ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យឆក់ត្រី ជាជនជាតិវៀតណាម ចំនួន២នាក់ ត្រូវបានកម្លាំងសហគមន៍នេសាទ កំពង់ព្រះគគីរ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ធ្វើការហ៊ុំព័ទ្ធចាប់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចពាមស្ទឹង ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង លោក តាត សីហាក់ បានអោយយដឹងថា កម្លាំងសហគមន៍នេសាទ រួមនិងកម្លាំងមន្ត្រីសង្កាត់ រដ្ឋបាលជលផលបរិបូណ៌ សរុបប្រមាណជាង២០នាក់ ចេញល្បាតក៍បានប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចខាងលើ ក៍បានឡោមព័ទ្ធចាប់បានម្នាក់ភ្លាមៗ រីឯម្នាក់ទៀតលោតចូលក្នុងទឹក គេចខ្លួនរហូតដល់ម៉ោង៧ព្រឹកថ្ងៃដដែល ទើបចាប់ខ្លួនបាន ហើយក៍បានបញ្ជូនជនសង្ស័យទាំង២នាក់ មកកាន់ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ។ ជនសង្ស័យទាំងពីរនាក់ខាងលើ ១-ឈ្មោះ យ៉ យ៉ាំងឡឺយ ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះ សេង ហៀក ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង វត្ថុតាងជាក់ស្តែង រួមមានអាំងវីទ័ររឆក់ត្រី១គ្រឿង អាគុយ១០០អំពែចំនួន១ និងទូកបាឡាស្មាច់១គ្រឿង ភ្ជាប់ដោយម៉ាស៊ីន២៧សេះ១គ្រឿង ។
នៅក្នុងយុទ្ធនាការ ព័ទ្ធចាប់ជនសង្ស័យក្នុងសកម្មភាពឆក់ត្រី ដែលពួកគេបានព្យាយតដៃជាមួយកម្លាំងសមត្ថកិច្ច និងមានបក្ខពួកមកជួយរំដោះ ប៉ុន្តែដោយកម្លាំងសមត្ថកិច្ច មានចំនួនច្រើន ទើបអាចចាប់ខ្លួនជនសង្ស័យ ទាំងពីរនាក់ខាងលើបាន ៕