​ល្បែង​ឆ្នោត​កន្ទុយលេខ ក្នុងស្រុក​អន្លង់វែង កំពុងតែ​រីក​ដូច​ផ្សិត សម​ត្ថិ​កិច្ច មិនមាន​ចំណាត់ការ​ ​ ​

0


​ ​សព្វថ្ងៃ​គេ​ឃើញ​មាន​មេ​កន្ទុយលេខ​ធំៗ​នៅក្នុង​ស្រុក​អន្លង់វែង ដល់​ទៅ​ប្រាំ​បីនាក់ គ្រាន់តែ​នៅក្នុង​ផ្សារ​ចាស់​​អន្លង់វែង​មាន​មេ​ធំៗ​ដល់​ទៅ​បីនាក់​ដែលមាន​កូនកញ្ច្រែង​ពង្រាយ​ទូទាំង​ស្រុក​ដែលមាន​បំរើសេវា​ដល់ផ្ទះ​ដល់​ទៅ​រាប់​​ពាន់​នាក់​ឯណោះ​។​
​ ​ភាព​អាណាធិបតេយ្យ​ល្បែងស៊ីសង​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង និង​ដាក់​ងារ​ថា​ជា​ល្បែង​​មហាចោរ​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​គ្មាន​កេរ្តិ៍ខ្មាស​ដែលមាន​ការឃុបឃិត​ពី​អាជ្ញាធរ និង សម​ត្ថិ​កិច្ច​មូលដ្ឋាន​។​ ​ ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អន្លង់វែង​កំពុងតែ​មានការ​ត្អូញត្អែ​ថា​បន្ទាប់ពី​អាជ្ញាធរ​ក៏ដូចជា​ស្ថាប៍ន​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គ្មាន​ចំណាត់ការ​បង្ក្រាប និង​លប់បំបាត់​ 4រាល់​ល្បែងស៊ីសង​ខាងលើ បានធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​រង​ការវិនាស និង​អន្តរាយ​ជា​បន្តបន្ទាប់ ។ បើតាម​ការលើកឡើង របស់លោក ញ៉ែម ប៊ុន​ចាន់ មេភូមិ​អូរ​តា​មែ​ង ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់លោក​មួយ​ចំនួន ត្រូវ​លក់​អស់​ផលដំណាំ ដែល​មិនទាន់បាន​ប្រមូល​ផល អ្នក​ខ្លះទៀត​ប្រកាស​លក់​ដីស្រែ​ចំការ​កេរ្តិ៍​អាករ​របស់ខ្លួន ដោយ​ត្អូញត្អែ​ប្រាប់​លោក​ថា ចាញ់ល្បែង​ឆ្នោត​កន្ទុយលេខ​​អស់​ទៅហើយ ។​
​ ​បើតាម​លើកឡើង​របស់​អ្នក​កត់​កន្ទុយលេខ​ដែល​បំរើសេវា​ដល់ផ្ទះ និង មេ​ឆ្នោត​ធំ​បាន​ឲ្យ​ដឹង​ថាបើ​មិនមាន​​ការទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ ក៍​ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​គឺ​មិនអាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បែបនេះ​ទេ​ហើយ​ការ​បញ្ឈប់​ដែលមាន​ការរអាក់រអួល​រយ​:​ពេល​ខ្លី​កន្លងមក​គឺ​ខាង​សមត្ថកិច្ច​ក៍​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រាន់តែ​ចង់​ប្រមូល​មេ​ឆ្នោត​ទាំងអស់​មកជួប​ជុំគ្នា​ដើម្បី​ចរចា​លើ​តុមូល​តែប៉ុណ្ណោះ​មិនមែន​មាន​គោលបំណង​ចង់​លុបបំបាត់​នោះទេ​។​2
​ ​ទោះជា​ឯកឧត្តម ស ថា​វី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រជុំ​គណៈបញ្ជាការ​ឯកភាព ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​អនុវត្ត​ការងារ​ទាំងអស់នេះ​ដោយ​ប្រគល់​តួនាទី​ឲ្យ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជាពិសេស​គឺ​ប៉ូលីស​ជា​អ្នកទទួលខុសត្រូវ​តែរ​ហូត​មកដល់ពេលនេះ​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​មិនត្រូវ​បាន​មន្ត្រីក្រោមឱវាទ ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​មិន​ត្រូវបាន​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម​នោះទេ ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយសា​ល្បែងស៊ីសង​ក៏មាន​ការ​ត្អូញត្អែ​ជា​បន្តបន្ទាប់​ផងដែរ​។​1
​ ​លោក​ស៊ឹម វណ្ណៈ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បានបញ្ជាក់​ប្រាប់​ក្រុមការងារ​យើង​តាម​ទូរស័ព្ទ​ថា លោក​ពុំដែល​ឃើញ​សកម្មភាព​ល្បែងស៊ីសង​ខាងលើ​នោះទេ ដោយ​គេ​លេង​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​អ៊ី​ធ័​រ​ណេ​ត​​ហើយ​សកម្មភាព​ដែល​កំពុងតែ​ប្រព្រឹត្ត​យ៉ាង​គគ្រឹកគគ្រេង នៅពេលនេះ​ចាំ​លោក​ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅពិនិត្យ​។​ ​លោក ងួន ទ្ធិ​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង បានបញ្ជាក់​ប្រាប់​ក្រុមការងារ​យើង​
​តាម​ទូរស័ព្ទ​ថា ជុំវិញ​ម្ចាស់​ល្បែងស៊ីសង​ខាងលើ​លោក​បាន​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់ ១​លើក​រួចមកហើយ​​តែ​រហូតមក​ដល់ពេលនេះ​លោក​ក៏​មិនបាន​ដឹង​ដែរ ៕​ ​ ​ ​ ​