ធ្វើឱ្យ​យន្ដហោះ​យឺត​ពេល​ហោះហើរ ១១​នាទី​នាយក​ប្រតិ​ប​ត្ដិ​លាលែង​ពី តំណែង

0

​នាយក​ប្រតិ​ប​ត្ដិ​និង​ជា​អនុប្រធាន ក្រុមហ៊ុន​អាកាសចរ Korean Airline បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​១០​ធ្នូ ដោយសារតែ​មានការ​រិះគន់​ពី​មតិ សាធារណៈ​ដោយសារតែ​រូបនាង​ធ្វើឱ្យ ជើងហោះហើរ​ទាំងមូល​ត្រូវ​ពន្យា​ពេល ព្រោះតែ​នាង​ចាំ​យក​កញ្ចប់​សណ្ដែក macadamia ញ៉ាំ​កំដ​អផ្សុក​

នៅពេល​ធ្វើ ដំណើរ ។​​មន្ដ្រី​ក្រុមហ៊ុន​អាកាសចរ Korean Airline ឱ្យដឹងថា អគ្គនាយក​ក្រុមហ៊ុន Korean Airline លោក Cho Yang-ho បាន​ឯកភាព​ទៅលើ​លិខិត​សុំលាលែង ពី​តំណែង​របស់​កូនស្រី​លោក នាង Cho Hyn-an ។ ដើម្បី​បញ្ចប់​ការ​ថ្កោលទោស ពី​មជ្ឈដ្ឋាន​ធ្វើឱ្យ​កេរ​ឈ្មោះ​ក្រុមហ៊ុន ធ្លាក់ចុះ ។download (9)

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង ត្បូង​អ្នកស្រី Cho បាន​សម្ដែង​ការ​សម្បារ យ៉ាងខ្លាំង​ជាមួយ​ស្ដ្រី​បម្រើការ​នៅលើ យន្ដហោះ​ដោយសារតែ​អ្នកបម្រើ​នោះ បានប្រគល់​ឱ្យ​កញ្ចប់​គ្រាប់សណ្ដែក macadamia ដោយ​មិនបាន​សួរ​ជាមុន​។ អ្នក​ខ្លះទៀត​និយាយថា អ្នកស្រី Cho ខឹង អ្នកបម្រើ​ដោយ​មិន​ចាក់​សណ្ដែក​នោះ ទៅលើ​ចាន​ពេលដែល​យកមក​ឱ្យ​នាង ដោយ​ហុច​ឱ្យ​ទាំង​កញ្ចប់ ។download (8)

​ចំណែក​សារព័ត៌មាន​ដា​លី​មែ​ល​អ្នក ស្រី Cho ខឹង​ដោយ​ជេរ​ស្ដី​អ្នក​បម្រើការ នៅលើ​យន្ដហោះ​ទាំងអស់​ដោយ​ស្នើរ ដល់​មេការ​នៅលើ​យន្ដហោះ​នោះ​ផ្លាស់ ប្ដូរ​ទម្លាប់​បម្រើ​អតិថិជន​នៅលើ​យន្ដ ហោះ ។ ដោយសារតែ​នាង​ខឹងសម្បារ នាង​បានស្នើរ​ដល់​អាកាសយានិក​បញ្ជា ការ​ហេះ​ហើរ​បង្វែ​យន្ដហោះ​វិលត្រឡប់ មកកាន់​ទីតាំង​ដើម​វិញ​ដើម្បី​បណ្ដេញ អ្នកគ្រប់គ្រង​បុគ្គលិក​ចុះ​ពីលើ​យន្ដហោះ ទាំងនោះ​ហើយ​បានធ្វើឱ្យ​ជើងហោះហើរ យឺត​១១​នាទី​ពី​ពេលវេលា​ដែល​គ្រោង ទុក​។ ក្រុមហ៊ុន Korean Airline ក៏បាន ធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​អ្នក ដំណើរ​ទាំងអស់​ដោយសា​រ​តែ​កំហុស របស់​អ្នកគ្រប់គ្រង​និង​បុគ្គលិក ។download (7)

​លោកស្រី​Cho មិន​ត្រឹមតែ​លាលែង ពី​តំណែង​ដោយ​សំពាធ​ពី​មជ្ឈដ្ឋាន​ប៉ុណ្ណោះ ទេ លោកស្រី​ត្រូវ​ប្រឈម​នឹង​ការ​ស្រាវ ជ្រាវ​របស់​ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន កូរ៉េខាងត្បូង ។ ប្រសិនបើ​គេ​រកឃើញ លោកស្រី​បាន​ប្រ​ព្រឹ​ត្ដ​ល្មើស​ទៅលើ​ច្បាប់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវអាកាស​នោះ លោកស្រី​អាច​នឹងត្រូវ​ជាប់គុក​យ៉ាងតិច ១០​ឆ្នាំ 9