ស្ទឹងត្រែង៖ត្រីប៉ាសេអ៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេមើលឃើញថាពីមួយឆ្នាំទៅមួយឆ្នាំមានការថយចុះជាបន្តបន្ទាប់ ខុសពីទស្សវត្តន៍ឆ្នាំ ៩០និងឆ្នាំ២០០០។នៅក្នុងទស្សវត្តន៍នោះ ត្រូវបានគេមើលឃើញថាពូជត្រីនេះ អោយតែដល់រដូវហើយ នៅលើទីផ្សារគេឃើញមានលក់ យ៉ាង
សំប្បូរបែបតែបច្ចប្បន្ននេះ កុំថាត្រីប៉ាសេអ៊ី សូម្បីតែពូជត្រីដទៃទៀត ក៏មានការថយចុះយ៉ាងគំហុកផងដែរ។
នៅក្នុងទស្សវត្តន៍ឆ្នាំ៩០នៅលើទីផ្សារខេត្តស្ទឹងត្រែង ត្រីប៉ាសេអ៊ីកំពុងតែសំបូរបែបគឺជាប្រភេទត្រីដែលគេចាប់អារម្មណ៍ជាងគេ ជាងត្រីគ្រប់ប្រភេទ ព្រោះអោយតែដល់រដូវហើយ មានលក់នៅលើទីផ្សារ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ មិនថាតែប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងទេ សូម្បីតែនៅរាជធានី និងបណ្តាខេត្តផ្សេងៗទៀត ត្រូវបានគេប្រមូលទិញដាក់តាមយន្តហោះ និងតាមកាណូតលឿន ទៅកាន់ទីផ្សារ និងតាមភោជនីយ៍ដ្ឋានធំៗ និងមួយចំនួនទៀត ផ្ញើរទៅបងប្អូនរបស់គេ។រីឯនៅក្នុងទស្សវត្តន៍ឆ្នាំ២០០០ ត្រីប៉ាសេអ៊ីបានថយចុះមកត្រឹមមធ្យម ហើយនៅប៉ុន្មានឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤នេះ ពូជត្រីនេះនៅសល់មិនដល់ប្រមាណ២០%ផង វានិងអាចឈានដល់ការផុតពូជ ។
ត្រីប៉ាសេអ៊ីគឺជាពូជត្រីទឹកសាបដ៏ល្បីឈ្មោះ ដែលមាននៅតែខេត្តស្ទឹងត្រែ ដែលពួកវាមានទីជំរកនៅផ្នែកខាងលើនៃដងទន្លេទាំង៤ មានទន្លេស្រែពក ទន្លេសេសាន ទន្លេសេកុងនិងទន្លេមេគង្គលើ ជារាងរាល់ឆ្នាំពូជត្រីនេះ អោយតែនៅដល់រដូវចុងខែវិច្ឆកា និងដើមខែធ្នូ គឺពួកវាបានចុះពីទីជម្រក ផ្នែកដងទន្លេខាងលើ ឆ្លងកាត់ចំណុចប្រសព្វមុខទីរួមខេត្ត ដល់ព្រំប្រទល់ខេត្តក្រចេះ ដល់រដូវវស្សាទើបវិល ត្រឡប់ទៅកាន់ទីជរម្រដើមវិញ។តែដោយឡែកចាប់តាំពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៤នេះ ពូជត្រីដ៏មានឱជារស់ឈ្ងុយឆ្ងាញ់ ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំហូប ដល់រដូវហើយនៅមិនទាន់ឃើញ មានលក់ដូរនៅលើទីផ្សារ ដោយគេនាំគ្នានិយាយថាមកពីប្រើឧបករនេសាទខុសច្បាប់ គ្មានការទប់ស្កាត់ពី ខណ្ឌរដ្ឋបាលជលផល ធ្វើឱ្យត្រីមានការថយចុះ។
