​ចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ស្គុ​ប​ពី ពី​នារី​៣​នាក់​បានសម្រេច​ដោ​យស​វុ​ត្ថិ​ភាព ​​

0


​ ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​៣​គ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់ ប្លន់​យក​ម៉ូតូ​ស្គុ​ប​ពី ពី​នារី​៣​នាក់ ក្នុងនោះ​មាន​ក្មេងស្រី​អាយុប្រមាណ​៦​ឆ្នាំ​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ផ្លូវ​បេតុង​មួយកន្លែង ជាប់​នឹង​ផ្លូវ​លេខ​៣៧១ ( ផ្លូវ​សឡា ) ស្ថិតក្នុង​ភូមិ​ទ្រា​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២០ និង ៤៥​នាទី​យប់​ថ្ងៃ ទី​១១ ខែធ្នូ ឆ្នាំ​២០១៤​។​4
​ ​ជនរងគ្រោះ​ក្នុង​អំពើ​ភ្ជង់​ប្លន់​ខាងលើ​មានឈ្មោះ ម៉េង លៀង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ផ្ទះ លេខ ១៤៨ ផ្លូវលំ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​ជា​កម្មករ​រោងចក្រ ។​​ ​ចំណែក​នារី​រងគ្រោះ​ម្នាក់ទៀត​រួមជាមួយ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ផងដែរ​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ត្រឹមតែ​ជា​បងប្អូន មិនមែនជា​ម្ចាស់​ម៉ូតូ ដូច្នេះហើយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។​3
​ ​យោងតាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​បានអោយដឹងថា មុនពេល​មាន​ហេតុការណ៍​កើត ឡើង គឺ ដំបូង​ឡើយ​រូប​ខ្លួន​ទើបតែ​ចេញមក​ពី​ហូប​ការ​បងប្អូន​នៅ​ម្តុំ​សំណង់​១២ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គុ​ប​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR-2122 រួម​ដំណើរ​ជាមួយ​ប្អូន​ជីដូន មួយ​របស់ខ្លួន និង​ក្មេងស្រី​ម្នាក់ទៀត ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ( ផ្លូវ​សឡា )​បំណង​ឆ្ពោះ​ត្រឡប់​ទៅ​លំនៅឋាន របស់ខ្លួន​វិញ លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ស្ងាត់ច្រងំ​ផង នោះ​ស្រាប់តែ មាន​ជន សង្ស័យ ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​មក​កាក់​ចំ​ពីមុខ ហើយ​ជន ជនសង្ស័យ​ម្នាក់​2ក្នុងចំណោម​បក្សពួក បាន ចុះទៅ​ដក​សោរ​ម៉ូតូ​នារី​រងគ្រោះ​ដោយ​ប្រាប់​អោយ​ចុះ​ពីលើ ម៉ូតូ ឃើញ​ស្ថានការណ៍​ដូចនេះ នារី​រងគ្រោះ ក៏បាន​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​ចេញពី​ផ្លូវ​បេតុង​ខាងលើ ទៅ​ផ្លូវ​លេខ​៣៧១​បំណង​ស្រែកហៅ​អោយ គេឯង ជួយ​ប៉ុន្តែ​ខណៈ​រត់​ទៅដល់​ផ្លូវ​លេខ​៣៧១​ហើយ​នោះ​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ត្រូវ​បក្សពួក​របស់​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង តែ​អង្គុយ​លើ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​រ៉េវ​វ៉ូ ក្នុង​គោលបំណង ចាំ​បិទ គូទ​គ្នីគ្នា​របស់ខ្លួន​នោះ បាន​ដក កាំភ្លើងខ្លី​ចេញពី​ចង្កេះ​របស់ខ្លួន ភ្ជង់​ទៅលើ​នារី​រងគ្រោះ ដោយ​គំរាម​មិន អោយ ស្រែក ផ្តេសផ្តាស បើក​ពុំ ដូច្នោះ​ទេ​រូបគេ​នឹង​បាញ់​សម្លាប់ចោល​។1 ភ្លាមៗ​នោះ ក្រោយពី​បាន​គំរាម​នារី​រងគ្រោះ មិន អោយ​ស្រែក ឆោ​រ​ឡោរ​រួចហើយ ក្រុម​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​នារី​រងគ្រោះ ចេញទៅ​បាត់​សុវត្ថិភាព ចំណែក​នារី រងគ្រោះ​និង បងប្អូន​ដែល​រួម​ដំណើរ​ជាមួយ បានត្រឹមតែ​អង្គុយ​ភ័យញ័រ​ដៃ ញ័រ​ជើង និយាយ អ្វី​ក៏​មិន​ចេញ​។​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​នាំ​នារី​រង គ្រោះ ទៅធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​ដើម្បី​កំណត់​មុខសញ្ញា​ជន សង្ស័យ​បន្ត ។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ​មក​ទទួល​យកទៅ​គេហដ្ឋាន​វិញ ។​