កំពង់ឆ្នាំង៖គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ៣គ្រាប់ មានគ្រាប់៦០មម១គ្រាប់ និងគ្រាប់បែកដៃ
នៅថ្មី២គ្រាប់ ត្រូវបានប្រជាពលរដ្ឋរើសបានពីក្នុងព្រៃក្បែរផ្ទះ ប្រគល់អោយសមត្ថកិច្ចមូល
ដ្ឋាន។គ្រាប់ខាងលើនេះប្រជាពលរដ្ឋរើសបាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩
ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោក សំ សិទ្ធី អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ប្រជាពលរដ្ឋដែ
លរើសបានគ្រាប់ខាងលើនេះ ឈ្មោះ អែម វុទ្ធី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ខាងលើ
បានប្រទះឃើញគ្រាប់ទាំង៣គ្រាប់នេះនៅគល់ឈើមួយកន្លែង ក្នុងគម្ពោតព្រៃក្បែរផ្ទះ។
គឺគ្រាប់៦០មម ជាប្រភេទគ្រាប់ចាស់ច្រេះចាប់សល់ពីសម័យសង្គ្រាម ចំណែកគ្រាប់បែក
ដៃ២គ្រាប់ គឺជាគ្រាប់បែកនៅថ្មីដែលគេបានរុំថង់ផ្លាស់ស្ទីក៣ជាន់បោះផ្លុងចោលនៅគល់ឈើ ហើយគាត់ក៏បានយកមកប្រគល់អោយនគរបាលប៉ុស្តិរដ្ឋបាលមូលដ្ឋាន។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ លោកសំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំងបានប្រ
គល់គ្រាប់បែកនិងគ្រាប់៦០មមនេះ ជូនមន្ត្រីស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងយកទៅរក្សាទុក។
លោក ពេញ សាវ៉ាត អនុប្រធានសាលាហ្វឹកហ្វឺនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ដែលបាន
មកទទួលគ្រាប់ខាងលើនេះ បាននិយាយអោយដឹងថា៖គ្រាប់បែកដៃនិងគ្រាប់
៦០មមនេះ
ជាគ្រាប់ផលិតនៅប្រទេសចិន និងជាគ្រាប់នៅផ្ទុះអាចបង្កគ្រោះថ្នាក់បាន។
សមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាក់សូមអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បើឃើញ
គ្រាប់គ្រប់ប្រភេទសូមកុំប៉ះពាល់ ហើយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច
អោយបានទាន់ពេលវេលា ដើម្បីសមត្ថកិច្ចជំនាញឬស៊ីម៉ាក់ទៅប្រមូលយកមកទុក និងទប់ស្កាត់កុំអោយមានគ្រោះថ្នាក់ដល់កូនចៅនៅក្នុងមូលដ្ឋាន៕




































