សៀមរាប ហេតុការគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងកាលពីវេលាម៉ោង១០:១៥ព្រឹក ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៤ ស្ថិតចំណុចផ្លូវបំបែកក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តកែឆ្នៃបើកពីទិសខាង
លិចទៅកើតស្រាប់មកដល់ផ្លូវបំបែកក៏វ៉ាក់និងរថយន្តធុនយក្យ ជាន់ហ្វាំងឈប់ស្រាប់តែរលត់ថយក្រោយ ដោយសារតែរថយន្តកែឆ្នៃនោះដឹកគ្រឿងចក្រធ្ងង់ពេកក៏ធ្លាក់ចូលទឹកប្រឡាយតែម្តង។
អ្នកបើកបរពុំមានគ្រោះថ្នាក់ ចំណែករថយន្តក៏មិនមានខូចខាតដែរ ប៉ុន្តែបណ្តាលអោយដាច់ខ្សែរភ្លើងរបស់អគ្គិសនីខេត្តសៀមរា។បើតាមសម្តីរបស់មន្ត្រីត្រួតពិនិត្យ បានអោយដឹងថាអាច មានការដាច់ភ្លើងប្រជាពលរដ្ឋប្រហែលជា៥០គ្រួសារ ហើយក៏មិនប្រកដ់ដែរថាប៉ុន្មានថ្ងៃអាចប្រើបានវិញនោះទេ។
ចំណែកការខូចខាតក្រុមហ៊ុនលក់គ្រឿងសំណង់ លីហាំងសេង អាប៊ុលរុញដី ទទូលសងទាំងស្រុង អោយទៅខាងអគ្គិសនីសៀមរាបតាមច្បាប់៕



































