ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែឡាញ នៅតែបន្តកិច្ចសហប្រតិបត្តិការណ៍ទាំងក្នុងនិង ក្រៅប្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរមកដល់ថ្ងៃព្រហស្បតិ៍នេះ គ្រាដែលការរុករកសំរាប់យន្តហោះរបស់ខ្លួនដែលបានបាត់នៅតាមផ្លូវពីរដ្ឋធានីកូឡាឡាំពួរទៅកាន់រដ្ឋធានីប៉េកាំង
បានបន្តបាត់រហូតមកដល់ថ្ងៃទី៦ហើយ។
នៅក្នុងអាកាសយាននោះមានផ្ទាំងបដាជាច្រើនត្រូវបានគេសរសេរពាក្យបន់ស្រន់ដល់អ្នកដំណើរនៅលើយន្តហោះMH370នូវឃ្លាជាច្រើនដូចជា៖«យើងទាំងអស់គ្នាកំពង់រង់ចាំអ្នក»និង«ឃ្លាសុំត្រឡប់មកវិញជាដើម»។ អ្នកដំណើរម្នាក់និយាយថា រូបគេមិនមានការព្រួយបារម្ភទេចំពោះការហោះហើរលើយន្តហោះទាំងនេះព្រោះថាអ្វីដែលបានកើតឡើងគ្រាន់តែជាឧប្បត្តិហេតុប៉ុណ្ណោះដូចនេះមិនបាច់ភ័យខ្លាចទេព្រោះជារឿងឥតបានប្រយោជន៍។ គួរឲ្យដឹងថា គេហទំព័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលចិនបាននិយាយថា ផ្កាយរណបរបស់ចិនបានថតឃើញមានវត្ថុចំនួន៣កំពង់អណ្ដែតលើទឹកដែលគួរឱ្យសង្ស័យកាលពីថ្ងៃអាទិត្យទី៩ខែមិនាកន្លងទៅក្នុងភាគខាងជើងរដ្ឋធានីកូឡាឡាំពួរនិងភាគខាងត្បូងប្រទេសវៀតណាម៕