ជារាងរាល់ឆ្នាំត្រីប៉ាសេអី ដែលគេនិយមចូលចិត្តទទួលទាន ធ្វើជាអាហារមានរស់ជាតិខុសពីត្រីទឹកសាបធម្មតា ឲ្យតែដល់រដូវវាហើយ គេសង្កេតឃើញមានលក់ នៅលើទីផ្សារខេត្តស្ទឹងត្រែង តែមកដល់ជាងពាក់កណ្តាលខែវិច្ឆកាហើយ ពូជត្រីប៉ាសេអីនេះ មានមនុស្សជាច្រើនដែលកំពុង រង់ចាំទិញយកមកធ្វើជាម្ហូបសំរាប់ទទួលទាន មិនថាអ្នកខេត្តស្ទឹងត្រែងឬក៏ប្រជាពលរដ្ឋនៅ តាមរាជធានី បណ្តាខេត្តនានា រួមនិងភ្ញៀវទេសចរណ៍ជាតិមួយចំនួន មកលេងខេត្តស្ទឹងត្រែងក្នុងគោលបំណង ចង់ស្គាល់រស់ជាតិត្រីនេះ ក៏មានការខកចិត្តដែរ ព្រោះមកដល់ហើយមិនបានស្គាល់ រស់ជាតិត្រីដ៏ល្បីឈ្មោះ នៅក្នុងខេត្តនេះ ព្រោះដល់រដូវហើយមិនទាន់ឃើញមាន។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គបានប្រាប់ឲ្យដឹងថា រូបគាត់ជាកសិករ ធ្វើស្រែចំការនៅពេលដល់រដូវត្រីប៉ាសេអី គ្រួសារគាត់បាននេសាទ ជាលក្ខណគ្រួសារ ឲ្យតែដល់រដូវចុងឆ្នាំ ពាក់កណ្តាលខែវិច្ឆកា ពួកគាត់បានធ្វើការនេសាទ ជារាងរាល់ឆ្នាំនៅពេលដែលត្រីប៉ាសេអ៊ី ចុះលើកដំបូងគឺពួកគាត់ អាចនេសាទបានត្រី ប៉ាសេអ៊ីជាប្រភេទត្រីធំៗ ដែលមានទម្ងន់ចាប់ប្រាំបីខាំ រហូតជិត២គីឡូ ទៅជាង២គីឡូក្រាមក៏មានដែរ ដែលបោះលក់បន្តនៅលើទីផ្សារឲ្យឈ្មួញ បានក្នុងមួយគីឡូក្រាម ពី៣០ដុស្លាទៅ៤០ដុល្លា ទៅតាមប្រភេទទំម្ងន់ត្រីតូចធំ។
ដោយឡែកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាដល់រដូវហើយពួកគាត់បានធ្វើការនេសាទ ជាលក្ខណគ្រួសារ ដើម្បីធ្វើម្ហូបនិងគ្រាន់ដោះស្រាយជីវភាពគ្រួសារបានខ្លះ តែក្នុងរយះពេលនេះ គាត់នេសាទពីរទៅបីថ្ងៃទើប ប្រទះឃើញមួយក្បាល មិនដឹងថាមកពីការ បម្រែបម្រួលអាកាសធាតុ ឬដោយសារការប្រើ ឧបករណ៍នេសាទ ខុសច្បាប់នោះទេ ទើបដល់រដូវហើយ ពុំទាន់ធ្វើការនេសាទបានដូចក្នុងទស្សវត្តន៍៩០។
រីឯអាជីវករដែលមានមុខរបរទទួលទិញត្រីប៉ាសេអីនៅលើទីផ្សារខេត្តស្ទឹងត្រែងក៏បាននាំគ្នានិយាយដែរថា នេះជារឿងគួរឲ្យចំឡែកណាស់ នៅប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋដែលជាអ្នកនេសាទ នៅតាមដងទន្លេ ទាំងបួនក្នុងខេត្តស្ទឹងត្រែ បានធ្វើការនេសាទ ជាលក្ខណគ្រួសារ មកលក់ឲ្យពួកគាត់ ជារាងរាល់ថ្ងៃ បានតិចតួចបំផុត ដោយទិញចូលក្នុងមួយគីឡូ២០ទៅ៣០ ឬ៤០ដុល្លា ទៅតាមប្រភេទត្រីតូចធំៗ និងលក់បន្តពេលមិនសូវមាន បាន៤០ទៅ៥០ដុល្លា ពេលសំបូរវិញលក់បាន ត្រឺមតែ២៥ទៅ៣០ដុល្លាតែប៉ុណ្ណោះ។តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីចុងខែវិច្ឆិកាមកដល់ជិតពាក់កណ្តាខែធ្នូ គេមិនទាន់ឃើញមាន ត្រីប៉ាសេអីសំបូរនៅឡើយ។តែនៅដើមខែធ្នូនេះទើបគេឃើញមាន ប្រជាពលរដ្ឋរស់នៅតាដងទន្លេ នេសាទបានមួយៗ តែពុំសូវមានត្រីធំៗដូចនៅឆ្នាំ៩០នោះទេ ហើយអ្នកដែលធ្លាប់បានពិសារ និងអ្នកមិនទាន់ធ្លាប់បានពិសាររស់ជាតិត្រីប៉ាសេអ៊ី