ក្រុមហ៊ុន សន្តិសុខ ឯកជន​ក្នុង​ក្រុង​សៀមរាប ត្រូវ​បានទទួល​ការណែនាំ​និង​ការ​ក្រើនរំលឹក​បន្ថែម​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​

0


​សៀមរាប ៖ អស់លោក លោកស្រី ជា​ម្ចាស់ និង ជា​តំណាង​បណ្តា​ក្រុមហ៊ុន សន្តិសុខ ឯកជន​ក្នុង​ក្រុង​សៀមរាប បាន​ចូលរួម​ប្រជុំ​ស្តាប់​ការពន្យល់​ណែនាំ​និង ផ្លាស់ប្តូរ​គំនិត​យោបល់​ពីគ្នា​ទៅវិញទៅមក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ដោយ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម វត្តមាន​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​អស់លោក​ជា​នគរបាល​ជំនាញ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​បាន​ចូលរួម​ផងដែរ ។ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ បាន​មានប្រសាសន៍​បញ្ជាក់ថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​Image2លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពង់​ផង​នោះ​ជាក់ស្តែង​រយះពេល​មួយខែ​ម្តង​ក្នុងនាម ការិយាល័យ​កណ្តាល​សន្តិ​សុខ តែងតែបាន​ធ្វើការ​អញ្ជើញ​អស់លោក លោកស្រី ជា​ម្ចាស់ ឫ តំណាង​បណ្តា​ក្រុមហ៊ុន សន្តិសុខ ឯកជន​ក្នុង​ក្រុង​សៀមរាប​មក​ធ្វើការ​ប្រជុំ​ជា​រៀងរាល់ខែ​ដើម្បី​យើង​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​យោបល់​គ្នា​Image0ទៅវិញទៅមក​និង​រិះរក​វិធាន​ការល្អៗ​បន្តទៀត​ក្នុងការ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ប្រចាំថ្ងៃ​របស់​អស់លោក លោកស្រី ជា​ម្ចាស់ ឫ តំណាង​បណ្តា​ក្រុមហ៊ុន សន្តិសុខ ឯកជន​ឲ្យ​ទទួលបាន​នូវ​ការ ការពារ​និង​រក្សា​សន្តិសុខ​នៅតាម​បណ្តា​គោលដៅ​រៀងៗ​ខ្លួន​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​ថ្វេ​ដង ។ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ដល់​ម្ចាស់ ឫ តំណាង​បណ្តា​ក្រុមហ៊ុន សន្តិសុខ ឯកជន ដែល​មានមុខ​នៅទីនេះ​ថា​ក្នុងករណី​ដែលមាន​កម្លាំង​Image1សន្តិសុខ​ឯកជន​ក្នុង​ក្រុមហ៊ុន​ណាមួយ​ដែល​យាមកាម​នៅតាម​គោលដៅ​មានការ​សង្ស័យ​ឫ​ក៏បាន​ជួបប្រទះ​នូវ​ហេតុការណ៍​អ្វី​ទាក់ទង​និង​បទល្មើស​នោះ​សូម​ប្រញាប់​ទំនាក់ទំនង​មកដល់​សមត្ថកិច្ច​ជំនាញ​ឲ្យ​បាន​ឆាប់រហ័ស​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ជួញ​ធ្វើ​អន្តរាគមន៍​និង​ធ្វើការ​បង្ក្រាបបាន​ទាន់ពេលវេលា ៕
​ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា​