ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៤នៅសាលាវិទ្យាល័យហ៊ុនសែនខ្លាកូនសិ្ថតនៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយក្រុង សិរីសោភ័ណ ខេត្តបន្ទាយនានជ័យ បានធ្វើប្រារព្វទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជម្ងឺអេដស៍១ធ្នូសំរាប់ឆ្នាំ២០១៤ក្រោមប្រធានបទការរើសអើងអ្នកផ្ទុកជម្ងឺអេដស៍ និងអ្នកកើតជម្ងឺអេដស៍ជាទង្វើខុសច្បាប់ និងគ្មានការឆ្លងថ្មីគ្មានការរើសអើងនិងគ្មានការស្លាប់បន្ត។ពិធីនេះមានការចូលរួម លោកអោមចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ លោកកែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សិស្ស លោកគ្រូនិងអ្នកគ្រូព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀតបានចូលរួមផងដែរ។លោកកែវសុភ័ត្រាបានមានប្រសាសន៍ក្នុងពិធីនោះថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១ធ្នូគឺជាថ្ងៃដែលប្រជាពលរដ្ឋនៅលើ
ពិភពលោកបានចូលរួមយ៉ាងសស្រាក់ស្រាំក្នុងការប្រារព្វទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស៍នេះ។ទិវានេះមានគោលបំណងសំខានក្នុងការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ពិភពលោកទាំងមូលក្នុងការចូលរួមយុទ្ធនាការទប់ស្កាត់់ការរីករាលដាលនៃមេរោគអេដស៍។លោកបានបញ្ជាក់ទៀតថា ជម្ងឺអេដស៍ជាជម្ងឺមួយដែលពុំទាន់មានឱសថការពារនិងព្យាបាលឲ្យជាសះស្បើយនៅឡើយទេជម្ងឺនេះកំពុងរីករាលដាលធ្វើឲ្យមានគ្រោះថ្នាក់បំផុតសំរាប់បុគ្គលគ្រួសារ សហគមន៍និងសង្គមជាតិក៏ដូចពិភពលោកទាំងមូលផងដែរផលវិបាកនៃជម្ងឺនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ការអភិវឌ្ឈន៍ប្រទេសជាតិតាមរយះការបាក់បង់នូវធនធានមនុស្សនិងសេដ្ឋកិច្ចនិង
សេដ្ឋកិច្ចសង្គមជាដើម។ប្រជាពលរដ្ឋនៅទូទាំងពិភពលោកច្រើនជាង៣០លាននាក់បានបាត់បង់ជីវិតនិង៣៥លាននាក់ផ្សេងទៀតកំពុងរស់នៅជាមួយមររោគអេដស៍ក្នុងនោះមានកុមារ៣.២លាននាក់និងកុមារ១៧លាននាក់បានក្លាយជាក្មេងកំព្រាដោយសាជម្ងឺអេដស៍។លោកបានបញ្ជាក់ទៀតថាលុះមកដល់ឆ្នាំ២០១៤នេះដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលអ្នកកើតជម្ងឺអេដស៍បានថយចុះយ៉ាងច្រើន។លោកអោមចន្ថាបានមានប្រសាសន៍ក្នុងពិធីនោះដែរថាលោកសូមធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវចេះស្វែងយល់អំពីជម្ងឺអេដស៍និងត្រូវចេះការពារខ្លួនកុំឲ្យឆ្លង
មេរោគអេដស៍មិនត្រូវរើសអើងអ្នកកើតមេរោគអេដស៍ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកកើតរោគអេដស៍អ្នកកើតមេរោគអេដស៍ត្រូវទៅព្យាបាលនៅមណ្ឌល់សុខភាពឲ្យបានទៀងទាត់ត្រូវជៀសវាងនូវការប្រព្រឹត្តដែលធ្វើឲ្យខ្លួនឯងងាយឆ្លងនិងជន្ងឺអេដស៍និងត្រូវចេះអប់រំមិត្តភក្រ័ឲ្យត្រូវចេះការពារខ្លួនឲ្យបានល្អជាសវាងកើតជម្ងឺអេដស៍បន្ត៕




