ក៏កំពុងតែនាំគ្នារង់ចាំទទួលអាហារដ៏ មានរស់ជាតិដ៏ពិសេសនេះដែរ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទបាននិយាយចំៗថាមកពីលោកនាយខណ្ឌរដ្ឋបាលជលផល មិនមានវិធានការទប់ស្កាត់ ទប់ស្កាត់តែកន្លែងអត់ដាក់ខែ ចំណែកកន្លែងដាក់ខែ វិញការប្រើឧបករនេសាទខុសច្បាប់ កំពុងមានស្អេកស្កះ នៅតាមដងទន្លេក្នុងស្រុកសេសាន ដូចជាដាយដាក់កាត់ទទឹងទន្លេ មានដល់ទៅរាប់សិបកន្លែងនៅពេលទឹកដំឡើង និងនៅពេលរដូវទឹកស្រក ក្រោមការបើកដៃពីជំនាញនិង អាជ្ញាធរស្រុកសេសាន ហើយជាពិសេសគឺលោកមេឃុំភ្លុកឈ្មោះទួន ថាំងជាអ្នកប្រព្រឹត្តខ្លួនឯងតែងម្តង ទាំងបទល្មើសនេសាទ សត្វព្រៃ និងទាំងការធ្វើជំនួញឈើខុសច្បាប់ អ្នកណាក៏ដឹងដែរ។
ទោះជាមេឃុំរូបនេះ ប្រព្រឹត្តខុសយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញ ក៏ដូចជា លោកអភិបាលខេត្ត មិនទាន់ឃើញចាត់វិធានការ ទៅលើលោកមេឃុំរូបនេះដែរ។ធ្វើឱ្យប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងធ្ងន់ៗ ទៅលើអាជ្ញាធរខេត្ត ថាមិនបានគិតពីបញ្ហានេះ បណ្តាយឱ្យមេឃុំរូបនេះ ធ្វើតាមតែចិត្តមួយថ្ងៃៗ ឃើញរថយន្តលោកមេឃុំទាំងការដឹកត្រីដាក់ដេប៉ូ នាំចេញទៅកាន់ប្រទេសឡាវ និងដឹកសត្វព្រៃ ដាក់ឱ្យម៉ូយគ្មានលោះថ្ងៃឡើយ។ទើបធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំ ព្រោះពីមួយឆ្នាំ ទៅមួយឆ្នាំទាំងសត្វព្រៃ ទាំងពូជត្រីកម្ររៗមានការថយចុះជារាងរាល់ឆ្នាំនិងដល់ការផុតពូជ។
ប្រជាពលរដ្ឋបាននិយាយថាជាច្រើនឆ្នាំកន្លងមកនេះ ការថយចុះត្រីប៉ាសេអី ហាក់បីដូចគ្មាននណាចាប់អារម្មណ៍នោះទេ មានតែពួកគាត់មានការចាប់អារម្មណ៍ខ្លាំង ព្រោះគាត់នេសាទគ្រាន់បានដោះស្រាយជីភាពក្នុងគ្រួសារ តែពេលនេះត្រីចេះតែខ្សត់ទៅៗ គាត់មិនអាចរកបានសូម្បីតែធ្វើអាហារ។ហើយពួកគាត់បានសង្កត់ធ្ងន់ ទៅលើដេប៉ូត្រីដែលប្រមូលទិញ បើនៅតែដំណើរការតទៅទៀតនោះ ពូចត្រីទាំងនោះនិងអស់នៅពេលខាងមុខ សល់តែរូបសំណាកត្រីប៉ាសេអីតំណាងអោយខេត្តតែប៉ុណ្ណោះ។
ទាក់ទងទៅនិងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាប្រជាប្រនេសាទ បានសំណូមពរដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់គួរចាត់វិធានការទប់ស្កាត់ និងអភិរក្ស ពូជត្រីដ៏កម្ររនេះឡើងវិញ មិនគួរទុកអោយឈ្មួញ ដាក់ដាយតាមអំពើចិត្ត អស់រយៈមិនតិចជាង១០ឆ្នាំទេ និងដេប៉ូទិញត្រីជាច្រើនកន្លែង នាំយកទៅលក់ប្រទេសឡាវ ទើបមានបទល្មើសចេះតែកើតច្រើនឡើងៗ នៅក្នុងដងទន្លេសេសាន៕



































