​តូប​លក់ដូរ​នៅ​អង្គរ​ឃ្យុ​ង​យូ​ត្រូវបាន​អាជ្ញាធរ​ចេញ​សេចក្តីប្រកាស​ឲ្យ​រុះរើ​

0

​ខេត្តសៀមរាប​៖ តូប​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ត្រូវបាន​អាជ្ញាធរ​ក្រុង​ចេញ​សេចក្តីជូនដំណឹង​ចាប់ពី​យប់​ថ្ងៃទី​១០​រហូតដល់​ថ្ងៃទី​១៧​ខែធ្នូ​ជា​កំហិត ដើម្បី​ឲ្យ​រុះរើ​តូប​លក់ដូរ​អាណាធិបតេយ្យ​នៅ​តំបន់​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ចេញ​សម្រាប់ធ្វើ​ការរៀបចំ​កែលំអរ សណ្តាប់ធ្នាប់ និង បរិស្ថាន​ក្នុង​ក្រុង​ឲ្យ​

មាន​របៀបរៀបរយ​ឡើងវិញ បន្ទាប់ពី​មាន​បទបញ្ជា​ពី​ថ្នាក់លើ​។​តាម​សម្តី​ពី​ក្រុមអាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​បាន​ប្រាប់​នៅ​យប់​ថ្ងៃទី​១០​ខែធ្នូ​នេះ​ថា ពួកគាត់​បានទទួល​លិខិត​ដែល​សមត្ថកិច្ច​ចែក​ឲ្យ​ជា​លើក​ទី​២​នៃ ការលក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ជា​យូរ​ឆ្នាំ​មកនេះ ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ឲ្យ​អស់​នៅ​ថ្ងៃទី​១៧​ខែធ្នូ​នេះ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​និង​យក​ឡាន​មក​យក​ឥ​វ៉ាន់​របស់​អាជីវក​ទាំង​អស់​។​P1040854

ប្រភព​បាន​បន្តថា មិនដែល​ឃើញ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ប្រាប់​ភ្លាម​ធ្វើ​ភ្លាម​ដូច្នេះ​ទេ បើ​មិន​ធ្វើតាម​ពួកគេ គេ​នឹង​ឲ្យ​កូនចៅ​គំរាម​ឬ​ចាប់​ដាក់ច្រវ៉ាក់​ថែមទៀត​ផង​។​ប្រភពពី​អា​ជីក​រលក់ ខោអាវ​នៅតាម​ជួរ​កណ្តាល​បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា កាលពី​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៧​រហូតមកដល់​ឆ្នាំ​២០១៣​ខ្ញុំ​បាន​បង់លុយ​ទៅ​ឲ្យ​លោក ម៉ុ​យ សុផល​និង​លោក យ៉ោ​ង​សុ​វ៉ាន់ ដែលជា​កូនចៅ​របស់លោក​កែវ​រក្សា ប្រធានការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ជា​អ្នកប្រមូល​លុយ​យក​ទាំង​ថ្លៃ​យាម​ឥ​វ៉ាន់ តែ​មិនដឹង​គាត់​នាំគ្នា​យកលុយ​ទៅជូន​ថ្នាក់លើ​ដែរឬទេ​។​P1040852

ប្រភព​ដដែល​បាន​បន្តថា ទើបតែ​ប៉ុន្មាន​ថ្ងៃខែ​ក្រោយ​ពួក​ខ្ញុំ​ទើបតែ​ដឹង​បែកធ្លាយ​រឿង​លុយ​១៥​ម៉ឺន​លាន​រៀល​ដែល​ត្រូវបាន​លោក អៀង​សុផល ជា​អ្នកប្រមូល​លុយ​ក្រោយ ហើយ​គាត់​បាន​ប្រាប់​ពួក​ខ្ញុំ​ថា លុយ​ទាំងអស់នេះ​មិនមែន​ចូល​ហោប៉ៅ​របស់ខ្ញុំ​ទេ​។​គាត់​យកទៅ​ជូន​លោក ប៊ុន ថា ឬ​ទ្ធិ​មួយចំណែក និង​បង់​ជូនទៅ​កាកបាទក្រហម​មួយចំណែក និង​បង់​ជូនទៅ​សាលាក្រុង​មួយចំណែក​ទៀត ទើប​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​នៅ​មិន​សុខ ទើប​សម្រេចចិត្ត​ហៅ លោក​អៀង​សុផល​ទៅ​ប្រជុំ​នៅ​សាលាខេត្ត​ម្សិលមិញ​ប​ញ្ឍ​ប់​គាត់​មិន​ឲ្យ​មក​ទាក់ទង​នៅក្នុង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូរ​ចាប់ពី​ចែក​លិខិត​នៅ​យប់​ថ្ងៃទី​១០​នោះ​តែម្តង​។P1040847

