សិក្ខាសាលា​ស្ដីពី​ការបង្កើន​ការផ្សព្វផ្សាយ​ជា​ចំហ​រពត៍​មាន​ជា​សា​ធា​រណះ​និង​ការដោះស្រាយ​បញ្ហា​សហគមន៍​លើ​វិស័​យ​ធនធាន​ធម្មជាតិ

0

កំពង់ធំ​=​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៤ អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ (cows) និង អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ ( API)​បានរៀបចំ សិក្ខាសាលា នៅ​សាលប្រជុំ​ក្នុង​ភោជនីយដ្ឋាន គឹម​សេង ក្រោម​អ​ធិ​តី​ភាព​ឯ​ឧ​ត្ត​ម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អ្នកស្រី ជុំ​ច័ន្ទ​ពុទ្ធា​វី ប្រធាន​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ លោក គៀង សេង​គី ប្រធាន​សហគមន៍​ក្រុង ស្រុក ខ័​ណ្ឌ ឃុំ សង្កាត់ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ស្រុក តំណាង មន្ទីរ​ពាក់ព័ន្ធ ឃុំ ស្រុក ខេត្ត និង​បុគ្គលិក​អង្គការ​សរុប​១១៥​នាក់ ហើយ​សិក្ខាសាលា​នេះ​បានបញ្ចប់ ទៅវិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល ។​Image34
អ្នកស្រី ស សុធី បាន​អាន​របាយការណ៍​សង្ខេប​ស្តី​ទស្ស​នះ​ទាន​នៃ​កម្មវិធី​សាលា ស្ដីពី​សិទ្ធ​ទទួល​ពត៍​មាន សេរីភាព​ក្នុងការ​បញ្ចេញមតិ បើកចំហ​រពត៍​មាន បើ​ប្រជា​ពល​រដ្ន​ពុំមាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ​ទទួល​ពត៍​មាន​ទេនោះ​អាច​ប៉ះពាល​ដល់ ការការពារ​សិទ្ធមនុស្ស លទ្ធិ​ប្រជា​ធិ​តេ​យ្យ ពេញលេញ​ត្រូវ​លើក កំពស់​សិទ្ធ​នយោបាយ សិទ្ធិពល​រដ្ន សិទ្ធ​សេដ្ឋកិច្ច សិទ្ធិ​សង្គម សិទ្ធិ​ក្នុងការ​ទទួល​ពត៍​មាន សិទ្ធិ​វប្ប​ធ​ម៍ សិទ្ធ​បញ្ចេញ​ពត៍​មាន​ជា​សារ​ធា​ណះ របស់​ពួកគាត់ និង​មាន​តំលាភាព ប្រជា​ពល​រដ្ន​មាន​សិទ្ធ​ទទួល​ពត៍​មាន​ស្ដីពី​ការអភិវឌ្ឍន៍ តំលៃ​សេ​វ៉ា​នានា​និង​ការប្រតិបត្តិ​របស់​រាជ​រដ្ឋាភិបាល​។​Image35
លោក ឡុង ផានិត តំណាង វិទ្យាស្ថាន API បាន​មានប្រសាសន៍​ទាក់ទិន​ទៅ​និង​សិទ្ធ​ទទួល​ពត៍​មាន ជា​សារ​ធារ​ណះ ការបើកចំហ​រពត៍​មាន ,​ការផ្សព្វផ្សាយ​ពត៍​មាន​ជា​សា​ធា​រណះ​តាម វិទ្យុ ទូ​ទស្សន៍ របាយការណ៍ ,​ការអភិវឌ្ឍន៍​នៅតាម​ភូមិ​ឃុំ ស្រុក ការប្រឈមមុខ​នូវ​បញ្ហា​ផ្សេងៗ​របស់​ប្រជា​ពល​រដ្ន ។​Image41
