ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវ ការទៅកាន់ឥណ្ឌាដើម្បីពិភាក្សាស្ដីពីកិច្ច សហប្រតិបត្ដិការទ្វេភាគីរវាងឥណ្ឌា នឹង រុស្ស៊ី ។ នៅថ្ងៃទី១១ ខែធ្នូ ប្រធានាធិបតីពូទីន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ដ្រី ឥណ្ឌា
លោកណារ៉េនដ្រា ម៉ូឌី និងប្រធានា ធិបតី ប្រាណាប់ ម៉ូឃើចេកូមា ។ លើស ពីនេះទៅទៀត លោកពូទីន នឹងពិភាក្សា ជាមួយតំណាងក្រុមហ៊ុនពាណិជ្ជកម្មធំៗ នៅក្នុងប្រទេសឥណ្ឌា ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅ កាន់ទីក្រុងញូវដេលីចាប់ផ្ដើមនៅថ្ងៃទី ១១ ខែធ្នូ ដោយផ្ដោតសំខាន់ទៅលើកិច្ច សហប្រតិបត្ដិការទ្វេភាគី និងចុះហត្ថ លេខាទៅលើកំណត់ហេតុរួម ។ តាម គម្រោង ប្រធានាធិបតីរុស្ស៊ី និងនាយក រដ្ឋមន្ដ្រីណារ៉េនដ្រា ម៉ូឌី នឹងចូលរួមសន្និ សីទពាណិជ្ជកម្មប្រទេសទាំងពីរ ។
នេះជាដំណើរទស្សនកិច្ចដំបូងគេ បង្អស់របស់លោកពូទីន ទៅកាន់ប្រទេស ឥណ្ឌា ចាប់តាំងពីនាយករដ្ឋមន្ដ្រីណារ៉េន ដ្រា ម៉ូឌីស្បថចូលកាន់តំណែងកាលពីខែ ឧសភា បើទោះបីមេដឹកនាំប្រទេសទាំង ពីរជួបគ្នាជាច្រើនលើកមកហើយនៅ ក្នុងកិច្ចប្រជុំជនអន្ដរជាតិនៅខែកក្កដា និងខែវិច្ឆិកា ប៉ុន្ដែនេះជាលើកទីមួយ ដែលលោកពូទីន ធ្វើទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌា ។
សារព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយថា គោលដៅនៃដំណើរទស្សនកិច្ចរបស់ លោកពូទីន ទៅកាន់ប្រទេសឥណ្ឌាគឺ ដើម្បីពង្រីកកិច្ចសហប្រតិបត្ដិការ ពាណិជ្ជកម្ម ពិសេសគឺផ្ដោតទៅលើ វិស័យថាមពលបរមាណូ ថាមពលប្រេង និងយុទ្ធសាស្ដ្រការពារជាតិ ។
លោកពូទីន បានខិតខំពង្រឹងទំនាក់ ទំនងជាមួយឥណ្ឌាដែលជាទីផ្សារដ៏ សំខាន់សម្រាប់មេដឹកនាំរុស្ស៊ីគេចវេះពី ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។ ឥណ្ឌាជាប្រទេសត្រូវការជាចាំបាច់នូវ ថាមពលប្រេងជាចាំបាច់ ទាំងនោះ ហើយជាឱកាសដើម្បីរុស្ស៊ីពង្រឹងវិស័យ នាំចេញក្នុងការទប់ស្កាត់តម្លៃប្រេងធ្លាក់ ចុះដែលធ្វើឱ្យរុស្ស៊ីខាតបង់រាប់រយពាន់ លានដុល្លារក្នុងមួយឆ្នាំៗ 9