លោកសង្ឃ​១​អង្គ​និង​មនុស្ស​៤​នាក់​កាន់​លិខិត​ខ្លែងក្លាយ​ដើរ​រៃអង្គាស​បច្ច័យ​និង​ស្រូវ​តាម​ភូមិ​ឃុំ​ត្រូវ​មន្ត្រី​ការិយាល័យ​ធម្មការ​ស្រុក​បរិបូរ​ណ៌​និង​លោក​មេឃុំ​មេលំ​ឃាត់ខ្លួន​ធ្វើការ​អប់រំ​

0

កំពង់ឆ្នាំង​៖ លោកសង្ឃ​១​អង្គ និង​បុរស ៤​នាក់ ត្រូ​បា​នវ​មន្ត្រី​ធម្មការ​ស្រុក​បរិបូរ​ណ៏ និង​មន្ត្រី​អាជ្ញាធរ​ឃុំ​មេលំ ធ្វើ​ឃាត់ខ្លួន​នៅ​រសៀល ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ យកមក​សាលាឃុំ​សាកសួរ និង​អប់រំ​ធ្វើ​កិច្ចសន្យាបញ្ឈប់​សកម្មភាព ខណៈ​បាន​ក្លែង​លិខិតស្នាម ដើរ​រៃអង្គាស​បច្ច័យ និង​ស្រូវ​នៅតាម​ភូមិ​នានា ក្នុង​ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ។
​ ​លោក ថោង មាឃ អនុប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ ក្រោយពី​បានទទួល​ព័ត៌មាន​ថាៈ មាន​លោកសង្ឃ​១​អង្គ និង​បុរស​ទាំង ៤​នាក់​ធ្វើដំណើរ​តាម គោយន្ត​មួយគ្រឿង ប្រកាស​តាម​ឧ​ឃ្ឃោ​សន​ស័ព្ទ ដើម្បី​រៃអង្គាស​បច្ច័យ និង​ស្រូវ នៅតាម​ភូមិ​នា នា ក្នុង​ឃុំ​មេលុំ​រួចមក ដោយមាន​សង្ស័យ មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​សហការគ្នា​ឃាត់​នាំមក​សាកសួរ​នៅ​សាលាឃុំ​តែម្តង​។​q6
​នៅពេល​សាកសួរ លោកសង្ឃ ព្រះនាម ចាន់ សំណាង មាន​សង្ឃដីកា​ថាៈ ការដើរ​រៃ អង្គា​សប​ច្ច័ យ និង​ស្រូវ​នេះ គឺ​សម្រាប់​យកទៅ​កសាង​វត្ត​មួយ នៅក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ប៉ុន្តែ នៅពេល​ពិនិត្យមើល​លិខិត​ស្នើសុំ​បិណ្ឌបាតបច្ច័យ និង​ស្រូវ​នោះ គឺជា​លិខិត​ចាស់ ដែល​លោកសង្ឃ​អង្គ​នេះ យកមក​កោស​លប់ កែ​ថ្ងៃខែ និង​ខ្លឹមសារ​មួយចំនួន​ទៀតផង​។​q3
​ ​លោកសង្ឃ ១​អង្គ និង​បុរស​ទាំង​៤​នាក់​នោះ​មាន ព្រះសង្ឃ ព្រះនាម ចាន់ សំណាង គង់នៅ​វត្ត ត្រពាំង​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​បុរស ៤​នាក់​ទៀត ១. ឈ្មោះ​ហេង សិទ្ធា អាយុ ៣១​ឆ្នាំ ២.​ឈ្មោះ ហុង លី អាយុ ៦១​ឆ្នាំ ៣.​ឈ្មោះ នួន រ៉ា អាយុ ៣២​ឆ្នាំ និង​៤.​ឈ្មោះ សាំង សារិទ្ធ អាយុ ២៣​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ។
ដោយ​ពិនិត្យឃើញ​ភាពមិនប្រក្រតី​បែបនេះ មន្ត្រី​ធម្មការ និង​មន្ត្រី​អាជ្ញាធរ​ឃុំ បានធ្វើ​ការអប់រំ​ណែ នាំ និង​បានអោយ​លោកសង្ឃ​អង្គ​នេះ ព្រមទាំង​បុរស ៤​នាក់​ទៀត ធ្វើ​កិច្ចសន្យា​បញ្ឈប់ សកម្ម ភាព មិនអោយ​បន្ត​រៃអង្គាស​បច្ច័យ និង​ស្រូវ​តទៅទៀត​ឡើយ ហើយ​បាន​អនុញ្ញាតិ អោយ​វិលត្រឡប់​ទៅវិញ​។q4
​ ​លោក​អនុប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​បរិបូណ៌​បាន​និយាយថាៈ លោក​បាន​ទូរ​​ស័ព្ទ​សាកសួរ​មន្ត្រី​ធម្មការ​ស្រុក​កំពង់លែង និង វត្ត​មួយ​ដែល​គេ​ថា​រៃអង្គាស​បច្ច័យ​ថា​យកទៅ​កសាង នោះ​គឺ​លោក​ចៅអធិការ​វត្ត គ្មាន​ការ​អនុ​ញ្ញា​ត្តិ អោយធ្វើ​បែបនេះ​ឡើយ ។ ដោយហេតុនេះ​លោក​បញ្ជាក់ថាៈ ការយក​សាស នា មក​ធ្វើជា​ខែល​រៃអង្គាស​ប​ច្ច​យ័ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន គឺ​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​របស់​ជាតិ ដែល​លោក​សុំ​អំពាវនាវ​កុំអោយ​ព្រះសង្ឃ​វត្ត​ផ្សេងៗ​កុំ​យកតម្រាប់​តាម​និង​កុំ​យក​ព្រះពុទ្ធសាសនា​មក​ធ្វើជា​មុខរបរ​រកស៊ី ព្រោះ​ជា​អំពើ​ខុសច្បាប់ ៕
​ ​ ​ ​ ​ ​ ​ ​ ​