​ពលករ​ខ្មែរ ជាង​៧០០​នាក់ សម្រុក​មក​ស្រុកកំណើត​វិញ ឯ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ធានា​រក​ការងារ​ជូន​ពលរដ្ឋ​របស់​យើង​

0

​ក្រុង​ប៉ោយប៉ែត​៖​ពលករ​ខ្មែរ ជាង​៧០០​នាក់ បាន​វិល​ត្រលប់មក​ស្រុកកំណើត​វិញ ជា​បន្តបន្ទាប់ ក្នុងអំឡុង​ចុងឆ្នាំ​២០១៤​នេះ ដោយសារតែ​ពួកគេ នាំគ្នា​ទៅ​ត៏​លិខិតស្នាម សម្រាប់ធ្វើ​ការងារ​បន្ត​នៅក្នុង​ប្រទេស​ថៃ​ត៏​ទៅទៀត​នោះ តែ​ពុំមាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​មិន​ទទួលស្គាល់​នោះទេ ទើប​

ពួកគាត់​សម្រេចចិត្ត មករក​ការងារ​ធ្វើ​ក្នុង​ស្រុកកំណើត​វិញ​តែម្តងទៅ​។​
​សូមបញ្ជាក់​ដែលថា ក្នុងអំឡុង​ចាប់ពី​ដើមខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ គឺ​គេ​ឃើញ​ពលករ​ខ្មែរ ដែល​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត តាមរយះ​នៃ​ការធ្វើ​លិខិតស្នាម ដែល​ទា​ហ៊ាន​ថៃ ធ្វើអោយ ដែលមាន​ប​ណ្ណ័​ស​ម្គ​ល់​ខ្លួន ប្រភេទ​ព​ណ័​ស៊ី​ជំ​ពូ ដែល​ប​ណ្ណ័​ប្រភេទ​នេះ ប្រើ​បានត្រឹមតែ​រយះពេល​២​ខែ​ប៉ុណ្ណោះ ទើប​អស់​សុ​ភល​ភាព ក្រោយ​ពេលដែល​ពលរដ្ឋ​យើង រាប់ម៉ឺន​នាក់ បានទទួល​ប​ណ្ណ័​ព​ណ័​ស៊ី​ជំ​ពូ​នេះហើយ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​របស់​ថៃ មក​ទទួល​យកទៅ​ធ្វើកា​រងារ មើលទៅ​ហាក់ដូចជា ស្របច្បាប់​ខ្លាំងណាស់ ផ្ទុយទៅវិញ នៅពេលដែល​ពលរដ្ឋ​ខ្មែរ​យើង សុំ​ប្តូ​រប​ណ្ណ័​សម្រាប់​បន្តការងារ​ត៏​ទៅមុខទៀត​នោះ បែរជា​គេ​មិន​ទទួលខុសត្រូវ​ទៅវិញ ។​2222
​តាម​ការ​ត្អូញត្អែរ របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​បាន​មកដល់​ដី​ខ្មែរ​ហើយ​នោះ បាន​ឆ្លើយ​ដូចគ្នា​ថា ក្រោយ​ពេលដែល ទា​ហ៊ាន​ថៃ​បានធ្វើ​រដ្ឋប្រហារ ហើយ​ក្រុម​ទា​ហ៊ាន​ទាំងនោះ បាន​ចាប់បង្ខំ​អោយ​ពលរដ្ឋ​ខ្មែរ​ជាង​២០​ម៉ឺន​នាក់ បង្ខំ​អោយមក​ស្រុកកំណើត​វិញ ពលរដ្ឋ​ខ្មែរ​ដ៏​ដែល​បាន​បន្តទៀតថា ក្រោយពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ព្យាយាម ស​ម្រ​ប់​សម្រួល​ជាមួយនិង​អា​ជ្ញ​ធរ​ថៃ ក្នុងការ​យកចិត្តទុកដាក់​ទៅលើ​ពលរដ្ឋ​ខ្មែរ ទាំង​នាក់​ស្នាក់នៅ ប្រទេស​ថៃ និង​ទាំង​នាក់​ដែល​កំពុងតែ​ត្រូវគេ​ចាប់​បញ្ជូនមក​ប្រទេស​វិញ ពុំនោះសោត​សម្តេច​ហ៊ុន សែន ក៏បាន​ជម្រុញ​អោយ​ក្រុមការងារ របស់​ក្រសួង​ការងារ​ខ្មែរ​និង​ថៃ ទទួលយក​ពលករ​ទៅធ្វើ​ការ​962a543f-f7be-4982-85bc-8082c1461080

