ចាក់ដី​លុប​ឆ្នេរសមុទ្រ​ផ្គើន​នឹង​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​

0

​ខេត្ត​ព្រះសីហនុ​.​ស្រប​ពេលដែល​អាជ្ញាធរខេត្ត​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការហាមឃាត់​មិនអោយ​មានការ​ចាក់ដី​លុប​សមុទ្រ​ក៏ដូចជា​សាងសង់​សំណង់​រឹងមាំ​ឬ​សំណង់​ផ្សេងៗ​ថ្មី​នៅ​តំបន់​ទំនប់រលក​ដែល​បង្ក​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​កំពង់ផែ​នៅពេល​ខាងមុខ និង សណ្តាប់ធ្នាប់​អនាម័យ​បរិស្ថាន​។
​ ​.​សេចក្តីជូនដំណឹង​នេះ បាន​តំរូវអោយ មន្ត្រី​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ភូមិ​សង្កាត់ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ក្នុង​គោលដៅ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ជ្រាប និង អនុវត្តតាម រួម​នឹង​ការអនុវត្ត​វិធានការ​ច្បាប់​ផងដែរ​។
​ ​.​បើទោះជា​អាជ្ញាធរខេត្ត​ចេញ​សេចក្តីជូនដំណឹង​ប្រកាស​ហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញ​មាន​បុគ្គល​មួយចំនួន​នៅតែ​បន្ត​ការឃុបឃិត​គ្នា ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ​ត្រង់ចំណុច​ខាងមុខ​ប៉ូលីស​អន្តោប្រវេសន៍​យ៉ាងសកម្ម ផ្គើន​ទៅនឹង​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត​។ ក្រុម​អ្នកចាក់ដី​ខាងលើ ជុំវិញ​បញ្ហា​ចាក់ដី​ចូល​សមុទ្រ​នេះ ពួកគេ​បាន​និយាយប្រាប់​ក្រុម​unnamedអ្នកសារព័ត៌មាន​កាសែត និង ទូរទស្សន៍ ជាច្រើន​នាក់​យ៉ាង​ឡូយ​ថា ការចាក់ដី​នេះ មិនមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​ទេ ប៉ុន្តែ​សំរាប់​អាជ្ញាធរ​មូលដ្ឋាន ភូមិ​សង្កាត់ ក្រុង​ខេត្ត មេការ​របស់​ពួកគេ​ឈ្មោះ វ៉ាន់ ដែល​អះអាងថា ជា​ប្អូនថ្លៃ​របស់លោក ស្បោង សា​រ៉ា​ត អតីត​អភិបាលខេត្ត​ព្រះ សីហនុ បាន​ចាត់ចែង​លើ​កិច្ចការ​នេះ​អស់ហើយ និង​មិនមាន​មន្ត្រី​ថ្នាក់​ណា ជំទាស់​នោះទេ ពោលគឺ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ គេ​បាន​យល់ព្រម​អោយ​ចាក់ ដើម្បី​សង់​សំណង់​ផ្ទះថ្ម​។​អ្វីដែល​ក្រុម​អ្នកចាក់ដី​បាន​និយាយ​ខាងលើនេះ ក្រុមអ្នកកាសែត​និង​ទូរទស្សន៍​ស្តាប់ទៅ​ដូចជា​មានការ​ចាប់អារម្មណ៍​ណាស់​ពីព្រោះថា​នេះ​ជា​ទង្វើ​ផ្ទុយទៅនឹង​អ្វីដែល​សាលាខេត្ត​កំពុង​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​លើ​សំណង់​គ្រប់​ប្រភេទ​នៃ​តំបន់​ខាងលើ​។
​ ​លោក ឈិ​ត សុផាត ចៅសង្កាត់​លេខ ១ ដែលជា​អជ្ញាធរ​មូលដ្ឋាន បានធ្វើការ​បញ្ជាក់​យ៉ាង​រលូន​ថា រូបគាត់​ពុំដែល​បានដឹង បានឃើញ នូវ​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរខេត្ត​ស្តីពី​ការហាមឃាត់ មិនអោយ​សាងសង់​សំណង់​រឹងមាំ ឬ សំណង់​ថ្មី នៅ​តំបន់​ទំនប់រលក​នោះទេ​តែ​ផ្ទុយទៅវិញ​មានតែ​អាជ្ញាធរខេត្ត បាន​ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន អោយ​ប្រជាពលរដ្ឋ​សាងសង់​សំណង់​ផ្សេងៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន គឺ​មិនមាន​ការហាមឃាត់​អ្វី​ទេ ដូចនេះ​អ្វីដែល​ជំទាស់​គឺ​មិនមាន ។​20141210_164942
​ ​លោក ស៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ខាង​រដ្ឋបាល​ដីធ្លី ជុំវិញ​បញ្ហា​ខាងលើនេះ រូបលោក​មិនទាន់​បានដឹង​នោះទេ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ លោក​នឹង​អោយ​ក្រុមការងារ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង កន្លែង​ដែល​ចាក់ដី​ចូល​សមុទ្រ​នោះ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។ គួរបញ្ជាក់​ផងដែរ​ថា លិខិត​ជូនដំណឹង​ស្តីពី​ការរៀបចំ​ថែរក្សា​បរិស្ថាន​និង​សណ្តាប់ធ្នាប់​អនាម័យ និង សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​តំបន់​ទំនប់រលក​សង្កា​ត់​លេខ ១​ខាងលើនេះ​ចុះ​ថ្ងៃ​២៦​ខែមិថុនា​ឆ្នាំ​២០១៤​លេខ​៣០៤​ចុះហត្ថលេខា​ដោយ​លោក​ឈិ​ត​សុខុន​អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​៕​កោះពស់​(​រូបភាព​ចាក់ដី​ចូល​សមុទ្រ​)