​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​ប្រដេញ​ចាប់បាន​ជន​សកម្ម​ចែកចាយ​គ្រឿងញៀន​ម្នាក់​

0

​កំពង់ឆ្នាំង​៖​យុវជន​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​នាំគ្នា​ប្រដេញ​ស្ទាក់​ចាប់បាន​នៅពេល​កំពុងបើក​ម៉ូតូ​ចែកចាយ​ថ្នាំញៀន​ព្យាយាម​រត់គេចខ្លួន​។​ករណី​បង្ក្រាប​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​វាលស្រែ​

ខាងលិច​ភ្នំ​ទួ​សពិត ស្ថិតនៅ​ក្នុងភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សា​ម្គឺ​មានជ័យ ខេត្តកំពង់ឆ្នាំង​។54

​លោក គង់ ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​និយាយ​អោយដឹងថា​៖​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ធូ រ៉ា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ក្នុងភូមិ​ពពែ​ជ្រៃ​លាស់ ឃុំ​រាប់​បាត ស្រុក​ពញ្ញាឮ ខេត្តកណ្តាល មក​នៅ​ដេកចាំ​ចំការ​នៅក្នុង​ភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សាម​គ្គឺ​មានជ័យ និង​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម​ជា​យូរ​មកហើយ​។700
​លោក​អធិការ​បានអោយដឹង​បន្ថែមថា​៖​មុនពេល​បង្ក្រាប​ជនល្មើស​ខាងលើនេះ សមត្ថកិច្ច​បាន​តាមដាន​មុខសញ្ញា​នេះ​យូរ​មកហើយ និង​បានការ​ហស​ការ​ដ៏​ល្អ​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ជួយ​ផ្តល់ព័ត៌មាន​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ក៏បាន​ពង្រាយ​កំលាំង​ស្ទាក់ចាប់ នៅពេល​មុខសញ្ញា​នោះ​បើក​ម៉ូតូ​ចេញពី​ចំការ​បំរុង​ធ្វើការ​ចែកចាយ​ថ្នាំញៀន ពេល​បានឃើញ​សមត្ថកិច្ច​ស្ទាក់​ហៅ​ក៏បាន​បើក​ម៉ូតូ​គេចខ្លួន​។​តែ​ពេលនោះ​សមត្ថកិច្ច​បាននាំគ្នា​ប្រដេញ​តាម​ហើយ​និង​ចាប់ខ្លួនបាន​។77

​វត្ថុតាង​សមត្ថកិច្ច ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​តូច ទូរ​សព្ទ័​ដៃ​១​គ្រឿង ប្រាក់​៣២​ដុល្លា លុយ​ខ្មែរ​៦.៥០០​រៀល ម៉ូតូ​ម៉ាក​សេ​១២៥​មួយគ្រឿង ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​1C.I9742 និង​ក្រដាស​លេខ​ទូរស័ព្ទ​របស់​មុខសញ្ញា​ជា​ម៉ូយ​រក​ទិញ​ថ្នាំ​មួយ​ផ្ទាំង​ទៀត​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​រូបនេះ​មិន​ព្រម​សារភាព​ឡើយ តែ​ទោះបីយ៉ាងណា​ក៍ដោយ​វត្ថុតាង​គឺជា​ភ​ស្ត័​តាង​ស្រាប់​។ ជនល្មើស​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​មកកាន់​ស្នងការដ្ឋានរ​នគ​បាល​ខេត្ត ប្រគល់អោយ​ការិយាល័យ​ជំនាញកា​សាង​សំណុំរឿង​បន្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕98