​គ្រួសារ​ក្រីក្រ​មានកូន​តូច​លង់ទឹក​ស្លាប់​ពេល​ទៅ​ខ្យង​ជាមួយ​ម្តាយ បានទទួល​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​

0

​កំពង់ឆ្នាំង​៖​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថៃ្ង​ទី​១០ ខែធ្នូ ឆ្នាំ​២០១៤ រួម​ដំណើរ​ដោយ​លោកជំទាវ ប៉ាល់ យឿន លោក​ម៉ម ឈឿ​ម​,

លោក​កែវ ពៅ សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​គ្រឿងឧបភោគ​បរិភោគ​រប​ស់​កាកបាទក្រហមកម្ពុជា​ទៅ​ផ្តល់ជូន​គ្រួសារ​កុមារា​អាយុ​៣​ឆ្នាំ​ម្នា​ក់បាន​ជិះទូក​ទៅតាម​ម្តាយ​រើស​ខ្យង​យកមក​លក់​ចិញ្ចឹមជីវិត​បាន​ធ្លាក់ទឹក​ព្រែក​លង់​ស្លាប់ ដែល​ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ព្រែ​កតា​ពាំង​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC09253 (1)

​ ​លោកស្រី ភុ​ន ឈុន​អេង ចៅសង្កាត់​ផ្សារឆ្នាំង​បានអោយដឹងថា​៖​កុមារា​ឈ្មោះ សាំង សំណាង អាយុ​២​ឆ្នាំ​​ដែល​បាន​លង់ទឹក​ស្លាប់មាន​ម្តាយ​ឈ្មោះ ហ៊ាន លី​ណា អាយុ​៣២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្រីក្រ​មុខរបរ​ដើរ​រើស​ខ្យង​លក់​ចិញ្ចឹមជីវិត ឪពុក​គេ​ឈ្មោះ សំ រិ​ន អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ និង​នេសាទ​ត្រី ប្តី​ប្រពន្ធ​នេះ​ជា​ជនក្រីក្រ ពុំមាន​ផ្ទះ​ទេ សព្វថ្ងៃនេះ​ពួកគាត់​បាន​សុំ​ផ្ទះ​គេ​ស្នាក់នៅ មានកូន​៣​នាក់​កូន​បង​អាយុ​៨​ឆ្នាំ កូន​ទី​២​អាយុ​៥​ឆ្នាំ កូន​ទី​៣​ជា​ជនរងគ្រោះ​អាយុ​៣​ឆ្នាំ​។​10418337_382550828573251_9153021329675557085_n
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដែល​យកមក​ប្រគល់ជូន​គ្រួសារ​កុមារា​លង់ទឹក​ស្លាប់​រួមមាន ថវិកា​១​លាន​រៀល អង្ករ​១០០​គីឡូក្រាម ទឹកក្រូច​១​កេះ ត្រីខ​១០​កំប៉ុង និង ឃី​ត​កញ្ចប់​(​មាន​មុង​១​ភួយ ១​ក្រ​ម៉ា ១​សា​រ៉ុង​១)​។​លោក​បាន​បន្តថា​មាន​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​ក្រុង​កំពង់ឆ្នាំង​មាន ថវិកា​១០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម​ផងដែរ​។​20703_382550668573267_1858005299172937129_n(1)
​ ​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ចូលរួម​មរណៈទុក្ខ រំលែក​ទុក្ខ និង​ចូលរួម​ការសោកស្តាយ ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាមួយ​គ្រួសារ​សព​កុមារា សាំង​សំណាង ជា​គ្រួសារ​ក្រីក្រ ដែល​ពេល​ទៅ​រើស​ខ្យង​ចិញ្ចឹមជីវិត​ត្រូវ​កូន​ធ្លាក់​លង់ទឹក​ស្លាប់​។​1490662_363863400442185_8654557264060188256_o
​ ​

ឯកឧត្តម អ៊ុន សំអុល បាន​មាន​ប្រសា​ន៍​បន្តថា​៖​ការចែក​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​គឺជា​សកម្ម​​ភាព​មនុស្សធម៌​ពិតៗ​គឺ​ចែកជូន​ដល់​ប្រជាជន​ទីទាល់ក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជនរងគ្រោះ​ផ្សេងៗ​ទៀត​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។ អំណោយ​នេះ​ទោះ​វា​មិន​គ្រប់​តាម​តំរូវការ​ក៏ពិតមែន​តែ​វា​អាចជួយ​សំរាល​នៅ​ការលំបាក​បាន​មួយគ្រា​ផងដែរ​។​10806487_382550728573261_8919266993445964365_n

​ ​ឯកឧត្តម អ៊ុន សំអុល ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញា​ដែនដី និង​ម្តាយ​ឪពុក​កុមារា​សាំង​សំណាង ត្រូវ​តស៊ូ​ថែទាំ​សុខភាព​អោយបាន​ល្អ និង​ខិតខំ​រកស៊ី​ចិញ្ចឹម​គ្រួសារ និង​ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ទៀត​អោយបាន​ចូលរៀន​សូត្រ​យកចំណេះ​ដឹង​ដែល​នេះ​គឺជា​កា​ត្វ​កិច្ច​របស់​ឪពុកម្តាយ ដើម្បី​អនាគត​ផ្ទាល់ខ្លួន​ពួកគេ​ចាក​ផុតពី​ភាពក្រីក្រ មាន​តំ​រេះ​វិជ្ជា​ចិញ្ចឹម​ខ្លួន​ទៅ​អនាគត​។​
​ ​អាជ្ញាធរ​ដែនដី​និង​ម្តាយ​ឪពុក​សព​កុមារា​សាំង​សំណាង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​សូមអោយ​សម្តេច​មាន​សុខភាព​ល្អ ឈ្នះ​អស់​មាស​ត្រូវ​គ្រប់ទិសទី​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា​ជួយ​ជនរងគ្រោះ​បន្តទៀត​៕

​ ​