ក្មេងស្ទាវ​មួយក្រុម​ដេញ​គុប​កញ្ចក់​ឡាន​គេ​ត្រូវបាន​ឃាត់​ជាប់​ម្នាក់​

0

​ ​យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​ខណៈ​រួប​គេ​បានធ្វើ​សកម្មភាព​ដេញ​គុប​កញ្ចក់​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ដែល​ចត​ស្ងា​ម កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់ ថ្ងៃទី​ឈានចូល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងក្រោយ​ហាង​ខាង​រ៉ា​អូ​ខេ​គីរីរម្យ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ហើយ​បាន​ជិះ​ម៉ូតូ​រត់​រហូតមក​ខាងជើង​វត្ត​សំពៅ​មាស​ត្រូវបាន​ឃាត់​ជាប់​ម្នាក់​និង​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លា​ល​លេខ​ភ្នំពេញ​2K4035 បាន​ចត​ស្ងា​ម​នៅ​ខាងក្រោយ​ហាង​ខារ៉ាអូខេ​គីរីរម្យ ភ្លាម​នៅ​ស្រាប់​តែមាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ា​កឌុក មិន​ចាំ​ស្លាក​លេខ​ជិះ​គ្នា​២​នាក់ និង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-6998 ជិះ​ម្នាក់ឯង បាន​នាំ គ្នា​យក​ដំ​ថ្ម មក​គុប​ក​ញ្ចា​ក់​រថយន្ត​ម៉ាក​ព្រូស​ដែល​កំពុង​ចង​ស្ងា​ម បណ្តាល​ឲ្យ​ធ្លុះ​កញ្ជក់​ខាងក្រោយ​រង​ការខូចខាត​។​បន្ទាប់ពី​ក្រុមក្មេងស្ទាវ​បានធ្វើ​សកម្មភាព​គុប​កញ្ជក់​រថយន្ត​រូ​ច​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​រត់គេច​រហូតមក​ដល់​ចំណុច​មុខ​វត្ត​សំពៅ​មាស តាម​បណ្តោយ​ផ្លូវ​១៦១ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​ជាប់​ម្នាក់​និង​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​៧​មករា​បាន​ហៅ​សមត្ថកិច្ច​ខណ្ឌចំការមន​មក​ទទួល​យកទៅ​សូ​នាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​និង​តាម​ចាប់​ជនសង្ស័យ​២​នាក់​ទៀត​យកមក​ដាក់​ទោស​តាមច្បាប់​ផងដែ​៕