ខេត្តកំពតចុះឆែកឆេរផ្ទះលោកទិត្យគឹមស្រេងមេបញ្ជារការសឹករងខេត្តកំពតរកឃើញឈើជិតមួយម៉ែត្រគូបដែលលោកទិត្យគឹមស្រេងបានចាប់ពីឈ្មួញដែលកាប់បំផ្លាញពីតំបន់ទឹកឈូយកទៅទុកក្នុងផ្ទះខ្លួនឯងមិនប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។ហេតុកាលឡោមព័តផ្ទះលោកទិត្យគឹមស្រេង
បានប្រព្រឹតកាលពីព្រឹកមិញថ្ងៃទី១០ខែឆ្នូឆ្នាំ២០១៤ស្តិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ជុំវិញករណីនេះលោកជូនសារ៉ានាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពតបានប្រាប់ទូរទស្សន៏ហង្យមាសអោយដឹងថាកាលចុះឆែកឆេរផ្ទះលោកទិត្យគឹមស្រេងដោយមានបញ្ជារផ្ទាល់ពីលោកឯឆេងហួតព្រះរាជអាជ្ញារខេត្តអោយលោកខាត់សុផលព្រះរាជអាជ្ញារងដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្តដោយបានទទួលព័ត៍ថាលោកទិគឹមស្រេងបានចាប់ឈើពីឈ្មួញ ហើយមិនប្រគល់អោយជំនាញបែជាយកទៅទុកក្នុងផ្ទះខ្លួនឯង។
លោកជួនសារ៉ាបានបញ្ជាក់អោយដឹងទៀតថាឈើដែលរឹបអុសនេះជាប្រភេទឈើប្រណិតមានចំនួន២៦ស្លឹកស្មើនិង០;៥៨៨ត្រូវបានន្ត្រីជំនាញយកមករក្សាទុកនៅខណ្ឌ៛ដ្ឋបាលព្រៃឈើកំពតចំណែកលោកទិត្យគឹមស្រេងត្រូវបានព្រះរា,អាជ្ញានាំខ្លួនទៅធ្វើការសាកសួរហើយនៅពេលនេះ។



































