ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចែកចាយ​គ្រឿងញៀន​

0

ខេត្ត​ព្រះសីហនុ
​ ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ខ​ណះ​ពេលដែល​ជន​ម្នាក់នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន ។12-12-14 (3)
​ ​លោក​វរ​សេនី​យ៌​ត្រី តាក សារិទ្ធ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឪ្យ​ដឹងថា ជនសង្ស័យ​ម្នាក់នេះ​ត្រូវបានធ្វើ​ការឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ ដែលមាន​ទីតាំងនៅ ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្នុងករណី​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញឿ​ន ។​12-12-14 (1)
​ ​លោក តាក សារិទ្ធ បាន​បន្តទៀតថា ជនសង្ស័យ​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​មានឈ្មោះ ហុង រិ​ទ្ធ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​លីអុស មាន​ទីតាំងនៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​ ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ថ្នាំ​ញឿ​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ទឹកកក ចំនួន ១៥​កញ្ចប់​តូច ស្មើនឹង ១.១​ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង ម៉ូតូ​ម៉ាក VIVA ០១​គ្រឿង ប្រាក់រៀល ១៧៥.០០០​រៀល ប្រាក់​ដុល្លា ០១​ដុល្លា កាបួ​ប​ដៃ​មួយ ។12-12-14 (4)
​ ​លោក​វរ​សេនី​យ៌​ឯក សាន់ ប៊ុនថន ស្នងការរង ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ឪ្យ​ដឹងថា កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន រហូត​ឈាម​ទៅដល់​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​វត្ថុតាង​មួយចំនួន យកមក​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕ ​ ​ ​ ​ ​ ​ ​