​អគ្គិភ័យ​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ នៅក្រោយ មជ្ឈមណ្ឌល ម៉ុង​ឌី​យ៉ា​ល់​

0

​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី​១​ដែលមាន​ទីតាំង​ស្ថិត​នៅក្រោយ​មជ្ឈមណ្ឌល ម៉ុង​ឌី​យ៉ា​ល់ ក្បែរ​សាលាបឋមសិក្សា​មិ​ត្ដ​ភាព ផ្លូវ​លេខ​២២៣ សង្កាត់ ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ដោយសារតែ​ម្ចាស់ផ្ទះ​បាន​អុជ​ធូប​ចោល ហើយ​ដើរ​ចេញទៅ​ក្រៅ ។​ ​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គ្រឿង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នឹង​កងកម្លាំង​ពន្លត់​នឹង​បង្ការ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​អន្តរាគមន៍​យ៉ាង​យកចិត្ត​ទុក​ថែមទាំង​បញ្ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឲ្យ​រលត់​សូន្យសុង​ទៅវិញ​ក្នុង​រយះពេល​ជាង ២០ នាទី​ដោយ​មិន​មានការ​រាលដាល​ធំដុំ​ឆាបឆេះ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះឡើយ ។ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​នឹង​សម្ភារ​មួយចំនួនធំ នៅក្នុង​ផ្ទះកើតហេតុ​។ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អ​គី្គ​ភ័យ​នេះ​បង្កឡើង​ដោយសារ​ម្ចាស់ ផ្ទះ​អុ​ប​ធូប​ចោល​នៅលើ​ជំនាងផ្ទះ​រួច​ដើរ​ចេញពីផ្ទះ​បាត់ ៕IMG_8129 IMG_8134