​និ​សិ​ត្ស​៦០០​នាក់​បានមក​រៀន​ជំនាញ​ឯកទេស​ខាង​កសិកម្ម​ដើម្បី​យកចំណេះ​ដឹង​នៅ​សាកល​វិ​ទ្យ​លា​មានជ័យ​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិក​កម្ម​

0

​ខេត្តបន្ទាយមានជ័យ​៖និស្សិត​ឆ្នាំ​ទី​១​ទី​២​ទី​៣​និង​ទី​៤​នៃ​សាកល​វិទ្យា​មានជ័យ​ចំនួន​៦០០​នាក់​បានមក​រៀន​នូវ​បទពិសោធន៍​ចំណេះដឹង​និង​ចំណេះធ្វើ​ក៏ដូចជា​ការស្វែងយល់​នៃ​សារៈសំខាន់​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​និង​សាកលលោក​និ​សិ​ត្ស​ចូលមក​រៀន​យក​បទពិសោធន៍​អំពី​កសិកម្ម​

នោះ​នៅ​សាកលវិទ្យាល័យ​មានជ័យ​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៤​នេះ​។​image

លោក​បណ្ឌិត​សា​នវ​ឌ្ឍ​នា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​សហភាព​ស​ហ័ព​ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ដែល​លោក​មាន​ឯកទេស​ជំនាញ​គ្រប់គ្រង​កសិកម្ម​អន្តជាតិ​ជា​វាគ្មិន​ឡើង​ធ្វើ​បទ​បញ្ហា​ញ​នូវ ប្រធានបទ​ស្តីពី​ការរៀបចំ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ជូន​ដល់​និស្សិត ចំនួន ៦០០​នាក់​ដែល​បាន​ចូលមក​សិក្សា​។​លោក​បណ្ឌិត សា​នវ​ឌ្ឍ​នា​បាន​មានប្រសាសន៍ថា​៖​វិស័យ​កសិកម្ម​គឺជា​មូលដ្ឋានគ្រឹះ​ទៅលើ​វិស័យសេដ្ឋកិច្ច​ហើយ​វិស័យ​កសិកម្ម​នេះ​វា​មាន​សារៈ​សំខាន់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅលើ​ពិភពលោក​ដែលជា​ផ្នែក​មួយ​ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​និង​ទ្រទ្រង់​តម្រូវការ​ចាំបាច់​របស់​ជា​ប្រជាជន​។​

លោក​សាន្ត​វ​ឌ្ឈ​នា​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ដល់​និ​សិ​ត្ត​ទាំង​៦០០​នាក់​អំពី​បញ្ហា​ប្រឈម​និង​បញ្ហា​ចំបង​នៃ​បរិបថ​របស់​កម្ពុជា​ក៏ដូចជា​សាកលលោក កត្តា​ទាំងនេះ​ធ្វើឱ្យ​រង​ផលប៉ះពាល់​ទៅលើ​វិស័យ​កសិកម្ម​មាន​៣​បញ្ហា​ធំៗ​រួ​មាន​១,​កំណើនប្រជាជន​ពិភពលោក​និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​របស់​ប្រជាជន​២,​កំណើន តម្រូវការ​ស្បៀង ៣,​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​និង​ប្រែប្រួល​អាកាសធាតុ​។​image (1)

លោក​លើកឡើង​បន្តទៀតថា​៖​ក្នុងចំណោម​បញ្ហា​ទាំង​៣​ខាងលើ ដោយ​កំណើន​តម្រូវ ការ​ស្បៀង​គឺ​គេ​មាន​យុទ្ធសាស្ត្រ​ចំនួន​៤​ចំណុច​សម្រាប់​ដោះស្រាយ​រួមមាន ១,​ការវិនិយោគ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ២,​ការធានា​សមធម៌​ក្នុង​ការទទួល​ស្បៀង ៣,​ការបង្កើន​ឱ្យ​កាន់តែ​ជិត​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​និង​៤,​អន្តរាគមន៍​ទៅលើ​ក្របខណ្ឌ​ច្បាប់​គតិ​យុទ្ធ​ជាដើម​៕