អភិបាលក្រុង​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ក្រោម​និង​ផ្សារឆ្នាំង​

0


​កំពង់ឆ្នាំង​៖​ ​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម​ស្តីពី​ការលក់ដូរ​ឥត​សណ្តាប់ធ្នាប់ គឺ​អាជីវករ​មិន​គោរព​កិច្ចសន្យា​ឡើយ ទើប​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៤​នេះ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ​សមត្ថកិច្ច​

ចំរុះ​រៀបចំ​សណ្តាប់ និង​ណែនាំ​អប់​រំជា​លើកចុងក្រោយ​។​​ ​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​ក្រោយពី​មានការ​ឯកភាព​ពី​គណៈកម្មាការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាព​ខេត្តកំពង់ឆ្នាំង លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជាង​៣០​នាក់ រួមមាន​៖​នគរបាល​ក្រុង​.​ខេត្ត កងរាជអាវុធហត្ថ​ក្រុង រុះរើ​ឥ​វ៉ាន់​មួយចំនួន និង​សំ​យ៉ាប ឆ័​ត្រ ដែល​អាជីវក​រដាក់​លក់ដូរ​លាន​លយ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​នៅលើ​សួនច្បារ ដែល​ធ្វើអោយប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​DSC09349

​ ​ចំណុច​ដែល​សមត្ថកិច្ច​ចំរុះ​រុះរើ​និង​អប់រំ​ណែនាំ​នោះ​រួមមាន​៖​ទីតាំង​លក់ដូរ​ពីងពង់ ស្លឹក បង្គោល​, ចំណុច​អ្នកលក់ដូរ​នៅលើ​សួនច្បា​ត្រី​កាហោ​ផ្សារ​ក្រោម​, ចំណុច​កំពង់ផែ​ទេសចរណ៍​ដើម​ពោធិ៍ ,​ចំណុច​សួនច្បារ​នាង​សុវណ្ណ​មច្ឆា ,​ចំណុច​ផ្ទះល្វែង​ជួរ​មាត់ទន្លេ​ផ្សារ​ក្រោម និង​ចំណុច​ពី​ផ្ទះល្វែង​រោងល្ខោន រហូតមកដល់​វត្ត​យាយ​ទេព​។​DSC09344
​ ​លោក ហៃ មនោ​រម្យ បានបញ្ជាក់​អោយដឹងថា​៖​កន្លងមក​អាជ្ញាធរ និង​សមត្ថកិច្ច​បាន ធ្វើការ​ណែរ​នាំ អប់រំ ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ច្រើនសា​ទាំង​នៅ​ផ្សារលើ និង​ផ្សារ​ក្រោម ក៍​ប៉ុន្តែ​អាជីវករ​ភាគច្រើន​មិនបាន​គោរព​ការ​ណែរ​នាំ និង​កិច្ចសន្យា​របស់ខ្លួន​ឡើយ​។​តាម​គោលការណ៍​របស់​គណៈកម្មាកា​រ​រៀបចំ​សណ្តាប់ និង​សោ​ភ័​ណ្ឌ​ភាព​ខេត្តកំពង់ឆ្នាំង​បាន​កំណត់ថា​៖ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែធ្នូ​តទៅ ប្រសិនបើ​អាជីវករ​នៅតែ​មិន​គោរព​តាម​ផែនការ ណែនាំ​នេះ​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង នឹង​ចាត់វិធានការ​រដ្ឋបាល​រឹបអូស​ឥ​វ៉ាន់​ដែល​ដាក់លក់​លាន​លយ និង​ធ្វើការ​ផាកពិន័យ​ទៅតាម​ប​ញ្ញ​តិ​ច្បាប់​។​DSC09331
​ ​ដោយឡែក​នៅ​ចំណុច​មាត់ទន្លេ​ដើម​ពោធិ និង​សួន​នាង​ត្រី​គល់រាំង​មិន​អនុញាតិ​អោយមាន​ការដាក់​ឥ​វ៉ាន់​លក់ដូរ​ទៀត​ទេ​។​ចំណែក​នៅ​សួនច្បារ​នាង​សុវណ្ណ​មច្ឆា​វិញ គឺ​អនុញាតិ​អោយ​លក់​តែ​បង្អែម​នំចំណី​សំរាប់​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​៣​រសៀល​រហូតដល់​យប់ និង​រើ​គ្រែ​លក់ដូរ​ទាំងនោះ​ចេញ​អោយអស់ មិន​អនុញាតិ​អោយ​ទុក​គ្រែ​លក់ដូរ​នៅពេល​ថ្ងៃ​ឡើយ​។​DSC09336
​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​រិះគន់ថា ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​នៅ តាម​ទីតាំង​ទាំងអស់​ខាងលើនេះ ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​តែងតែ​ធ្វើ​កិច្ច ការងារ​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ​។​ប្រជាពលរដ្ឋ​សង្ឃឹមថា ចាប់ពី​ថ្ងៃទី​១៥​តទៅ អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​នឹង​ចាត់​វិធានការណ៍​ម៉ឺងម៉ាត់​ជាក់​ជាមិនខាន​៕