ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានផ្សព្វ ផ្សាយថា ជាមួយគោលនយោបាយអាទិ ភាពស្ដីពីតម្លៃប្រេងកាតដែលផ្គត់ផ្គង់ ទៅឱ្យអ៊ុយក្រែនចាប់តាំងពីអំឡុង ទសវត្សរ៍ឆ្នាំ១៩៩០មកទល់ពេលនេះ បើគិតឱ្យបានល្អិតល្អន់ រុស្ស៊ីបានជំនួយ ដល់អ៊ុយក្រែនរហូតដល់៨០ពាន់លាន ដុល្លាររួចមកហើយ ។
នាយករដ្ឋមន្ដ្រីDmitry Medvedev បានបញ្ជាក់ថា រុស្ស៊ីបានផ្ដល់ជំនួយជាង ៨០ពាន់លានដុល្លារតាមរយៈការបញ្ចុះ តម្លៃឧស្ម័នហ្គាស ដោយពេលនេះរុស្ស៊ី លក់ឱ្យអ៊ុយក្រែនតែ៤០ទៅ៥០ដុល្លារ ប៉ុណ្ណោះក្នុង១ពាន់ម៉ែត្រគូប ។
នៅពេលដែលវិបត្ដិកើតឡើងរវាង រុស្ស៊ី នឹងអ៊ុយក្រែនហើយអ៊ុយក្រែនងាក ទៅរកអឺរ៉ុបបានធ្វើឱ្យរុស្ស៊ីខកចិត្ដយ៉ាង ខ្លាំង ហើយសោកស្ដាយនូវអ្វីដែលរុស្ស៊ី បានផ្ដល់ឱ្យអ៊ុយក្រែននាពេលមុន ។
មេដឹកនាំរុស្ស៊ីតែងតែលើកឡើងឥត ឈប់ឈរនូវការជំនួយដែលរុស្ស៊ីធ្លាប់ បានផ្ដល់ជូនអ៊ុយក្រែន មុនពេលវិបត្ដិ កើតឡើង ។ ការប្រកាសបែបនេះរបស់ រុស្ស៊ី គឺដើម្បីចង់ឱ្យពលរដ្ឋអ៊ុយក្រែនដឹង យ៉ាងច្បាស់ថា កន្លងមក រុស្ស៊ីមិនដែល ប្រងើយកន្ដើយចំពោះពលរដ្ឋអ៊ុយក្រែន នៅឡើយ រុស្ស៊ីតែងតែយកចិត្ដទុកដាក់ ជានិច្ចដោយអ៊ុយក្រែន ក៏ជាអតីតសហ ភាពសូវៀតដែលជាបងប្អូនមានទំនៀម ទម្លាប់វប្បធម៌ដូចគ្នា 9