បុរស​៣​នាក់​បងប្អូន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ត្រូវ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​មួយគ្រឿង បុក​បណ្ដាលអោយ​រង់រ​បួស​ធ្ងន់​ហើយ​រថយន្ដ​បង្ក​មិន​ឈប់​ដោះស្រាយ​ព្យាយាម​បើក​រត់គេច​បាន​១​គីឡូ​ត្រូវ​ប្រជាបលរដ្ឋ​ឃាត់​ជាប់​

0

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បងប្អូន​ជិះ​ម៉ូតូ​មួយគ្រឿង​បើក​ឌុប​គ្នា​ចេញពីផ្ទះ​ត្រូវ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ជិះ​ដោយ​បុរស​ចំណាស់​៥​នាក់​ក្នុងស្ថានភាព​ស្រវឹង​បើក​មក​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ផ្លោង​ធ្លាក់​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​ត្រូវ​រថយន្តបុក​កិន​អូស​ទៅជា​មួយ​បាន​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ​ក៏​ធ្លាក់​ចេញពី​រថយន្ត ហើយ​អ្នកបើកបរ​រថយន្ត​ដឹងថា បុរសរងគ្រោះ​នៅផ្ទះ​ក្បែរ​ខ្លួន ប្រហែលជា​បើករថយន្ត​គេច​មិន​រួច​ក៏បាន​បើករថយន្ត​ថយក្រោយ​ទាំង​បែក​កញ្ចក់​មុខ​ក្រោយមក​ដល់​កន្លែងកើតហេតុ​វិញ រួច​នាំគ្នា​បើកទ្វារ​រថយន្ត​រត់គេច​បាត់អស់ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី​យប់ ថ្ងៃទី ៩ ធ្នូ​២០១៤ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឬ​ស្សី​កែវ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​គីឡូ ម៉ែត្រ​លេខ​៧ ខណ្ឌ​ឬ​ស្សី​កែវ ។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ម៉ាក PULZZA មួយគ្រឿង​ពណ៌​លឿង ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CN-8233 បាន​ជិះ​ឌុប​គ្នា​ចេញពីផ្ទះ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស្លែរ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-8546 ជិះ​ដោយ​បុរស​ចំណាស់​៥​នាក់​ចេញពី​ហូប​ការ​គេ និង​បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង តាមផ្លូវ​ជាតិ​លេខ​៥​ក្នុងទិសដៅ​ស្របគ្នា​បាន​ជ្រុល​ចង្កូត​មក​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ផ្លោង​ធ្លាក់​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​ត្រូវ​រថយន្តបុក​កិន​អូស​ទៅជា​មួយ​បាន​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ​ក៏​ធ្លាក់​ម៉ូតូ​ចេញពី​រថយន្ត​។ អ្នកបើកបរ​រថយន្ត​ដឹងថា បុរសរងគ្រោះ​នៅផ្ទះ​ក្បែរ​ខ្លួន ហើយ​ប្រហែលជា​បើករថយន្ត​គេច​មិន​រួច​ក៏បាន​បើករថយន្ត​ថយក្រោយ​ទាំង​បែក កញ្ចក់​មុខក្រោយ​មកដល់​កន្លែងកើតហេតុ​វិញ រួច​នាំគ្នា​បើកទ្វារ​រថយន្ត​រត់គេច​បាត់អស់ ។ នៅពេល កើតហេតុ​ក៍មាន​បុរស​ម្នាក់​ទំនងជា​ស្រវឹង​បានមក​កាង​រថយន្ដ​ស្រែក​ពេញ​កនលែង កើតហេតុ​ក៍​បង្ក អោយ​ឈ្លោះ​គ្នា​ជាមួយ​សន្តិសុខ​សណ្ដាប់ធ្នាប់​រក​វាយ​សំណាង​បាន​សមត្ថកិច្ច​ឃាត់​ទាន់​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត បង្ក និង ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ។​