​ពេល​ពួកគាត់​ឃើញ​លិខិត​ជួន​ដំណឹង​មួយច្បាប់​របស់​សាលាក្រុង​ថា ត្រូវតែ​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​ជាបន្ទាន់​នៅ​ថ្ងៃទី​១៧​ខែធ្នូ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ តែ​ពួកគាត់​មិន​ទទួលស្គាល់​ញ្ញាតិ​របស់​សាលាក្រុង​នោះបានទេ ព្រោះ​ពួកគាត់​បាន​ទិញ​តូប​ទាំងនោះ​ឲ្យ​លុយ​ទៅ​ប៉ូលិស​ឈ្មោះ​ម៉ុ​យ​សុផល​កាលពីពេល​គាត់​នៅ​កាន់កាប់​ដំបូង​ម្លេះ​រួចរាល់​អស់ហើយ ។​
សូម​រំលឹកថា សេចក្តីជូនដំណឹង​រប​ស់​សាលាក្រុង​សៀមរាប​លេខ​២៩៥ សជណ ចុះ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៤​និង​លើក​ទី​២ ដែល​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​លេខ​៣០៩ ចុះហត្ថលេខា​ដោយ​លោក​សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​បញ្ជាក់ថា ដោយ​សង្កេតឃើញ​បច្ចុប្បន្ននេះ សកម្ម ភាព​លក់ដូរ​ក្នុង​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ​គ្មាន​សណ្តាប់ធ្នាប់​របៀប រៀបរយ​និង​សោ​ភ​ណ័​ភាព ដូចជា​មានការ​បោះបង្គោល ចាក់ដី​លប់​ប្រឡាយទឹក ពង្រីក​និង​សាងសង់​តូប​លក់ដូរ​,​រោង​,​ស្កេ​ក​ស្កះ គ្មាន​សណ្តាប់ធ្នាប់ បង្ក​ការកកស្ទះ​ចរាចរ​ជាប្រចាំ​។

ដូច្នេះ ដើម្បី​រៀបចំ​ទីតាំង​នេះ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​សម្រួល ច​រា ចរ​ណ៏​លើផ្លូវ​ជាតិ​ដ៏​សំខាន់​នេះ ឲ្យ​អាជីវករ​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​ដូចខាងក្រោម​៖​ទី​១ ត្រូវធ្វើ​ការរុះរើ​ចេញ​ឲ្យ​អស់ពី​ទីតាំង​នេះ​នូវ​សំណង់​នានា​ដូចជា តូប​,​រោង​,​គ្រែ​,​តុ​,​កៅអី​,​រនាប​,​បង្គោល​ជាដើម រួមទាំង​ឧ​បករ​ណ៏​ល្បែងក្មេងលេង​កំសាន្ត​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃទី​១៧​ខែធ្នូ​នេះ​ជា​កំហិត​។​

