​ល្បែង​ស៊ីសងបៀរ អាប៉ោង របស់លោក​ភា សង្ស័យ​លោកស្នងការ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​

0

សៀមរាបៈ បច្ចុប្បន្ន​ខេត្តសៀមរាប​គេ​សង្កេតឃើញ​មានការ កំណើន​ភ្ញៀវ​ទេសចរណ៍ កំពុងតែ​សំរុក​ចូលមក ទស្សនា​ប្រាសាទអង្គរវត្ត និង​សិក្សា​ទំនាម​ទំលាប់ វប្បធម៌​ប្រពៃណី​ខ្មែរ​ដែល បុព្វបុរស​ខ្មែរ​តាំងពី​បុរាណកាល​មក ក្នុងនោះដែរ​ក៏​លោក សត ណា​ឌី ស្នងការ​នគ​បាល​ខេត្តសៀមរាប ក៏​ពុំមាន​វិធានការ​លុបបំបាត់ បន​ល្បែងស៊ីសង​ដុះ​ស្លែរ របស់លោក​ភា និង​លោក វ៉ាន់ ដែលមាន​ទីតាំង​ក្រាញ​នៅ​ចុង​កៅស៊ូ សង្ស័យ​លោកស្នងការ និង​លោក ចៅហ្វាយខេត្ត​ទុក​គ្រាន់​ឲ្យ​ភ្ញៀវ​ទេសចរណ៍ សិក្សា​ដែល​ក៏​មិនដឹង​បានជា មិន​ព្រម​លុប បំបាត់ចោល​។​Image3
​ទីតាំង​បន​ល្បែង​ដុះ​ស្លែរ មួយកន្លែង​ត្រូវបាន​គេ​បង្កើត​ជិត​១០​ឆ្នាំ​មកហើយ ស្ថិតនៅ​ក្នុងភូមិ​ចុង​កៅស៊ូ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ភា និង​មាន គូរ​កន​ឈ្មោះ វ៉ាន់ មេ​ល្បែងស៊ីសង​ដុះ​ស្លែរ​រាប់សិប​ឆ្នាំ​មកហើយ តែ​ពុំ​ត្រូវបាន​គេ​បង្ក្រាប​ម្តងណា​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា លោក អធិការ​ក្រុង​សៀមរាប រួមទាំង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មានបំណង​ចង់​រក្សា​ទីតាំង​នេះ​ជា​បេ​តិ​ក្ខ​ភ័ណ​សម្រាប់​បង្អួត​ភ្ញៀវ​ទេសចរណ៍ ដូច​ទីក្រុង​ម៉ា​ហ្វៀ​រ ឬក៏​មិនអាច​លុបបំបាត់ចោល​បាន ដោយសារតែ លោក ភា និង​លោក វ៉ាន់ ជូន​កាដូរ​គាប់ចិត្ត​បានជា​មិន​ហ៊ាន​បង្ក្រាប​។​Image1
​ពាក់​ព័​ន្ឋ​នឹង​ទីតាំង​បន​ល្បែង​ដុះ​ស្លែរ​នេះ លោក ភា ជា​ថៅកែ​ទីតាំង បាន​បង្កើត​ឲ្យ​មាន​ទាំង​បៀរ អាប៉ោង និង​ល្បែង​កន្ទុយលេខ មាន​ទាំង​ឡាន ម៉ូតូ រាប់សិប​គ្រឿង ព្រមទាំង​មនុស្ស​ជាច្រើន​នាក់ ទៅលេង​ល្បែង​នៅទីនេះ ក្នុង​មួយថ្ងៃ​ឈ្នះ​ចាញ់​លុយរាប់​ម៉ឺន​ដុល្លា ខ្លះ​លក់​ឡាន លក់​ស្រែ លក់​ទ្រព្យសម្បត្តិ មិនតែប៉ុណ្ណោះ​មាន មនុស្ស​ជាច្រើន បាន​ចាញ់ល្បែង​បង្ករ​ភាព​ព្រួយបារម្ភ​ណ៍ដ​ល់ ក្រុម​គ្រូ​សារ ខ្លះ​អស់​ផ្លូវ​លក់​ទ្រព្យសម្បត្តិ បាន​ក្លាយខ្លួនជា​ចោរកម្ម រហូត​ឈានដល់​ប្លន់ និង​បានធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ដែលជា​ទីក្រុង​ទេសចរណ៍ បានក្លាយ​ទៅជា​ទីក្រុង​ដែល​អសន្តិសុខ ។​Image2
​ក្នុងនោះដែរ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​លោក ឃឹម ប៊ុន​សុង ចៅហ្វាយ​ខេត្តសៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល ខេត្តសៀមរាប មេត្តា​អាណិត ប្រព​ន្ឋ​កូន គ្រួសារ របស់​អ្នក​លេងល្បែង​ផង ដោយ សារ​តែ​ការបើក​បន​ល្បែងស៊ីសង ដោយ​អាជ្ញាធរ មិនមាន​ចេតនា​បង្ក្រាប​នេះ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​បែកបាក់ ឈ្លោះទាស់ទែង​គ្នា ដោយសារតែ​ព្រាយ​ល្បែង​ចូលខ្លួន និង​សូម​ឲ្យ​ជួយ​លុបបំបាត់ចោល​ឲ្យ​បាន ប្រជាពលរដ្ឋ សង្ឃឹម​ជឿជាក់ថា ថ្នាក់ដឹកនាំ​ខេត្តសៀមរាប មិន​ព្រងើយកន្តើយ​និង​បន​ល្បែង​នេះ​។
​ដោយ ខេមរា ដេលី