​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រាល់​បញ្ហា​ពលករ​ចំណាកស្រុក​បញ្ហា​នារី​និង​គុ​មារ​ប្រចាំឆ្នាំ​២០១៤​ដល់​២០១៥

0

​ខេត្តបន្ទាយមានជ័យ​​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៤​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​បញ្ហា​ពលករ​ចំណាកស្រុក​បញ្ហា​របស់​ស្ត្រី​និង​បញ្ហា​របស់​កុមារ​។​ពិធី​នេះ​មានការ​ចូលរួម​អ្នកស្រី ប៉ុក​ណា​ឌី​អភិបាលរង​ខេត្តបន្ទាយមានជ័យ អ្នកស្រី​ភិន​វង្ស

សមាជិក​ក្រុមប្រឹក្សា​ខេត្ត អ្នកស្រី​ម៉េង​គីម​ហួយ ប្រធាន​មន្ទីរ​កិច្ចការនារី​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​លោកស្រី ប៉ុក​ណា​ឌី​បាន​ថ្លែ​ក្នុង​ពិធី​នោះ​ថា ពលករ​ពល​ការិនី​ខ្មែរ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ដែលមាន​គោលបំណង​ចង់ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​នោះ​ត្រូវ​ទំនាក់ទំនង​តាមរយះ ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​. ចំណែក​ពលករ និង​ពល​ការិនី​ដែលមាន​បំណង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​image

ដោយ​ខ្លួនឯង​ត្រូវមាន​ឯកសារ​របស់​អាជ្ញាធរ​ថៃ​ដែល​បាន​បញ្ជាក់ថា​មានការ​ងារ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ធ្វើ ចំណែក​ពល​ការិនី​ដែល​បាននិងកំពុង​ធ្វើការ​ងា​រ​នៅ​ប្រទេស​ថៃ​ហើយ​មិនទាន់មាន​ការឯកភាព​គ្រប់គ្រាន់​តាមច្បាប់​នោះ​ត្រូវ​ទៅ​បំពេញបែបបទ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ហើយ​ត្រូវមាន​ឯកសារ​របស់​អាជ្ញាធរ​ថៃ​ដែល​បញ្ជាក់ថា​មានការ​ងារ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ធ្វើ​យ​។​image (2)

លោកស្រី​បានបញ្ជាក់​ទៀតថា​នៅក្នុង​ខេត្ត បន្ទាយមានជ័យ​នេះ​ពលករ​ពល​ការិនី​ភាគច្រើន​
​ស្វែង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទៅដោយ​ខ្លួនឯង​និង​ទៅតាម​មេខ្យល់​ដូច្នេះ​គាត់​ត្រូវ​ជួប​នៅ​ការលំបាក​យ៉ាងខ្លាំង​ដូចជា​ចាញ់បោក​មេខ្យល់​ត្រូវ​ស​មិត្ត​កិច្ច​ទាយក​លុយ​ពី​ពលករ​តាម​ទំនើងចិត្ត​ព្រោះ​សំអាងថា​ពលករ​ទាំងនោះ​ទៅធ្វើ​ការងា រ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​បញ្ហា​ស្ត្រី​មានដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​ជួ​ប្រទះ​បញ្ហា​ឆ្លងទន្លេ​ពិបាក​ទារក​កើតមក​ស្លាប់​បញ្ហា​ធ្លាក់ឈាម​ច្រើន​ប​ហ្ហា​រលូត​កូន​ជាដើម​។​image (1)

លោកស្រី​បានបញ្ជាក់​ទៀតថា​បញ្ហារ​បស់​កុមា​ជា​បញ្ហា​ចំបង​ដែល​ត្រូវ​យកមក​ដោះស្រាយ​គឺ​កុមារា​និង​កុមារី​ក្រីក្រ​ភាគច្រើន​មិនបាន​ចូលរៀន​សូត្រ​ពេញលិញ​ព្រោះ​ជាប់រ​វាល់​យក​ពេលវេលា​ទៅធ្វើ​ការ​ដើម្បី​យកលុយ​មក​ចិញ្ចឹម​គ្រួសារ កុមារ​ខ្លះ​ត្រូវ​ឪពុកម្តាយ​បង្ខំ​ឲ្យ​ទៅធ្វើ​ការ​ទាំង​និ​ម​ទាន់​គ្រប់​អាយុ​ដើម្បី​យកលុយ​មក​ចិញ្ចឹម​គ្រួសារ កុមារី​ខ្លះ​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ចូលទៅ​បំរើកា​ងារ​ជា​ស្រីឡង់សេ​និង​លក់ខ្លួន​ដើម្បី​យកលុយ​មក​ចិញ្ចឹម​គ្រួសារ​ទៀតផង​។

​លោកស្រី​បានបញ្ជាក់​ទៀ​ថា​កិច្ចប្រជុំ​ថ្ងៃនេះ​លើកយក​រាល់​បញ្ហា​ប្រឈម​ទាំង​៣​ចំណុច​ខាងលើនេះ​និង​ត្រូវ​លើក​យកទៅ​ដោះ​ស្រាស​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៅពេល​ខាងមុខនេះ​ដើម្បី​រក​ដំ​ដោះស្រាយ​៣​ចំណុច​ខាងលើនេះ​ឲ្យ​បានល្អ​៕