​លោក​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព​ធ្វើ​ផ្លួ​វ​លំ តាម​សំណើរ​ប្រជាពលរដ្ឋ​

0

​ខេត្ត​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ធ្វើ​ផ្លួ​វ​លំ​មួយ​ខ្សែ​មាន​ប្រវែង ៥៥០​ម៉ែត្រ ដែលជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​វេទិកាសាធារណៈ​កាលពី​ថ្ងៃ​ទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤ ។ ការចុះ​

ពិនិត្យមើល​ស្ថានភាព​ធ្វើ​ផ្លួ​វ​លំ​នេះ​រួម​ដំណើរ​ដោយ លោក​ឌឹ​ន គឹម ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត លោក​មេភូមិ លោក​ចៅសង្កាត់​ទូល​ល្វា ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត​ជាច្រើន​នាក់ ។ ផ្លួ​វ​មួយ​ខ្សែ​នេះ​ស្ថិត​ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុង​-​ខេត្ត​ប៉ៃលិន ។​download (3)

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖ ដោយសារ​ផ្លួ​វ​មួយ​ខ្សែ​ខាងលើនេះ ជា​ផ្លួ​វ​ចាស់​តាំងពី​យូរយារ​ណាស់​មកហើយ ទើប​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​វេទិកា​សាស​ធារ​ណៈ​ថ្នាក់ជាតិ ពួកគាត់​បាន​លើកសំណើរ​ជួន​ឯកឧត្តម​គណៈអធិបតី មេត្តាជួយ​ធ្វើ​ផ្លួ​វ​មួយ​ខ្សែ​នេះ ព្រោះ​វា​មាន​សារសំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ​រប​ស់​ពួកគាត់ ហើយ​ផ្លួ​វ​នេះដែរ ជា​ផ្លួ​វត​ភ្ជាប់​មក​ផ្លួ​វ​ជាតិ​លេខ​៥៧ ផងដែរ ។download (5)

ប្រភព​បន្តថា​៖ ហើយ​នៅថ្ងៃនេះ​ពួកគាត់​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ដែល​អាជ្ញាធរខេត្ត ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បានធ្វើ​ផ្លួ​វ​លំ​នេះ​តាម​សំណូមពរ​របស់​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់ ស្រួល​ក្នុង​ធ្វើដំណើរ​ទៅមក ពិសេស​ការដឹក​កសិផល​ផ្សេងៗ ហើយ​ពួកគាត់​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់​រាល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។​download (6)

​លោក សំ ភួង ចៅសង្កាត់​ទូល​ល្វា បាន​ឲ្យ​ដឹងថា​៖ ផ្លួ​វ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំការ​កា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួ​វ​មួយ​ខ្សែ​នេះ មាន​ទទឹង​១២​ម៉ែត្រ ដែលជា​ផ្លួ​វ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល ណាមួយ​ជា​ផ្លួ​វ​ភ្ជាប់​ផ្លួ​វ​ជាតិ​លេខ​៥៧​ទៀតផង ។​download (7)

​ឯកឧត្តម កើត សុធា បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ ឥឡូវនេះ​អាជ្ញាធរខេត្ត ពិសេស​មន្ទីរ​សាធារណៈការ​ខេត្ត បានធ្វើការ​ដោះស្រាយ តាម​ការសន្យា ដែល​បង​ប្អួ​ន​បានស្នើរ​សុំ​ហើយ ដូច្នេះ សូម​បង​ប្អួ​ន​មេត្តាជួយ​ថែរក្សា​ផ្លួ​វ​នេះ ឲ្យ​គង់វង្ស​ស្ថិត​ថេរ ហើយ​ផ្លួ​វ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ដឹកទំនិញ​កសិផល​ផ្សេងៗ ណាមួយ​ផ្លួ​វ​នេះ​ជា​ផ្លួ​វត​ភ្ជាប់​ផ្លួ​វ​ជាតិ​លេខ​៥៧​ទៀត ដូចនេះហើយ​យើង​ត្រួវ​ថែរក្សា​វា​ឲ្យ​បានល្អ ៕​