​លោក គៀង សេង​គី ប្រធាន សហគមន៍ បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​និង វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ ក្រោម​ជំនួយ​ឧបត្ថម​គាំទ្រ​របស់​សហភាព អ៊ី​រ៉ុ​ប​ដែល​បាន​ផ្ដួចផ្ដើម​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​ស្ដីពី​ភាពជា​ដៃគូរ​ក្នុងការ​បង្កើន ការផ្សព្វផ្សាយ​ពត៍​មាន​ជា​ចំហរ ជា​សា​ធារ​ណះ និង​ការដោះស្រាយ​បញ្ហា​សហគមន៍​លើ​វិស័យ​ធនធានធម្មជាតិ ឆ្ពោះទៅរក​អភិបាលកិច្ច​ល្អ​នៅ​ខេត្តកំពង់ធំ ដែល​បាន​អនុវត្តន៍​នៅក្នុង​ស្រុក​២​គឺ ស្រុក​ប្រាសាទ​ប​ល្ល័​ង និង​ស្រុក​សន្ទុក ។​Image40
​ឯកឧត្តម ឈុន​ឈន់ ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ធំ​បាន​មានប្រសាសន៍​ទាក់ទិន ទៅ​និង បើក ចំហរ​សារ​ពត៍​មាន ជា​សា​ធា​រណះ​ដែល​បានធ្វើអោយ​ប្រជា​ពល​រដ្ន បាន​យល់ដឹង​ពី​សិទ្ធ​ទទួល​ពត៍​មាន សិទ្ធិ​បញ្ចេញមតិ និង​ស្វែងរក​ការងារ​ធ្វើ សិទ្ធ​ទទួល​ពត៍​មាន​ពី​ប្រជា​ពល​រដ្ន ផ្ទាល់ខ្លួន​ទាំង​ពត៍​មាន ក្នុង​ការងារ​ស្របច្បាប់​និង​ការងារ​ដែល​មិន​ស្របច្បាប់ ដែល​ធ្វើអោយមាន​គ្រោះថ្នាក់ ជាពិសេស​ពត៍​មាន​ទាក់ទិន​ទៅ​និង​ជីវភាព​របស់​ពួកគាត់ ទទឹម​និង​នោះ​ឯកឧត្តម​Image39ក៏បាន​ណែនាំ និង​ផ្ដាំផ្ញើ​រថា សុំអោយ ប្រជា​ពល​រដ្ន​ទទួល​ពត៍​មាន​ពិត ត្រឹមត្រូវ និង​ស្របច្បាប់ កុំ​ទទួល​ពត៍​មាន​ណា​ដែល​មិន​ពិត ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្នុងនោះដែរ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ក៏​កំពុងតែ​ដោះស្រាយ​បញ្ហា​នៃ​ភាពក្រីក្រ ដោយ ក្នុង​ឆ្នាំ​២០១៥​នេះ​និង​ឈានចូល ទីផ្សារ​អាស៊ាន ដូច្នេះ​ត្រូវតែ​ត្រៀម ទី​១ ផ្លូវ ពីរ​ភូមិ ទៅ​ឃុំ ស្រុក ខេត្ត ត្រូវ អោយបាន​ស្អាត​ល្អ​ចរាច​ណ៍​បាន​ស្រួល ,​ទី​២ ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ទី​៣ ទឹកស្អាត ទាំង​ទឹក​ប្រើប្រាស់ បង្កបង្កើនផល ទឹក​សំរាប់​ប្រជា​ពល​រដ្ន​ប្រើប្រាស់​តាម​ជនបទ ,​ទី​៤ ធនធាន មនុស្ស មានការ​បណ្ដុះបណ្ដាល​ចំណេះដឹង​។​Image36
​អ្នកស្រី ជុំ ច័ន្ទ​ពុទ្ធា​វី​ប្រធាន​អង្គការ ទ្រទ្រង់ ស្ដ្រី​ខ្មែរ​បាន​អាន​របាយ​ណ៍​ការសរុប​ស្ដីពី​ការងារ ដែល​បាន​អនុវត្ត​កន្លងមក នៅក្នុង​ភូមិ ឃុំ ស្រុក ខេត្ត រួមមាន​ទាំង​ការខិតខំ​ដោះស្រាយ បញ្ហា​ប្រឈមមុខ​របស់​សហគមន៍ និង​ការផ្សព្វផ្សាយ​ពត៍​មាន​ជា​សារ​ធា​រណះ​អោយ​ប្រជា​ពល​រដ្ន កាន់តែ​យល់ដឹង​ពី​សិទ្ធ​ទទួល​ពត៍​មាន សិទ្ធ​បញ្ចេញមតិ ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំនុច និង​ការងារ​មួយចំនួន​ដែល​កំពុងតែ​ដោះស្រាយ បន្ដ ។ ប៊ុន​រិទ្ធី​Image37