កាលពីថ្ងៃទី១០ ខែធ្នូ អនុប្រធាន គណបក្សចលនាស្នេហាជាតិអេហ្ស៊ីប លោក យ៉ាហៀ កាដ្រាយ (Yahia Qadry)បានប្រកាសឱ្យដឹងថា លោក Ahmed Shafiq នាយករដ្ឋមន្ដ្រីចុង ក្រោយបង្អស់ក្នុងរបបអតីតប្រធានា ធិបតីហូស្នី ម៉ូបារ៉ាក់ និងតំណាងឱ្យគណ បក្សនេះចូលរួមប្រកួតប្រជែង
ក្នុងការ បោះឆ្នោតសភាក្នុងពេលខាងមុខ ។លោកកាដ្រាយ បន្ដទៀតថា អតីត នាយករដ្ឋមន្ដ្រី និងជាអតីតបេក្ខភាព ប្រធានាធិបតីនឹងប្រកួតប្រជែងក្នុងការ បោះឆ្នោត ។ លោកបន្ដទៀតថា សកម្ម ភាពខាងលើនឹងជួយឱ្យការបោះឆ្នោត កាន់តែប្រព្រឹត្ដទៅដោយប្រសើរ ក៏ដូច ជារារាំងសមាជិកក្រុមបងប្អូនអ៊ិស្លាម បង្កការអុកឡុក ។
គណបក្សចលនាស្នេហាជាតិអេហ្ស៊ីប ជាសមាជិកមួយរបស់សម្ពន្ធមិត្ដបដិ វត្ដន៍អេហ្ស៊ីប ដោយប្រមូលជាច្រើននូវ អតីតមន្ដ្រីជាន់ខ្ពស់ក្នុងរបបប្រធានា ធិបតីហូស្នី ម៉ូបារ៉ាក់ ។ គណបក្សនេះ មានមហិច្ឆតាដណ្ដើមអាសនៈជាច្រើន ក្នុងសភាដែលគ្រោងបោះឆ្នោតនៅខែ មីនា ឆ្នាំ២០១៥ខាងមុខ ។
លោក Ahmed Shafiq ត្រូវបាន តែងតាំងធ្វើជានាយករដ្ឋមន្ដ្រីកាលពីថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១១ ក្រោយពេល ប្រធានាធិបតីមូបារ៉ាក់ កែទម្រង់គណរដ្ឋ មន្ដ្រីដើម្បីបញ្ចប់ការធ្វើមហាបាតុកម្ម “បដិវត្ដន៍ផ្កាម្លិះ”នៅក្នុងប្រទេសខ្លួន ។
ក្រោយពេលរបបលោកមូបារ៉ាក់ ដួលរលំ លោក Ahmed Shafiq ក៏បាន ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ហើយក៏បរាជ័យក្នុងការបោះឆ្នោតជុំទី២ ក្រោមស្នាដៃលោកមូហាម៉េដ មឺស៊ី ជា មេដឹកនាំក្រុមបងប្អូនអ៊ិស្លាម 9