ដោយ​ស្របច្បាប់ តាមរយះ​លិខិតស្នាម​ឆ្លងដែន​ត្រឹមត្រូវ ហើយ​ភាគ​ថៃ ក៏បាន​យល់ព្រម​អោយ​ពលរដ្ឋ​ខ្មែរ​យើង​វិល​ទៅរក​ការងារ​ធ្វើ​ដូចដើម​វិញ ពលករ​ទាំងនោះ​ក៏បាន​បន្តទៀតថា មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ ត្រលប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ តាមរយះ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ច្បាស់លាស់ ឯ​ពលករ​ចំណាក់ស្រុក​មួយផ្នែក​ទៀត​នោះ បានសម្រេច​ចិត្ត​ទៅធ្វើ​លិខិតស្នាម​ពី​ទា​ហ៊ាន​ថៃ ដែល​បានចេញ​ជា​លិខិតស្នាម​ព​ណ័​ស៊ី​ជំ​ពូ ជូនទៅ​ពួកគាត់ ដែល​ប​ណ្ណ័​ទាំងនោះ គឺមាន​ការឯកភាព​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ​ថៃ និង​ក្រសួងមហាផ្ទៃ​របស់​ថៃ​ទៀតផង ដែលមាន​រយះពេល​ត្រឹមតែ​២​ប៉ុណ្ណោះ និង​មាន​ម្ចា់ស​ក្រុមហ៊ុន​នីមួយៗ មក​ទទួលយក​ត្រឹមត្រូវ​ទើប​ពួកគាត់​បាន​ទៅដល់​គោលដៅ រហូត​មាន​ការងារ​ធ្វើ​ទៀតផង ពលរដ្ឋ​បាន​បន្តទៀតថា

នៅពេលដែល​ពួកគាត់ ផុត​ត​កំណត់​ស្នាក់នៅ សម្រាប់​បន្តការងារ​ក្នុងប្រទេស​ថៃ​នោះ ពួកគាត់​បាន​យក​លិខិត​ព​ណ័​ស៊ី​ជំ​ពូ ទៅអោយ​សមត្ថកិច្ច​ថៃ និង​មន្ត្រី​ជំនាញ​ធ្វើ​ប​ណ្ណ័​សាជាថ្មី ប៉ុន្តែ​ពុំមាន​ការអនុញ្ញាតិ​ចេញ​ប​ណ្ណ័​ថ្មី​ជូន​ពួកគាត់​នោះទេ ទើប​ពួកគាត់​សម្រុក​មក​ប្រទេស​ខ្មែរ​វិញ បើសិនជា​នៅ​ត៏​ទៅទៀត ខ្លាច​គេ​ចាប់​យកទៅ​ញាត់​គុក រឺ​ធ្វើ​ទារុនកម្ម​ផ្សេងៗ នៅក្នុង​ដី​ថៃ​ជាមិនខាន ។​

image
​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​នេះ នៅក្នុង​សាលាខេត្ត​ថា បើសិនជា​ពលរដ្ឋ​រប​ស់​យើង ចេញមក​ដោយ​ខ្លួនឯង​មែន​នោះ គឺ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​រប​ស់​យើង វា​មិន​ខ្វាស់​ការងារ​ធ្វើ​នោះទេ អោយតែ​បងប្អូន ស្មា​ក់​ចិត្ត​ថា ពិតជា​មករក​ការងារ​ធ្វើ​មែន​នោះ គឺ​នៅតាម​រោងចក្រ​នីមួយៗ​នៅក្នុង​ខេត្ត​របស់​យើង គេ​កំពុង​រក​កម្មករ​ច្រើនណាស់ ដូច​ឆ្នេះ​មិនគួរ​ពលរដ្ឋ​យើង ប្រថុយប្រថាន​ចូលក្នុង​ដី​ថៃ​នោះទេ លិទ្ធ​ផល​ចុងក្រោយ​គឺ​បែបនេះ លោក​ក៏បាន​សំណូមពរ សុំអោយ​ពលរដ្ឋ​របស់​យើង មករក​ការងារ​ធ្វើ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​វិញ​ម្តង​ហើយ​ងាយស្រួល​ទៀតផង ៕​