ប្រជាពលរដ្ឋ​ភូមិ​ត្រ​បូស ប្តឹង​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រឡប់ យក​ដី​សហគមន៍​វាល​កោង​កាង ដាក់​ជា​សម្បត្តិ​រួម​វិញ​

0

​ត្បូងឃ្មុំ​៖ ការកាន់កាប់​ដី​មិន​ប្រ​ក្រ​ដី​មួយកន្លែង ស្ថិត​ចំណុច​វាល​យោលទោង ស្ថិតក្នុង​ភូមិ​ត្រ​បូស ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាលា​ស្រឡប់ ក្នុង​បំណង​ឲ្យ​អាជ្ញាធរ​ឃុំ ដកហូត​ដី​នោះ មក​ដាក់​សម្បត្តិ​សមូហភាព​របស់​ភូមិ​វិញ​ការតវ៉ា​ត្រូវ​បរាជ័យ ដោយ​ការសម្របសម្រួល មិនត្រូវ​បាន​ភាគី​ខាង​ចុងចោទ​មិន​ទទួលយក ហើយ​សំណុំ​រឿងនេះ ឃុំ​នឹង​បញ្ជូន​បន្តទៅ​ឲ្យ​ស្រុក​ជា​អ្នកដោះស្រាយ​វិញ​ម្តង ។​
​ ​ក្នុងជំនួប​នេះដែរ អាជ្ញាធរ​ឃុំ​ស្រឡប់ បាន​ដោះស្រាយ​ទៅតាម​និតិ​វិធី គឺ​ធ្វើការ​សម្របសម្រួល​អស់​រយៈពេល​ជិត​២​ម៉ោង តែ​មិន​ត្រូវបាន​លទ្ធផល​នោះទេ ។ អ្នកកាន់កាប់​ដី​មិន​ប្រក្រតី ជា​ចុង​បណ្តឹង​ឈ្មោះ តូច ផុន អតីត​ជា​មេភូមិ​ត្រ​បូស បច្ចុប្បន្ន​ជា​ក្រុមប្រឹក្សាឃុំ​ស្រឡប់ បាន​អះអាងថា ដី​មាន​ទំហំ​១​ហិច​តា​ចំណុច​ខាងលើ គាត់​កាន់កាប់​ជាង​២០​ឆ្នាំ​មកហើយ បើ​ឃុំ​ចង់​ដកយក​ដី​នោះ មក​ដាក់​ជា​សម្បត្តិ​សមូហភាព​របស់​ភូមិ​វិញ តើ​មានច្បាប់​អ្វី​សំអាង មាត្រា​ទី​ប៉ុន្មាន បើ​មាន​គាត់​ប្រគល់ជូន​វិញ បើ​គ្មាន​ដាច់ខាត​គាត់​មិន​ឲ្យ​ទេ ។​DSC02785
​ ​ប្រជាពលរដ្ឋ​ភូមិ​ត្រ​បូស​បានបញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា ដី​នោះ​ដើមឡើយ​ជា​ដី​របស់​សមាគមន៍​យុវជន និង​ជា​ដី​សហគមន៍​ភូមិ ហើយ​ការកាន់កាប់​របស់លោក តូច ផុន កាលនោះ គាត់​មាន​តួនាទី​ជា​ប្រធានភូមិ​ទៀត អ្នកណា​ហ៊ាន​តវ៉ា ។ ដូច្នេះ​ថ្ងៃនេះ ប្រជាពលរដ្ឋ​នាំគ្នា​មកប្តឹង​ទាមទារ​ស្នើរ​ឲ្យ​អាជ្ញាធរ​ឃុំ ជួយ​ដោះស្រាយ​ដកហូតយក​ដី​នោះមក​ដាក់​ជា​សម្បត្តិ​រួម​វិញ បើតាម​ច្បាប់​ភូមិបាល ដី​សមូហភាព គ្មាន​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ​កាន់កាប់​យក​ដី​នោះទេ​ហើយ​ការផ្តល់​ប្លង់​កម្មសិទ្ធិ ទាំង​ភូមិបាល​ស្រុក មន្ទីរ​សុរិយោដី​ខេត្ត ក៏​គ្មាន​សិទ្ធិ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដែរ ។​
​ ​លោក ប៉ូ ម៉ន មេឃុំ​ស្តីទី​ឃុំ​ស្រឡប់ បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​បានធ្វើការ​សម្របសម្រួល​សួរនាំ គា​គី​ទាំងពីរ ។ ពិនិត្យឃើញថា ដី​នោះ​ជា​ដី​យុវជន និង​ជា​ដី​របស់​សហគមន៍​ដូច​ខាង​ភាគី​ដើមបណ្តឹង​អះអាង​មែន ។ ដោយឡែក​ភាគី​ខាងចុង​បណ្តឹង​គ្រាន់​តែមាន​ឯកសារ​ចុងសន្លឹក​កាក់​កុង ដែល​មិនមាន​ការកំណត់​ទីតាំង​ច្បាស់លាស់​ទេ ។ មិនមាន​ការឯកភាព​គ្នា អាជ្ញាធរ​ឃុំ​សម្រេច​បញ្ជូន​សំណុំរឿង​បញ្ជូនទៅ​ឲ្យ​ស្រុក​ជា​អ្នកដោះស្រាយ​វិញ​ម្តង ។​