​ម្ចាស់​ម៉ាស៊ីនកិនស្រូវ សង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​រំលោភ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ ស្នើសុំ​សមត្ថកិច្ច និង​មន្ទីរជំនាញ​ជួយ​ទប់ស្កាត់​ផង​

0

​កំពង់ឆ្នាំង​៖​ ​ចិញ្ចើមផ្លូវ​កៅស៊ូ​លេខ​៥៣​មួយកន្លែង ត្រូវបាន​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ម្នាក់​ចាក់ដី​រំលោភ​យក​ធ្វើជា​ផ្លូវ​ខ្ពស់ជាង​ផ្លូវជាតិ ដើម្បី​សាងសង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកស្រូវ​ជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុ​អាចធ្វើអោយ​ស្ទះ​ចរន្តទឹក​ហូរ និង​អាច​បង្កអោយមាន​

​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​ខាងមុខ​ផងដែរ​។ ចិញ្ចើមផ្លូវ​ដែល​គេ​រំលោភ​យក​ខាងលើនេះ ស្ថិតនៅ​ក្នុងភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC09328
​ ​លោក នូ ខៀន មេឃុំ​ស្រែ​ថ្មី​បានអោយដឹង​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​ការចាក់ដី​រំលោភ​យក​ចិញ្ចើមផ្លូវ​សាធារណៈ ដើម្បី​ធ្វើជា​ផ្លូវ​ឡើងទៅ​កាន់​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ង៉ោ ទ្រី នោះ​មិនបាន​សុំ​ការអនុញាតិ​ឬ​រាយការណ៍​អោយ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។​មិនតែប៉ុណ្ណោះ​គេ​បានឃើញ​លូបង្ហូរទឹក នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​មួយចំនួន នៅ​ចំណុច​នោះ​ត្រូវបាន​លោក ង៉ោ ទ្រី គាស់​យកចេញ​ដែល​ករណីនេះ​ប្រជាពលរដ្ឋ​មាន ការព្រួយបារម្ភ ចំពោះ​ការហូរ​ច្រោះ​បាក់​ផ្លូវជាតិ​លេខ​៥៣​នៅក្នុង​រដូវវស្សា ប្រសិនបើ​មន្ទីរ ជំនាញ​មិនមាន​ការទប់ស្កាត់​ទេនោះ​។DSC09326

ម្យ៉ាងវិញទៀត​ការចាក់ដី​ខ្ពស់ជាង​ចិញ្ចើមផ្លូវ​សា​ធា រណៈ​ដើម្បី​ធ្វើជា ផ្លូវ​ចូលទៅក្នុង​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកស្រូវ​របស់គាត់​នោះ​អាច​បង្ក អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​ខាងមុខ​ជាមិនខាន​ឡើយ​។​

​ ​នៅ​រសៀល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ លោក​បាន​មានប្រតិកម្ម​ចំពោះ​ការចាក់ដី​រំលោភ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ គឺជា​អំពើ​ខុសច្បាប់​។​ខាងមុខនេះ​លោក​នឹង​ចាត់តាំង​អោយ​ក្រុមការងារ​របស់​មន្ទីរ​ចុះទៅ​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ជាក់ស្តែង និង​មាន​វិធានការណ៍​ទប់ស្កាត់​មិន​អនុញាតិ​អោយ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ខាងលើនេះ​រំលោភបំពាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ​តាម​ទំនើងចិត្ត​នោះឡើយ​។​DSC09322
​ ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ​បាន​និយាយ​អោយដឹងថា​៖​កន្លងមក​ថ្មីៗ​នេះ ខាង​មន្ទីរ​សាធារណៈការ​ខេត្ត បាន​បោះបង្គោល​កំណត់​ព្រុំ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៣ ដែល​ចេញពី​អាក់​ផ្លូវ​ទាំងសងខាង​ផ្លូវ​ប្រវែង​២៥​ម៉ែត្រ​(​ទំហំ​ផ្លូវ​ដែល​ត្រូវ​ពង្រីក​ខាងមុខ​មាន​ទទឹង ប្រវែង​៥០​ម៉ែត្រ​)​អោយ​ប្រជាពលរដ្ឋ​បានដឹង និង​ត្រៀម​បង្ខិតរបង​ឬ​ផ្ទះ​អោយ​ផុតពី​ចំណីផ្លូវ​របស់​រដ្ឋ​។​ប៉ុន្តែ​បែរជា​ម្ចាស់​ម៉ាស៊ីន​ខាងលើនេះ​ធ្វើ​មិនដឹង​មិន​ឭ​ទៅវិញ ថែមទាំង​បាន​ចាក់ដី អោយ​ខ្ពស់​រំលោភ​យក​ចិញ្ចើមផ្លូវ​របស់​រដ្ឋ​ទៅវិញ ដែល​ករណីនេះ​គួរតែ​ធ្វើការ​ទប់ស្កាត់​៕DSC09318
​ ​ ​កំពង់ឆ្នាំង​,​ថ្ងៃទី​១១.១២.២០១៤ ( ឈៀង ថា​រិ​ទ្ធ )​ប្រាសាទ​បូរាណ​សំរោង​មាន​រិ​ទ្ធ​បារមី​ប្រជាពលរដ្ឋ​ចូលមក​ថ្វាយ​សុំ​សេចក្តីសុក​និង​សុំ​កន្ទុយលេខ​យ៉ាង​សាក​សិទ្ធិ​ទៀតផង​