ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ

0

​ ​បុរស​ម្នាក់​បាន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​បើក​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង បត់​អត់​ទាន់ ក៍​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញ​មួយ​ទំហឹង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​។​10347787_736875239737219_8892254421209388104_n
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ចាន់ សារិទ្ធ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្វាយជ្រុំ ថ្មី​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ​1B-9123 នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង និង​មាន​ដឹក​ឥ​វ៉ាន់​ពីមុខ​ផង បាន​បើក​យ៉ាង​10845911_736874919737251_2629393247181939682_nលឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅពេល​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង ពេលនោះ​ជនរងគ្រោះ​បត់​អត់​ទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញ​មួយ​ទំហឹង បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តងទៅ ៕10846242_1750453551845929_6737882279602202283_n