​ជប៉ុន​ផ្ដល់​ជំនួយ​ក្នុង​ការស្វែងរក​យន្តហោះ​បាត់​របស់​ម៉ាឡេស៊ី​បន្ថែមទៀត​

​ម៉ាឡេស៊ី ៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ប្រទេស​ជប៉ុន​បាន​បញ្ជូន​យន្តហោះ​របស់​ខ្លួន​ទៅ​ជួយ​ស្វែងរក​យន្តហោះ​MH 370​របស់​ប្រទេស​ម៉ាឡេស៊ី​កំពង់​បាត់​ការទាក់ទង​។​

​ក្រសួង​ការពារជាតិរ​បស់​ជប៉ុន​បាន​និយាយថា មាន​យន្តហោះ​ចំនួន​៣​គ្រឿង​បន្ថែម​ទៀត​ដែល​ជា​យន្តហោះ​ប្រភេទ​M3C​ដើម្បី​ចូលរួម​បេសកកម្ម​រុករក​យន្តហោះ​កំពង់​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​។​ដោយ​រំពឹងថា នឹង​បាន​ចូលរួម​និង​អាច​រក​ឃើញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សមាជិក​ក្រុម​នៃ​កងកម្លាំង​យោធា​ជប៉ុន​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជួយ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ក្នុង​ការ​តាម​រុករក​យន្តហោះ​ប៉ូ​អ៊ី​ញ​777200​កំពង់​ផ្ទុក​អ្នកដំណើរ​ចំនួន​239​នាក់​និង​ក្រុម​អាកាសយានិក​នៅលើ​យន្តហោះ​ដែល​បាន​បាត់​មិន​អាច​ទំនាក់ទំនង​បាន​តាំងពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​មកម្ល៉េះ​។​

​សូមបញ្ជាក់​ថា យន្តហោះ​បាន​បាត់​ការ​ទាក់​ដឹក​កំពង់​អ្នកដំណើរ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​បាត់ដាន​រយៈពេល​៦​ថ្ងៃ​ហើយ​បើ​គិត​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ចំណែក​កិច្ចសហការ​រុក​ដែល​មាន​ការចូលរួម​ចំនួន​១០​ប្រទេស​ទាំង​ក្នុង​និង​ក្រៅ​តំបន់​នៅ​តែ​មិនទាន់​ឃើញ​តម្រុយ​ណា​មួយ​អាច​បញ្ជាក់បាន​ថា​វា​បំណែក​យន្តហោះ​នោះ​ឡើយ​៕

japan