពង់ស្ពឺ​ហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។20141211_102838

ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរលួច​ចោរប្លន់ ចោរ​គាស់​ផ្ទះ​រួមទាំង​ការ​ជំពាក់​បំណុល​រដ្ឋ​ស្ទើរ គ្រប់​គ្រួសារ ។​ពួក​ពលរដ្ឋ​គាត់​នៅតែ​ចាំមើល​តើ​ចំណាត់ការ​របស់ លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​លោក​ជាគ​ណះ​បញ្ជា​ការរួម​និង​ជា​អ្នកដឹកនាំ​ធំជាងគេ​និង​មាន​វិធានការ​បែបណា​ចំពោះ​រឿងនេះ ៕​