ទី​២/​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដាក់​លក់ដូរ​ចាប់ពី​ម៉ោង​១៦​នាទី​ដល់​ម៉ោង​២៤​នាទី នៅពេល​បញ្ចប់​ការលក់ដូ​ឬ​របស់​អាជីវ​ករទាំង​អស់​ត្រូវ រុះរើ រោង តូប គ្រែ តុ​កៅអី បង្គោល រទេះ រ៉ឺម៉ក លក់ដូរ​ចេញ​ឲ្យ​អស់ពី​ចំនុច​ផ្សារ​រាត្រី​នេះ​។​ទី​៣/​ត្រូវបាន​រក្សាទុក​ផ្លូវធំ​កណ្តាល​សម្រាប់​សម្រួល​ដល់​ការធ្វើ​ចរាចរ​និង​ទុកជា​កន្លែង​ចំណត​។​ទី​៤/ រាល់​ការលក់ដូរ​ទាំងអស់​ត្រូវ​ទៅ​តាំង​លក់​នៅតាម​បណ្តោយ​ផ្លូវ​អម​សងខាង​ប្រឡាយ​វិញ​តាម​ផលរបរ​និង​ទីតាំង​ដែល​ក្រុមការងារ​កំណត់​ឲ្យ ដោយ​ផ្អែក តាម​ស្ថិតិ​ដែល​បាន​ស្រង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៤​។​ ​
បន្ទាប់ពី​ក្រុមអាជីវករ​បាន​និយាយ​បន្ថែមទៀតថា ក្រោយ​សាលាក្រុង​ចេញ​សេចក្តីជូនដំណឹង ក៏​ធ្លាយ​ព័​ត៏​មាន​ថា លោក​ឈ្មោះ​អៀង​សុផល ជា​អ្នកប្រមូល​លុយ ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ ក្នុង​១​ខែ​បាន​១៥​លាន​រៀល ឲ្យ​ទៅ​សាលាខេត្ត ដោយ លោក​ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ជា​អ្នកគ្រប់គ្រង​លុយ​នោះ​ដើម្បី​ចែកចាយ​ទៅ​ឲ្យ​ថ្នាក់ក្រោម​ទៀត​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ថ្លែង​ប្រាប់ថា លោក​មិន​បានដឹង​រឿង​លុយ​ដ៏​ច្រើន បែបនេះ​ទេ តែ​ខាង​លោក​ពិតជា​បានទទួល​លុយ តែ​ចំនួន​២​លាន​រៀល​ប៉ុណ្ណោះ​​ហើយ​លុយ​នោះ​លោក​យកទៅ​ចាត់ចែង ប្រើប្រាស់​កម្លាំងចម្រុះ​ក្នុង ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​។​
​ ​ចំណែក​លោក​អៀង សុផល អ្នកគ្រប់គ្រង​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ បាន​ឲ្យ​ដឹងថា ខាង​លោក​ពិតជា​អ្នក ប្រមូល​លុយ ភាស៊ី និង​អនាម័យ​ទីនោះ​មែន​។ លុយ​នោះ​បើ​បូកសរុប​ទាំង ការ​យាមកាម​សម្ភារៈ​របស់​អាជីវករ​គឺ អាច​បាន​១៥​លាន​រៀល​មែន ប៉ុន្តែ​ក៏បាន​ចំណាយ​ទៅលើ​កម្លាំង​យាមកាម អនាម័យ កាកបាទក្រហម និង​ការ ចំណាយ​ផ្សេងៗ​អស់ ៨​លាន​រៀល​ទៅហើយ​។ ដូច្នេះ​ការផ្តល់​ជូនទៅ​សាលាខេត្ត​បានតែ​៧​លាន​រៀល​ទេ​។P1040854

លោក បាន ប្រាក់​៧​លាន​រៀល​នោះ គឺ​ប្រគល់​ឲ្យ​លោក​ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្ត​ជា​អ្នកគ្រប់គ្រង ដើម្បី​ចែកជូន​ទៅ សាលាក្រុង និង ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​។​ទាក់ទិន​និង​ករណី​នេះដែរ​លោក ប៊ុន ថា​ឬ​ទ្ធិ​ធ្លាប់បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិនបាន​ពាក់ព័ន្ធ​លុយ​ទាំងអស់​នោះទេ ដោយ​លោក​ថា បានទទួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​ចែក​កូនចៅ​ក្នុងការ​យាមកាម​។​​ ​ប្រភព​ចុងក្រោយ​បាន​បង្ហើប​ថា ក្រោយពី​លោក​អៀង​សុផល​បាន​ដើរ​ប្រមូល​ឲ្យ​ថ្នាក់លើ​សម្រាប់​ចាយ ត្រូវបាន​គេ​ដកចេញ​ពី អង្គរ​ឃ្យុ​ង​យូ​នេះហើយ​កាលពី​យប់​ថ្ងៃទី​១០​ខែធ្នូ​៕