​ក្លែង​លិខិត​ដើរ​រៃអង្គាស​បច្ច័យ និង​ស្រូវ នៅតាម​ភូមិ​ត្រូវ​ន្ត្រី​ធម្មការ​និង​អាជ្ញាធរ​ឃាត់ខ្លួន​បាន​បុរស ៤​នាក់ រួម​និង​ព្រះសង្ឃ ១​អង្គ

0

​ ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤​ព្រះសង្ឃ ១​អង្គ និង​បុរស ៤​នាក់ ត្រូវ​មន្ត្រី​ធម្មការ និង​មន្ត្រី​អាជ្ញាធរ ឃាត់ខ្លួន​ពីបទ​ក្លែង​លិខិតស្នាម ដើរ​រៃអង្គាស​បច្ច័យ និង​ស្រូវ​នៅតាម​ភូមិ​នានា ក្នុងភូមិ​មេលំស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​ ​

​ ​ព្រះសង្ឃ ដែល​សមត្ថកិច្ច​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ឃាត់ខ្លួន​នោះ ព្រះនាម ចាន់ សំណាង គង់នៅ​វត្ត​ត្រពាំង​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​បុរស ៤​នាក់​ទៀត ១. ឈ្មោះ​ហេង សិទ្ធា អាយុ ៣១​ឆ្នាំ ២.​ឈ្មោះ ហុង លី អាយុ ៦១​ឆ្នាំ ៣.​ឈ្មោះ នួន រ៉ា អាយុ ៣២​ឆ្នាំ និង​៤.​ឈ្មោះ សាំង សារិទ្ធ អាយុ ២៣​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​10850140_1749902315234386_7956459202362399044_n
​ ​អនុប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​បរិបូរ​ណ៌ លោក ថោង មាឃ​បានអោយដឹងថា ព្រះសង្ឃ​១​អង្គ និង​បុរស​ទាំង ៤​នាក់​នេះ បានធ្វើ​ដំណើរ​តាម​គោយន្ត​មួយគ្រឿង ដោយ​ប្រកាស​តាម​ឧ​គ្ឃោ​សន​ស័ព្ទ ដើម្បី​រៃអង្គាស​បច្ច័យ និង​ស្រូវ នៅតាម​ភូមិ​នានា​។ ដោយមាន​ការសង្ស័យ មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​សហការគ្នា ឃាត់​សាកសួរ​តែម្តង​។ ក្រោយពី​ឃាត់​សាកសួរ ព្រះសង្ឃ ចាន់ សំណាង បានអោយដឹងថា ការដើរ​រៃអង្គាស​បច្ច័យ និង​ស្រូវ​នេះ គឺ​សម្រាប់​យកទៅ​កសាង​វត្ត​មួយ នៅក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ប៉ុន្តែ​នៅពេល​ពិនិត្យ​ទៅលើ​លិខិត​ស្នើសុំ​បិណ្ឌបាតបច្ច័យ និង​ស្រូវ​នោះ ជា​លិខិត​ចាស់ ដែល​ព្រះសង្ឃ​អង្គ​នេះ យកមក​កោស​លប់ កែ​ថ្ងៃខែ និង​ខ្លឹមសារ​មួយចំនួន​ទៀតផង ។​10530675_1749902395234378_1839322053453561780_n

​ដោយ​ពិនិត្យឃើញ​ភាពមិនប្រក្រតី​បែបនេះ មន្ត្រី​ធម្មការ និង​មន្ត្រី​អាជ្ញាធរ បានធ្វើ​ការអប់រំ ណែនាំ និង​បានអោយ​ព្រះសង្ឃ​អង្គ​នេះ ព្រមទាំង​បុរស ៤​នាក់​ទៀត ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព មិនអោយ​បន្ត​រៃអង្គាស​បច្ច័យ និង តទៅទៀត​ឡើយ ហើយ​បាន​អនុញ្ញាតអោយ​វិលត្រឡប់​ទៅវិញ​។10355006_1749902228567728_1810559736152909968_n
​ ​នេះ​ជា​អំពើ និង ជា​គំរូ​មួយ​ដ៍​អាក្រក់ ដែល​ធ្វើអោយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា នៃ​រដ្ឋ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​គោរព​ប្រតិបត្តិ អាប់ឱន​យ៉ាងខ្លាំង ។​8975_1749902145234403_18611495305715205_n