​មេព្រៃ ប៉ូលិស​សេដ្ឋកិច្ច ព្រមទាំង​កងកម្លាំង​ដ៏ទៃទៀត មាន​សិទ្ធិ​ដាក់​កុងត្រូលជជុះ​លើ​វិថី​ជាតិ​លេខ​៧៨​បាន​បង្ក​អោយ​ស្រី​ម៉ី​រត់​ព័ន្ធ​ឈើប្រណិត​

0

​ខេត្តរតនគិរីៈ មេព្រៃ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​កងកម្លាំង​ដ៏ទៃទៀត​ដែលមាន​សិទ្ធ​ដាក់​កុងត្រូលជជុះ​តាម​ដង​វិថី​ជាតិ​លេខ​៧៨ កំពុង​បង្កលក្ខណៈ​ងាយស្រួល​អោយ​ស្រី​ម៉ី​មេ​ឈ្មួញ​រត់​ព័ន្ធ​ឈើប្រណិត​ពី​ខេត្តរតនគិរី ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ នៅពេល​

ថ្មីៗ​នេះ​សង្ស័យ​អាងខ្នង​បង្អែក​ជាម​ន្ត្រី​តុលាការ​ដំបូង​ខេត្ត​ថ្នាក់​ចោទប្រកាន់​។​
​ ​មាន​សេចក្តីរាយការណ៍​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កា​ត់បរ​កែវ​មួយរូប​ដែល​មិនបាន​ទទួលផល​រត់​ព័ន្ធ​ឈើប្រណិត​ថា​រថយន្ត​របស់​ស្រី​ម៉ី ដែល​គេ​សង្ស័យថា​មាន​ខ្នងបង្អែក​ជាម​ន្ត្រី​តុលាការ​ដំបូង​ខេត្ត​ថ្នាក់ ព្រះ​រា​ជ្ញា​នោះ​បាននិងកំពុង​រត់​ព័ន្ធ​ឈើប្រណិត​ចេញពី​ភូមិភាគ​ឥ​សាន្ត​ក្នុង​ខេត្តរតនគិរី ក្រុង​បាន​លុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ឆ្ពោះទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀត ណា​ម​។1418373238847

មន្ត្រីរដ្ឋបាល​ព្រៃឈើ​បរ​កែវ​រូបនោះ​បន្តទៀតថា នៅពេល​ថ្មីៗ​នេះ​លើ​ដង​វិថី​ជាតិ​លេខ​៧៨​មាន​មនុស្សម្នា​មេព្រៃ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​កងកម្លាំង​ដ៏ទៃទៀត​ដែលមាន​សិទ្ធ​ដាក់​កុងត្រូលជជុះ​ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​ប្រណិត​ទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​នោះគេ​បាន​សង្កេតឃើញ​ស្រី​ម៉ី ជា​នារី​មេការ​នៅ​ភោ​ជនី​ដ្ឋា​ន​K.C បាន​បញ្ជូន​រថយន្តរ​បស់​ខ្លួន​ម៉ាក​លុ​ច្ស​ស៊ី​ស​កូនកាត់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2L- 2522 ដោយ​

ស្ទាត់ជំនាញ​បិត​ទៅដោយ​ស្ក​ត់​ខ្មៅ គេ​មើ​លពី ក្រៅ ទៅ​ឃើញ​មិនសូវ​ច្បាស់ ស្រី​ម៉ី​បាន​កាន់ ចង្កូត​ដៃ​ម្ខាង និង​ដៃ​ម្ខាង​ទៀត​និយាយ​ទូរស័ព្ទ​ដើម្បី​សុំអោយ សមត្ថកិច្ច​តាមផ្លូវ​បើកភ្លើង​ខៀវ អោយ​រថយន្ត​របស់គេ​ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​។​ហើយ​មាន​ប្រភព​ពត៌មាន​មួយ​ទៀតថា​ស្រី​ម៉ី​គ្រាន់តែ​ជា​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ប្រណិត ប៉ុណ្ណោះ​ប៉ុន្តែ​អ្នក​នៅ​ពី​ក្រោយខ្នង​ជា​អ្នកមើលការខុសត្រូវ ហើយ​ជំនួញ​ឈើប្រណិត​របស់​ស្រី ម៉ី​ក្នុង​១​រថយន្ត​ចំណេញ​ពី​៧០០​ដុល្លា ទៅ​១០០០​ដុល្លា ក្នុង​១​ថ្ងៃ​រត់​ពី​ទៅ​៣​ជើង​។​
​ ​ជុំវិញ​ការរត់ពន្ធ​ឈើប្រណិត​របស់​ស្រី​ម៉ី​លោក វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិនអាច​សុំ​ការពន្យល​ណាមួយ​បានទេ នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ នេះ​។​
​ ​គួរបញ្ជាក់​ផងដែរ​ការរត់ពន្ធ​ឈើប្រណិត​របស់​ស្រី​ម៉ី​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ឯកឧត្តម​ថង សាវុន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​ក្នុង​ខេត្ត​មិនដឹង​ជា​លោក​បាន​ជ្រាប ឫ​មិនបាន​ជ្រាប​នោះទេ​៕
​តា​ជួង​