​កសិផល​ស្រូវ​កកស្ទះ​ពេញ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

0

​បន្ទាយ​មាន​ជ័​យៈ ស្រូវ​រាប់សិប​តោន​កំពុងតែ​កកស្ទះ ពេញ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​រងចាំ​ភ្លើង​ខៀវ​ពី​ភាគី​ថៃ អ​និ​ញ្ញាត​អោយ​នាំ​ឆ្លងដែន​ទៅ​លក់​អោយ​ឈ្មួញ​ថៃ ។ ​បើតាម​ការ​អោយដឹង ពី​ឈ្មួញ​ដែល​ប្រមូល​ទិញស្រូវ​ពី​កសិករ​តាម​បណ្តា​ខេត្ត​នានា​យកមក​ស្ទុ​ក​ទុក​នៅ​មាត់ច្រក​តំបន់​មួយ (​

ច្រក​លោក​ឧក​ញ្ញា តែ ហាំង​) ដែល​ស្ថិតនៅ​ក្នុងស្រុក​ស្វាយចេក បានអោយដឹងថា ក្នុង​រយៈពេល​២ ទៅ​៣ ខែ​ចុង​ក្រោយនេះ ការនាំចេញ​ស្រូវ​អង្ករ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​នានា របស់​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ជួប​បញ្ហា​មិនអាច​នាំ​ចេញទៅ​ប្រទេស​បាន ដោយសារតែ​ខាង​ភាគី​ថៃ​បិទ មិនអោយ​នាំចេញ ដែលជា​ហេតុ​ធ្វើអោយ ស្រូវ​អង្ករ​ដែល​បំរុង​នាំចេញ​កកស្ទះ​ពេញ​តាម​ព្រំដែន ។photo 5

ពួកគាត់​បាន​បន្ត​អោយដឹងទៀតថា ភាគី​ថៃ​ចង់​បិទ និង​បើក​មិនអោយ​នាំចូល​កសិផល​ខ្មែ​តាមតែ​ចិត្ត​នឹកឃើញ ដែល​ធ្វើអោយ​ពួកគាត់​ដែល​ខ្វះ​ទីផ្សារ សម្រាប់​កសិផល​ត្រូវតែ​បង្ខំចិត្ត ដេក​រងចាំ​ភ្លើង​ខៀវ​ពី​ភាគី​ថៃ ។photo 4

​លោក ឃូ ពៅ អភិបាលស្រុក​ស្វាយចេក​បានអោយដឹងថា ដោយសា​តែ​ច្រក​ខាងលើ​ជា​ច្រករបៀង​ខុសច្បាប់ ការនាំចេញ​ស្រូវ​អង្ករ​អាស្រ័យ​តែ​លើ​ទា​ហ៊ាន​ព្រំដែន​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ហើយ​ការស្ទះ​ខាងលើ​គឺ​មិនអាច​ស្ទះ​យូ​នោះទេ គឺ​គេ​រងចាំ​ពេលវេលា​មួយ​ដែល​អាច​នាំចេញ​បាន និយាយ​ជារួម​កសិផល​ទាំងនោះ​គឺ​សុទ្ធតែ​ត្រូវបាន​នាំចេញ មិនដែល​ទុក​បានយូ​ឡើយ ។
\photo 2

​ទាក់ទង​និង​បញ្ហា​ខាងលើ ទាំង​ក្នុង​វេទិកា​រា​សាធារណៈ និង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម អ៊ុង អឿន ក៏ដូចជា​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​តែង​គិតគូរ ដោយ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា សមត្ថកិច្ច​តាម​ព្រំដែន ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ធ្វើយ៉ាងណា​រក​ទីផ្សារ​សម្រាប់​ការនាំចេញ​កសិផល​ខ្មែរ និង​មិនត្រូវ​ដាក់កុង​ត្រូល​យក​លុយ​ពី​ការដឹក​កសិផល​នោះឡើយ ។image
​តែ​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​របស់​កសិករ​លើ​ការនាំចេញ​ស្រួ​វ​អង្ករ​នូវតែ​ជួប​បញ្ហា​ដោយសា​តែ​ភាគី​ថៃ​នៅតែ​បន្ត​បិទ និង​បើក​អោយមាន​ការនាំ​ចូល​តាម​តែ​ចិត្ត​នឹកឃើញ ៕
​ ​