នៅក្នុងការប្រកាសកាលពីថ្ងៃទី១០ ខែធ្នូ កម្លាំងទាហានអាមេរិកបានបើក ការវាយប្រហារតាមដែនអាកាសដល់ ទៅ២០លើកទៅលើទីតាំងក្រុមអ៊ិស្លាម បង្កើតរដ្ឋIS នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ។គិតចាប់តាំងពីដើមសបា្ដហ៍មកទល់ ពេលនេះ កម្លាំងទាហានអាមេរិកបាន បើកការវាយប្រហារ
៧លើកទៅលើ ទីតាំងក្រុមភេរវកម្មនៅប្រទេសស៊ីរី និង ១៣លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ ។ ការ វាយប្រហារផ្ដោតទៅលើស្រុកកូបានីនៅ ជាប់ព្រំដែនប្រទេសទួរគី ។ ការវាយ ប្រហារនោះបានបំផ្លាញសម្ភារដឹក ជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម IS ។
ក្រុមអ៊ិស្លាមបង្កើតរដ្ឋបានដណ្ដើម ទីតាំងគ្រប់គ្រងជាច្រើនក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់បន្ដការគំរាមកំហែងដល់ ប្រទេសជិតខាង ។ ទាំងនោះហើយបាន ធ្វើឱ្យអាមេរិកបង្កើតសម្ពន្ធមិត្ដវាយ ប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។
សម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក បានបើកការវាយប្រហារពីរខែកន្លងមក ហើយ ប៉ុន្ដែមិនទាន់ធ្វើឱ្យក្រុមអ៊ិស្លាម បង្កើតរដ្ឋថយកម្លាំងនៅឡើយ ។ ទាំង នោះហើយបានធ្វើឱ្យសម្ពន្ធមិត្ដដែលដឹក នាំដោយអាមេរិកជួបប្រជុំគ្នាស្វែងរក យុទ្ធសាស្ដ្រវាយប្រហារទៅលើក្រុមនេះ9