​វាយ​កូន​ហ្គោល​មិត្តភាព​អបអរសាទរ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៤ ««««»»»

0

​ ​
​ ​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៤ បាន​ចូលរួម លើក​ទី​១ ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ជា​មិត្តភាព នៅ​រមណី​ដ្ឋា​ន​ទេសចរណ៍ តារា​សាគរ (​កោះ​ស្តេច​) ខេត្តកោះកុង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​2 (1)
​ ​លោក យ៉ាង ជា​ស៊ា​ង អភិបាល​ក្រុមហ៊ុន Union Delverloperment Group Cambodia, បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មន្ត្រីជាន់ខ្ពស់​ជា​កីឡាករ ប្រកួត​ដែល​បាន​ចូលរួម​ជា​លើកដំបូង លើ​ទីលាន វាយ​កូន​ហ្គោល ដ៏​ថ្មីស្រឡាង​មួយ​នេះ ។​ពិធី​ប្រារព្ធ​ការប្រកួត​នេះ ជាការ​ចូលរួមចំណែក ផ្សព្វផ្សាយ​នូវ​គំរោង​តារា​សាគរ និង ទេសចរណ៍ នៅ​ខេត្តកោះកុង​ទាំងមូល ។ 4 (1)តំបន់​កោះ​ស្តេច​ទំហំ​ដី​រាប់ពាន់​ហិតា ត្រូវបាន​ចុះកិច្ចសន្យា​ជួល​ទីតាំង សំរាប់​អភិវឌ្ឍន៍​ជា ម​ជ្ឈ មណ្ឌល​សេដ្ឋកិច្ច នៅទីនេះ អស់​រយៈពេល ៦​ឆ្នាំ មកហើយ ។​ទីនេះ​នឹង​ក្លាយទៅជា​តំបន់ វិស្សមកាល​ទេសចរណ៍​លំហែកាយ​មួយ ស្ថិតនៅ​តំបន់ឆ្នេរ ដ៏​ស្រស់ស្អាត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ យើង​នេះ នៅពេល​អនាគត​។​5
​ ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ទីលាន​វាយ​កូន​ហ្គោល​នេះ មាន​ភាព​សំបូរបែប នៃ​ធនធានធម្មជាតិ និង វប្បធម៌​នៅតាម​បណ្តា​ឆ្នេរសមុទ្រ និង កោះ​នានា គឺជា​ឧត្តមភាព ប្រកួតប្រជែង Competitive Avantage ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ពិសេស​អេកូ​ទេសចរណ៍​តំបន់ឆ្នេរ រាប់ទាំង​អេកូ​ទេសចរណ៍​ខ្នាត​ធំ និង តូច ។ សក្តានុពល​នេះ បានធ្វើ​ឲ្យ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កំពុង​ទទួល​ស្វាគមន៍ កំណើន​នៃ​ការមកដល់​ទេសចរណ៍​ជាតិ និង អន្តរជាតិ ។ ពិតណាស់ថា ក្រោយ​ពេលដែល​ឆ្នេរសមុទ្រ​កម្ពុជា បានដាក់​បញ្ចូល​ជា​សមាជិក ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត លើ​សកលលោក​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មានការ​កើនឡើង ។​7
​ ​នៅ​ឆ្នាំ​២០១៣​កន្លងទៅ ចំនួន​ទេសចរណ៍​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់ឆ្នេរ មាន​ចំនួន​ជាង ៥០​ម៉ឺន​នាក់ កើនឡើង​ជាង ៥៣​ភាគរយ និង ទេសចរណ៍​ក្នុងស្រុក​ប្រមាណ​ជាង​២​លាន​នាក់ ។ សំរាប់​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៤​នេះ ចំនួន​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ​មាន​ចំនួន​ជាង ៤២​ម៉ឺន​នាក់ កើនឡើង​៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣ ។​
​ ​តាម​ការព្យាករណ៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អាចនឹងទទួល​បាន​ទេស​ចរណ៍ អន្តរជាតិ​ប្រមាណ​២​លាន​នាក់ នៅ​ឆ្នាំ​២០២០ រួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋ​សង្គម និង លើក​កំពស់​កំរិតជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ឆ្នេរ ។​8
​ ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុក​គំរោង​វិនិយោគ រមណី​ដ្ឋា​ន​ទេសចរណ៍ ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​រមណី​ដ្ឋា​ន​ទេសចរណ៍​តារា​សាគរ កោះ​ស្តេច និង ដែល​សំរេចបាន​នូវ​សមិទ្ធិផល យ៉ាងច្រើន​នាពេលនេះ ហើយ​ដែល​ទៅ​ថ្ងៃ​អនាគត រមណី​ដ្ឋា​ន​ទេសចរណ៍​នេះ នឹង​ក្លាយជា​រមណី​ដ្ឋា​ន​ទេសចរណ៍​មួយ ដ៏​ទាក់ទាញ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា រួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​លើក​កំពស់​កំរិតជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ក្រុមហ៊ុន ជោគជ័យ​ដ៏​ត្រចះត្រចង់ ៕
​ ​