ខេត្តពោធិសាត់ បុរសម្នាក់បានរងរបួសធ្ងន់ ប្រកាច់ត្រដខ្យល់ស្ទើរស្លាប់ស្ទើររស់ បន្ទាប់ពីបុរសនេះបានខ្ចីម៉ូតូគេមកជិះទៅបើកលុយប្រាក់ខែ ស្រាប់តែបើកបានលុយ ក៍យកទៅផឹកសីុស្រវឹង ពេលត្រឡប់ទៅវិញក៍ជិះម៉ូតូយា៉ងលឿនមិនពាក់មួកសុវត្ថ បាត់ម្ចាស់បើកដួលខ្លួនឯង៕ ហែតុការណ៍នេះបានកើតឡើងវេលាមោ៉ង៣និង១៩នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតលើផ្លូវលំមួយខ្សែក្រាលគ្រួសក្រហមក្នុងភួមកខ្លាក្រពើ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិសាត់.
លោកនាយរងប៉ុស្ត៍នគរបាលអន្លង់ត្នោតបានឲ្យដឹងនៅកន្លែងកើតហែតុថា បើតាមសាក្សីបានឃើញហែតុការណ៍នេះផ្ទាល់ភ្នែក ខណះដែលគាត់កំពុងបីកូនដើរមកចំនុចនេះបំរ៉ុងឆ្លងថ្នល់ បានឃើញបុរសរងគ្រោះនេះ បានជិះម៉ូតូC១២៥ពណ៍ខ្មៅ ពាក់ស្លាក់លេខពោធិសាត់១F ២០០៧ បើកបរដោយម្នាក់ឯង បានបោះពួយក្នុងទិសដៅពីជើងទៅត្បូងយា៉ងលឿន ដោយពុំមានពាក់មួកសុវត្ថភាព ហើយស្រវឹងស្រាជោកជាំទៀត៕ ស្រាប់តែមកដល់កន្លែងកើតហែតុបុរសរងគ្រោះនេះ ទំនងជាបាត់ម្ចាស់កាព្រោះស្រវឹងផង បើកលឿនទៀត ក៍ប៉ះនិងផ្លូវជង្ហុកថែមទៀតក៍វេចង្កូតដៃម៉ូតូដួល ច្រងា៉ាប់ច្រងឹលខ្លួនឯង បួនប្រាំត្រឡប់រមៀលលើផ្លូវគ្រួសក្រហម ហើយមិនពាក់មួកសុវត្ថភាពការពារទៀត បានបោកក្បាលលើផ្លូវនោះផង ក៍រងរបួសធ្ងន់ធ្ងរ ប្រកាច់ច្រងា៉ប់ច្រងឹលពេញផ្លូវ ត្រូវបានគេជួយដឹកយកទៅសង្រេ្គោះតែម្ដង៕
លោកនាយរងប៉ុស្ត៍បន្តទៀតថា ក្រោយកើតហែតុនិងបញ្ជូនយកទៅសង្គ្រោះទើបដឹងពីអត្តសញ្ញាណបុរសនេះឈ្មោះ សេក សារុន អាយុ២៦ឆ្នាំ ស្រុកកំណើតនៅឃុំចោងមោ៉ង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង បានមកស្នាក់នៅធ្វើកាកម្មករដាំឡូងមីនៅឃុំឈើតុំ ស្រុកក្រគរ ៕ លោកនាយរងប៉ុស្ត៍ឲ្យដឹងទៀតថា មូលហែតុដែលគេគ្រោះថ្នាក់នោះ គឺដោយសាតែខ្ចីម៉ូតូគេជិះទៅបើកលុយប្រាក់ខែ ពេលបើកលុយបានក៍ផឹកស្រវឹង ហើយបើកម៉ូតូត្រឡប់ទៅកន្លែងធ្វើកាវិញ បើកលឿន មិនពាក់មួកសុវត្ថភាព ហើយស្រវឹង ក៍ដួលខ្លួនឯងតែម្ដង៕




































