ចាប់ខ្លួន​មនុស្ស​បីនាក់​នៅ​ស្រុក​វាលវែង​ជាមួយ​ភ័ស​តាង​ពីបទ​កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​កា​អនុញ្ញាត​

0

​ពោធិសាត់ បុរស​សង្ស័យ​ចំនួន​3​បីនាក់ ត្រូវបាន​សមត្ថកិច្ច​កំលាំងចំរុះ​ស្រុក​វាលវែង ចាប់ខ្លួន​បានជា​បន្តបន្ទាប់​គ្នា ពីបទ​ករណី​កាន់កាប់ និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត នៅ​ចំណុច​បឹង​រំ​ល​ច ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិសាត់ ។​

ហែ​ត​ការណ៍​ចាប់ខ្លួនបាន​នេះ គឺ​លើកទីមួយ​ចាប់បាន​ម្នា​ក់នៅ​ទីតាំង​លំនៅ​ដ្ថា​ន​លាក់​អាវុធ​ភួ​មិ​ខាងលើ កាលពី​វេលា​មោ​៉​ង 0.3 រសៀល​ថ្ងៃទី​09 និង​ចាប់ខ្លួន​លើក​ទី​2​បាន​ពី​នាក់​ទៀត​នៅវេលា​មោ​៉​ង​10​និង​30​នាទី​ព្រឹក ថ្ងៃទី 10 ខែធ្នូ ឆ្នាំ​2014 នៅ​ទីរួមស្រុក​វាលវែង ។ ខ​ណះ​ដែល​សមត្ថ​សមត្ថកិច្ច​រកឃើញ​អាវុធ​បាន​ចំនួន​ពី​ដើម គឺ អាវុធ​ច្នៃ មួយ​ដើម​(​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់់​) និង អាវុធ​Ak ស្វ័យ​បត់ មួយ​ដើម ដែលមាន​បង់​1​និង​គ្រាប់​19​គ្រាប់ ដែល​បាន​លាក់​ក្នុង​ជង្រុក​ស្រូវ របស់ ឈ្មោះ ឃុ​ត នី ភេទ ប្រុស អាយុ 58 ឆ្នាំ មុខរបរ កសិករ រស់នៅ ចំណុច​ខាងលើ ។​image

លោក ព្រឿ​ន ហាន នាយរង​នគរបាល​ផ្នែក​ព្រម្ម​ទ័​ណ្ឌ​ស្រុក​វាលវែង​បានឱ្យដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​បីនាក់​នោះ​គឺ​ទី​1​ឈ្មោះ សេង ចាន់ថន ហៅ​ក្រៅ ដា អាយុ 32 ឆ្នាំ ទី​2​ឈ្មោះ សែម ចុន អាយុ 31 ឆ្នាំ និង​ទី​3​ឈ្មោះ ឃុ​ត នី អាយុ 58 ឆ្នាំ អ្នក​ទាំងបី​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយគ្នា ដែល​រស់នៅ​ចំណុច​ភួ​មិ​ខាងលើ ៕image (3)

លោក ព្រឿ​ន ហាន បានឱ្យដឹង​ទាក់ទង​និង​រឿង​ចាប់​ជនសង្ស័យ​ទាំងបី​ដែល កាន់កាប់ និង ប្រើប្រាស់​លាក់ទុក​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ ។ គឺ​កំលាំងចំរុះ​ស្រុក​វាលវែង បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទីតាំង ចំណុច​កើត​ហែ​តុ​ខាងលើ ក៍​ស្រាប់តែ​កំលាំងចំរុះ​ទទួលបាន​ព័​ត៍​មាន ពី​ប្រជាជន ដែលមាន​កា​ភ័យខ្លាច​ជនសង្ស័យ​ទាំងបី​នេះ មាន​អាវុធ​ចំនួន​ពី​ដើម តែងតែ​ដើរ​បាញ់​សត្វ​រាល់​យប់ គ្មាន​ច្បាប់​អនុញ្ញាតិ​។ ភ្លាមនោះ​កំលាំង​លោក​ក៍​ចុះ​ស្រាវជ្រាវ​ភ្លាមៗ ក៍​ឈានទៅរក​កា​ឆែកឆេរ ផ្ទះ​ជនសង្ស័យ ខាងលើ​ដែល​បាន​លាក់ទុក​ជង្រុក​ស្រូវ ហើយ​ឃើញ​ដូច​កា​រាយការណ៍​មែន ។ កំលាំងចំរុះ​ក៍បាន​ដកហូត​អាវុធ​ទាំងពី​ដើម​និង​គ្រាប់​១៩​គ្រាប់​បង់​មួយ រួមទាំង​ឃាត់ខ្លួន​អ្នក​ទាំងបី​អ្នកជា​បន្តបន្ទាប់ បង្ករ​សំណុំរឿង បញ្ជូនទៅ​តុលាកា​តែម្ដង​។​image (1)