សៀមរាប = រថយន្ដតាកូម៉ា១គ្រឿង បានបើកបរ ចេញពីរស្រុកស្ទោងខេត្តកំពង់ធំឆ្ពោះទៅខេត្ត សៀមរាបដើម្បី ចូលរួមមង្គលការបងប្អូនតែទៅដល់ពាក់កណ្ដាលផ្លូវ មិនទានដល់រោងការ ផង រថយន្ដ នេះបានបែកកង់ ក្រោយ ខាងស្ដាំផ្ទុះលានដូចគ្រាប់បែក ហើយជ្រុលចង្កូត បុកបង្គោលររាំងចញ្ចើមផ្លូវ អស់២ដើម បន្ដបុករបាំងថ្មរាំងទឹកហើយជ្រុលទៅធ្លាក់ទឹកប្រឡាយ ខូចខាតរថយន្ដផ្នែកខាងមុខ ចំហៀង តែមនុស្សពុំមាន គ្រោះថ្នាក់ដល់អាយុជីវិត ទេគ្រាន់តែរបកដៃ ជើង និងស្មាតែបន្តិចបន្តួចតែប៉ុណ្ណោះ ។
រថយន្ដនេះ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2F 5992 បានជួបឧបវហេតុគ្រោះថ្នាក់ចរាចរណ៍ នូវម៉ោង៣,១០នាទីរសៀល ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៤ នៅត្រង់ចំនុច ភូមិត្នោត ឃុំត្នោត ស្រុកជីក្រែង ក្នុងដីខេត្តសៀមរាប ក្រោយមកត្រូវបានសាច់ញាតិ ជញ្ចូនអ៊ីវ៉ានផ្ទេរដាក់រថយន្ដផ្សេង ចំណែករថយន្ដបង្ករ ត្រូវបានរងចាំយករថយន្ដផ្សេងមកស្ទូច ដោយពុំមានរំខាន់ដល់បងសមត្ថិកិច្ចណាម្នាក់ទេ៕ប៊ុន រិទ្ធី






































