​បុរស​ម្នាក់​ចេញពី​ជប់លាង​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ពេញទំហឹង​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ជប់លាង​វិញ​ស្រវឹងស្រា​បើក​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ហ្វ​រេ​ន​ន័​រ​ពេញទំហឹង​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​យប់ ថ្ងៃទី​៩ ធ្នូ ២០១៤ នៅ​ចំណុច​មុខ​សាលា​សង្គមសាស្ត្រ និង មនុស្សសាស្ត្រ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរសរងគ្រោះ​ឈ្មោះ អ៊ុំ សុភា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ទៅ​ចូលរួម​កម្មវិធី​ជប់លាង​ជា​របស់​ក្រុមហ៊ុន ដែល​រៀបចំ​ធ្វើ​នៅ​ភោ​ជនី​ដ្ឋា​ន​សេ​វែ​ន​ឡាក់​គី​ប្រាយ ហើយ​បុរសរងគ្រោះ​បាន​ចាប់ឆ្នោត​ត្រូវ​ចង្ក្រានហ្គាស​មួយគ្រឿង ។ បន្ទាប់ពី​ចប់​កម្មវិធី​ជប់លាង​បុរសរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-9642 ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​តែម្នាក់ឯង​ទាំង​ស្ថានភាព​ស្រវឹង ដោយ​បើក​ម៉ូតូ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បើក​ទៅបុក​ពីក្រោយ​រថយន្ត​ហ្វ​រេ​ន​ន័​រ ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-4765 បើក​ដោយ​បុរស​ជនជាតិ​កូរ៉េ​ស្រប​ទិស​គ្នា ពេញទំហឹង​បណ្តាល បុរស​ជិះ​ម៉ូតូ​បែកក្បាល​ហូរឈាម​រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង ម៉ូតូ​ត្រូវ​ដោយសារតែ​ភាគី​ទាំងពីរ​សម្រួល​គ្នា​មិនត្រូវ សមត្ថកិច្ច​ក៏បាន​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ។​
M11