ភ្នំពេញ ៖ ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៥ទៅ៦នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូម៉ាកហុងដា ស្តុបពីរ ស៊េរីឆ្នាំ២០១៥មួយគ្រឿង ពីស្ត្រីពីរនាក់បានសម្រេចដោយសុវត្ថិភាព នៅ ភូមិទ្រាមួយ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌទួលគោក កាលពីវេលាម៉ោង០៩ និង ១០នាទីយប់ឈានចូលថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៤ ។
យោងតាមសម្តីរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ដំបូងឡើយរូបគេ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីរ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-2122 ដែរពួកគាត់ ទើបត្រលប់ មកពីខួបកំណើតគេក៏ជិះធ្វើដំណើរមួយស្ត្រីម្នាក់ទៀតរួមទាំងក្មេងស្រីម្នាក់ផងនោះ បានធ្វើដំណើរ តាមបណ្តោយផ្លូវចូលទៅក្នុងផ្សារសរឡា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ ៥ទៅ៦នាក់ ជិះម៉ូតូជា៣គ្រឿង មកពី
ក្រោយរួចដកកាំភ្លើងធ្វើសកម្មភាព ភ្ជង់ទៅលើពួកគាត់ គំរាមឱ្យចុះ ពីលើម៉ូតូរួចជនសង្ស័យម្នាក់ដែលរួមដំណើរពីក្រោយក៏ឡើងជិះម៉ូតូជនរងគ្រោះហើយ មិនត្រឹមតែប៉ុណ្ណោះក្រុមចោរនេះក៏បានទាញ់យក ខ្សែរ ក ពីស្ត្រីរងគ្រោះមួយខ្សែរថែមទៀត ។
ក្រោយកើតហេតុស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ខ្លួនបន្ត រួចបុរសរងគ្រោះបានទំនាក់ទំនងទៅសាច់ញាតិឱ្យមកទទួលត្រឡប់ទៅគេហដ្ឋាន វិញធម្មតា៕
M13


































