ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់​ករណី​លក់​និង​ជក់​គ្រឿងញៀន នៅ​ស្រុក​មង្គល​បូរី​

0


​បន្ទាយមានជ័យ​៖​សង្ស័យ​៤​នាក់ ត្រូវ​ក​ម្លា្ំ​ង​នគរបាល​ស្រុក​មង្គល​បូរី ដឹកនាំ​ដោយ​អធិការ​លោក ស៊ី ឌី នៅវេលា​ម៉ោង​៥​និង​៣១​នាទី​ល្ងាច ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ បានធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​យកមក​សួរនាំ ពាក់​ព​ន្ធ័​ករណី​លក់​និង​ជក់​គ្រឿងញៀន នៅ​ចំនុច​ភូមិ​ប្រឡាយ​លួង ក្រោម​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​a

​អធិការនគរបាល​ស្រុក​មង្គល​បូរី លោក ស៊ី ឌី បាន​ឲ្យ​អង្គរ​ថែម​ស៍ដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា ជនសង្ស័យ​ទាំង​៤​នាក់ ទី​១,​ឈ្មោះ គន្ធ ចំណាប់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទី​២,​ឈ្មោះ​សេង ប្រិ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ប្រឡាយ​លួង​ក្រោម​ឃុំ​ឫស្សី​ក្រោក ទី​៣,​ឈ្មោះ​ចាន់ ចាន់​ឡា ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ស្រះ​រាំង​,​និង​ទី​៤, ឈ្មោះ​ធូ ថា​រី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ឫស្សី​ក្រោក​និង​ដកហូត ដែកកេស​១ ទូរស័ព្ទ​១​គ្រឿង និង​សំភារ​:​សម្រាប់ ជក់​មួយចំនួន​ផងដែរ ជនសង្ស័យ​ទាំងអស់​ខាងលើនេះ​ជា​អ្នកប្រើប្រាស់​។​
​លោក​បាន​បន្តថា ក្រោយ​សួរនាំ​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី ឲ្យ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​