ដំរី​ម្នាក់​ជា​ជនជាតិ​ព្នង​បាន​បាត់​ខ្លួន​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​រយៈពេល​៤​ថ្ងៃ​ហើយ

0

មណ្ឌលគិរីៈគ្រា​ដែរ​គាត់​ចេញទៅ​ឃ្វាល​ដំរី​ក្នុងព្រៃ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៤​ត្រុ​វ​បាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​នាំគ្នា​តាមរក​ឃើញ​គឺ​ស្លាប់​កណ្តាល​ព្រៃ​ក្បែរ​អូរ​ផ្លា​យ​ក្បែរផ្លូវ​ទៅកាន់​ទឹកជ្រោះ​ប៊ូ​ស្រា ។​បើតាម​ក​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ពោលគឺ នៅ​០៩ ខែធ្នូ

ឆ្នាំ​២០១៤​ប្តី​របសគាត់​បាន​នាំយក​ដំរី​ទៅ​ឃ្វាល​ក្នុងព្រៃ​ដូច​សព្វមួយដង​ប៉ុន្តែ​ថ្ងៃមុនៗ​១​ថ្ងៃ​រឺ​២​ថ្ងៃ​គា​បាន​ត្រឡប់មកផ្ទះ​វិញ​តែ​ថ្ងៃនេះ​គឺ​គាត់​បាន​បាត់​ខ្លួន​រហូត តាំងពី​ថ្ងៃ ទី​៩ ខែធ្នូ​ឆ្នាំ​២០១៤​បាត់​យូ​យ៉ាងនេះ ក៍​ពួកគាត់​ជា​ក្រុមគ្រួសារ​និង​អ្នកជិតខាង​ជាច្រើន​នាក់​បាននាំគ្នា​តាមរក ក៍​ស្រាប់តែ​ប្រទះឃើញ​(​សព​)​ដេកស្លាប់​នៅក្បែរ អូរ​ផ្លា​យ​ចំ​ង៉ា​យ​ពី​ផ្លូវ​ប្រហែល​២០​ម៉ែត្រ​។​received_1525813734347736

សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មាន ឈ្មោះ ជ្រើ​យ ប្លេ​វ​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជនជាតិ​ព្នង រស់នៅ​ភូមិ ពូ​ទិស ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សមត្ថកិច្ច​បា​នស​ន្ថិ​ដ្ឋា​ន​ថា ស្លាប់​ដោយសារ ខ្យល់គ ដាច់​អាហារ​យូរពេក ហើយ​នៅក្បែរ​សព​គេ​ឃើញ​មាន​ដប​ស្រាreceived_1525813704347739

សព​ខាងលើ​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ត្រូវបាន​រកឃើញ​នៅ​ម៉ោង ១១.០០​នាទី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៤​។​បច្ចុប្បន្ន សព ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